សមាគមសិល្បករខ្មែររបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ទទួលបានប្រាក់ឧបត្ថម្ភពី ជីប ម៉ុង ជិត ៨០ ម៉ឺនដុល្លារ

ថ្មី​ៗ​នេះ​សមាគម​សិល្បករ​ខ្មែរ​បាន​រៀបចំ​ពិធី​ទទួល​នូវ​ថវិកា​ឧបត្ថម្ភ​ ៧៧៧,៧៧៧ ដុល្លារ ពី​ក្រុមហ៊ុន ជីប ម៉ុង។ កាលពី​រសៀលថ្ងៃទី២៨ ខែ​សីហា ឆ្នាំ ២០២៤ កន្លង​ទៅ សមាគម​សិល្បករ​ខ្មែរ មាន​លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ជា​ប្រធាន​សមាគម បាន​ទទួល​ថវិកា​ឧបត្ថម្ភ ៧៧៧ ៧៧៧ ដុល្លារ ពី​ក្រុមហ៊ុន ជីប ម៉ុង របស់​អ្នកឧកញ៉ា លាង ឃុន សម្រាប់​រយៈពេល ១០ ឆ្នាំ និង​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​សិល្បៈ​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត។

ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​នេះ មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ផ្ទាល់ ព្រម​ទាំង​ក្រុម​គ្រួសារ​សេដ្ឋី និង​ជា​អ្នក​កាន់​តួនាទី​សំខាន់​ៗ​នៅ​ក្រុមហ៊ុន ជីប ម៉ុង ដូចជា​លោក​អ្នក​ឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ម៉េង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង គ្រុប និង​លោក​ជំទាវ គឹម ចាន់ណា ព្រម​ទាំង​សិល្បករ​សិល្ប​ការិនី​ជាច្រើន​នាក់។

ដូច្នេះ​តាមរយៈ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​សមាគម​សិល្បករ​ខ្មែរ និង​ក្រុមហ៊ុន ជីប ម៉ុង ពេល​នោះ គឺ​ជា​តឹកតាង បញ្ជាក់​កាន់​តែ​ច្បាស់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ប្រកបដោយ ទស្សនៈ​វិស័យ​វែង​ឆ្ងាយ​របស់​លោក​អ្នក​ឧកញ៉ា សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ចំពោះ​ការ​ចូលរួម​លើក​តម្កើង​តម្លៃ​នៃ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ និង​យល់​ច្បាស់​ពី​សុខ​ទុក្ខ​របស់​សិល្បករ​សិល្ប​ការិនី​ទាំងអស់ ជា​ពិសេស​ចំពោះ​សិល្បករ​រៀមច្បង​ដែល​មាន​វ័យ​កាន់តែ​ចាស់។

បន្ថែម​ពី​លើ​នោះ​ដែរ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ថ្លែង​ក្នុង​កម្មវិធី​ថា ផ្ដើម​ចេញ​ពី​ការ​ចាប់ដៃ​គ្នា​នា​ពេល​នេះ សមាគម​សិល្បករ​ខ្មែរ ពិត​ជា​មាន​ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​ថា លោក​អ្នក​ឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង និង​លោកជំទាវ ដែល​ជា​សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង គ្រុប នឹង​នៅតែ​បន្ត​ផ្ដល់​ភាព​កក់ក្ដៅ​ជាមួយ​សមាគម​ជា​ច្រើន​ឆ្នាំ​បន្ត​ទៅ​មុខ​ទៀត និង​សង្ឃឹម​ផងដែរ​ថា សមាគម​សិល្បករ​ខ្មែរ និង​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ពិសេស ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹង​កាន់តែ​បង្កើន​ភាព​ស្និទ្ធស្នាល​ខ្លាំង​ឡើង​បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ​ដល់​ការ​ផលិត​មាតិកា ឬ​កម្មវិធី​ល្អ​ៗ​ជាច្រើន​រួមគ្នា​នា​ពេល​ដ៏​ខ្លី​ខាងមុខ។

សមាគមសិល្បករខ្មែរ អាណត្តិទី៦នេះ ទើបតែធ្វើដំណើរក្នុងរយៈពេល​ខ្លីក៏ពិតមែន ប៉ុន្តែប្រធាន និង​សមាជិក​សមាគមបានរួមដៃគ្នា ធ្វើការងារជាប្រយោជន៍​ច្រើនជូនដល់សិល្បករសិល្បការិនី និងសង្គមជាតិមាតុភូមិ។

សមាគមសិល្បករខ្មែរ ជាសមាគមវិជ្ជាជីវៈ បង្កើតឡើងក្នុងគោលបំណងការពារសិទ្ធិ និងផលប្រយោជន៍របស់សិល្បករ។ ព្រម​ទាំង​ដើម្បីកៀរគរប្រមូលផ្តុំបណ្តាសិល្បករសិល្បការិនី គ្រប់ទម្រង់ គ្រប់ជំនាញ និងគ្រប់ជំនាន់ ដែលជាសេនាធិកាដ៏សំខាន់របស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការថែរក្សា ការពារ អភិវឌ្ឍ និងលើកស្ទួយវិស័យសិល្បៈ វប្បធម៌ជាតិ។ ស្វែងរកសប្បុរសជន ​ជួយដល់សកម្មភាពសិល្បៈ និងកិច្ចការសង្គម។ ក្នុង​នោះ​ដែរ​សមាគមសិល្បករខ្មែរក៏​បាន​ប្រមូលផ្តុំធនធានសិល្បៈគ្រប់​ទម្រង់​ រួមគ្នាលើកកម្ពស់សីលធម៌សង្គម និងក្រមសីលធម៌វិជ្ជាជីវៈរបស់សិល្បករ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត