តារាសម្ដែង អម្ពរ ទេវី ចូលរួមជាមួយប្រជាជនខ្មែរនៅអាមេរិកទាមទារយុត្តិធម៌ឱ្យកម្ពុជាក្នុងសង្គ្រាម​របស់សៀម

ប្រជាជន​ខ្មែរ​ជា​ច្រើន​នាក់​ដែល​កំពុង​រស់​នៅ​លើ​ទឹកដី​នៃ​ប្រទេស​មហាអំណាច​បាន​ប្រមូល​ផ្ដុំ​គ្នា​យ៉ាង​ច្រើន​កុះករ​ស្រែក​ទាម​ទារ​រក​យុត្តិធម៌​ជូន​ប្រទេស​កម្ពុជា​ដែល​កំពុង​រង​ការ​គំរាម​កំហែង ​និង​ការ​ឈ្លាន​ពាន​យ៉ាង​កំរោល​ពី​កង​ទ័ព​សៀម។ ក្នុង​នោះ​ក៏​ឃើញ​មាន​វត្តមាន​តារា​សម្ដែង​ជើង​ចាស់​ល្បី​ឈ្មោះ​នា​ទសវត្ស ៩០ អ្នក​នាង អម្ភរ ទេវី ផង​ដែរ។

មហាជន​ប្រាកដ​ជា​ធ្លាប់​បាន​ស្គាល់​តារា​សម្ដែង​ជើង​ចាស់​អ្នក​នាង អម្ពរ ទេវី ដែល​អ្នក​នាង​គឺ​ជា​តារា​ស្រី​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ​ក្នុង​ជំនាន់​ឆ្នាំ ១៩៩០ តាម​រយៈ​ទេពកោសល្យ​ដ៏​ប៉ិន​ប្រសព្វ​ជា​ពិសេស​ទឹក​ដម​សំឡេង​ដ៏​ផ្អែម​​​ទាក់ចិត្ត​អ្នក​ទស្សនា​ភាព​យន្ត​ខ្មែរ​នា​ជំនាន់​នោះ​។

ថ្មីៗនេះ​តារា​ស្រី​ដ៏​មាន​ប្រជាប្រិយភាព​នា​ទសវត្សរ៍ ៩០ រូប​នេះ​បាន​បង្ហាញ​វត្តមាន​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​​អាមេរិក​ប្រើ​សំឡេង​ និងរូបភាពស្រែក​ទាមទារ​រក​យុត្តិធម៌​ជូន​ប្រទេស​កម្ពុជា​ដែល​កំពុង​រង​ការ​ឈ្លានពាន​និង​ការ​វាយ​ប្រហារ​ពី​សំណាក់​កង​ទ័ព​សៀម​ដែល​កើត​ចេញ​ពី​ជម្លោះ​ព្រំដែន​កម្ពុជា-​ថៃ។

សកម្មភាព​នៃ​ការ​ប្រមូល​ផ្ដុំ​ដើម្បី​ទាមទារ​យុត្តិធម៌​ជូន​កម្ពុជា​នា​ពេល​នេះ​ត្រូវ​បាន​បណ្ដា​អ្នក​ចូល​រួម​ដែល​មាន​ទាំង​ខ្មែរ និង​បរទេស​ព្រម​ទាំង​ព្រះ​សង្ឃ​​បាន​នាំ​គ្នា​កាន់​ទង់ជាតិ​ខ្មែរ​ព្រម​ទាំង​ស្លាក​ដែល​មាន​សរសេរ​ជា​ភាសា​ខ្មែរ​និង​អង់គ្លេស​ក្នុង​ន័យ​សូម​ឱ្យ​មាន​ដំណោះ​ស្រាយ​​ ខណៈ​ថៃ​គឺ​ជា​អ្នក​ដែល​ចាប់​ផ្ដើម​នូវ​សង្គ្រាម​ឈ្លានពាន​ទឹក​ដី​របស់​កម្ពុជា​ដ៏​គឃ្លើន​នា​ពេល​នេះ។

ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​​អាមេរិក​តារា​សម្ដែង អ្នក​នាង អម្ភរ ទេវី បាន​លើក​ដៃ​អំពាវនាវ​សុំ​ឱ្យ​បណ្ដា​អង្គការ​អន្តរជាតិ​ក៏​ដូច​ជា​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ជួយ​គាំទ្រ​កម្ពុជា​និង​ចូលរួម​ក្នុងការ​បញ្ឈប់​សង្គ្រាម​ឈ្លានពាន​ទឹក​ដី​ឱ្យ​បាន​ឆាប់​រហ័ស​ព្រោះ​ថា​កម្ពុជា​ជា​ជន​រង​គ្រោះ​នៅ​ក្នុង​ភ្លើង​សង្គ្រាម​ដែល​បង្ក​ឡើង​ដោយ​កង​ទ័ព​នៃ​ប្រទេស​ថៃ៕ កម្ពុជា​ត្រូវ​ការ​សន្តិភាព កម្ពុជា​មិន​ចង់​​រស់​នៅ​ក្នុង​ភ្លើង​សង្គ្រាម​នោះ​ឡើយ៕

ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/Amportevihap/videos/636246186183857

រូបភាព ៖ កវី កោសល & Ampor Tevi Hap 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *