មុនផ្លាស់មក Galaxy ខេមរៈ​ សិរីមន្ដ ធ្លាប់ជ្រកកោនក្រោមផលិតកម្មទាំងនេះ

គិតមកទល់ពេលនេះ រយៈពេលប្រមាណ ២ ទសវត្សរ៍ហើយ ដែលតា​រា​ចម្រៀង ខេម ប៊ុនថៃ ឬគ្រប់គ្នាស្គាល់ច្បាស់ថា ខេមរៈ សិរីមន្ដ ប្រឡូកវិស័យចម្រៀងខ្មែរ។ ច្រើនឆ្នាំមកនេះ លោកបានឆ្លងកាត់ផលិតកម្មចម្រៀងធំៗ ៣ មុនពេលប្រកាសខ្លួនជាតារាចម្រៀងផ្លូវការរបស់ ផលិតកម្ម Galaxy Navatra ជាទ្រនំទី៤ របស់លោក កាលពី​ថ្ងៃ​ទី១៣ ខែ​មករា ​ឆ្នាំ២០២៣ កន្លងទៅនេះ។ 

គេនៅចាំបានថា កាលពីអំឡុងឆ្នាំ ១៩៩៩ ខេមរៈ សិរីមន្ត បានចូលរួមកម្មវិធីប្រឡងចម្រៀងក្នុងស្រុក ឈ្មោះថា Nestle Cambodia ក្នុងស្ថានីយ៍ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ ដោយពេលនោះលោកទទួលបានជយលាភីលេខ ១។ ក្រោយទទួលបានជយលាភីនេះ ដំណើរផ្លូវជាតារាចម្រៀងរបស់លោកក៏បានចាប់ផ្តើម ដោយលោកទទួលបានឱកាសក្លាយជាតារាចម្រៀងប្រចាំផលិតកម្មជាលើកដំបូងក្នុងអំឡុងឆ្នាំ២០០៣។ 

ខាងក្រោមជាទ្រនំទាំង ៣ ដែលតា​រា​ចម្រៀង ខេមរៈ សិរីមន្ដ ធ្លាប់ជ្រកកោន មុនពេលចូលជាតារាចម្រៀងកុងត្រា ក្នុងទ្រនំទី៤ គឺផលិតកម្ម Galaxy Navatra។

១. ផលិតកម្ម U2 Entertantment (២០០៣-២០០៧)៖ ក្នុងឆ្នាំ២០០៣ ខេមរៈ​ សិរីមន្ដ ត្រូវម្ចាស់ផលិតកម្ម U2 Entertantment ជ្រើសរើសឲ្យច្រៀងក្នុងផលិតកម្មនេះ។ បទដំបូងដែលអង្រួនមហាជនឱ្យចាប់ផ្តើមស្គាល់លោក គឺ «បេះដូងអ្នកប្រដាល់» បន្ទាប់មកបទ «ព្រមទាំងអាល័យ» «ព្រលិតបាតបឹង» ជាដើម សុទ្ធតែផ្ទុះការគាំទ្រយ៉ាងខ្លាំងក្លា។ គួរឱ្យសោកស្តាយ នៅឆ្នាំ២០០៧ U2 បានប្រកាសបិទទ្វារផលិតកម្មដោយសារក្ស័យធន រួមទាំង ការប្រកួតប្រជែងខ្លាំង និងទំហំខាតបង់ទៅលើការលួចចម្លងថាសឌីសចម្រៀងរបស់ផលិតកម្ម U2 យកទៅដាក់លក់នៅលើទីផ្សារ។

២. ផលិតកម្ម សាន់ដេ (២០០៨-២០១៦)៖ ក្រោយទ្រនំទី២ ក្ស័យធនបិទទ្វារទៅ ខេមរៈ​ សិរីមន្ដ បានលេចមុខក្នុងផលិតកម្ម សាន់ដេ (Sunday Production) នៅអំឡុងឆ្នាំ ២០០៨ ដោយលោកបានចេញ​អាល់ប៊ុមចម្រៀងទោល និងចម្រៀង Cover ពីរោះៗមួយចំនួនផងដែរ។ បទដែលផ្ទុះខ្លាំងមានដូចជា «បងខុសហើយ» «ទុកឱកាសបងខ្លះបានទេ» «ទៅយកប្ដីបារាំង» និងបទជាច្រើនទៀត រួមទាំងបទ​ចម្រៀងបែបកន្ទ្រឹម «ចង់បានប្រពន្ធមួយ» «បាត់ស្បែកជើង» ។ល។ ទ្រនំទី២ធ្វើឱ្យ សិរីមន្ដ មានឱកាសច្រៀងរួមគ្នាជាមួយប្អូនស្រីពៅ គឺ ខេមរៈ ស្រីពៅ ដែលពេលនោះអ្នកទាំងពីរជាដៃគូចម្រៀងដ៏ល្អ និងស័ក្ដិសមបំផុត។ មិនតែប៉ុណ្ណោះ លោកក៏បានចូលរួមសម្ដែងក្នុងខ្សែភាព​យន្ត​ខ្នាត​ធំ​ «​វិញ្ញាណ​បិសាច​ជញ្ជក់​ឈាម​» ផងដែរ មុនពេលលោកសម្រេចចិត្តចាកចេញពីផលិតកម្ម សាន់ដេ ក្នុងឆ្នាំ ២០១៦។

៣. ផលិតកម្ម រស្មីហង្សមាស (២០១៧-២០២២)៖ ក្នុងឆ្នាំ២០១៧ តារាចម្រៀងរូបនេះ បានបង្ហាញខ្លួនជាតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស ជាផលិតកម្មយក្សបណ្តុំដោយតារាចម្រៀងជើងខ្លាំងជាច្រើនរូប។ «ស្ទឹងត្រែង​បង​អើយ» ជាបទចម្រៀងបើកក្បាលដំបូងគេរបស់លោកដែលផ្ទុះការគាំទ្រយ៉ាងខ្លាំងក្លា។ ក្រោយមកលោកមានឱកាសបានចាប់ដៃសហការផលិតចម្រៀងរួមគ្នាជាមួយតារាចម្រៀងកំពូលៗជាច្រើន រួមទាំង កំពូលតារាចម្រៀងជើងចាស់ថៃ គឺលោក Tik Shiro ចំណងជើង  “Sad Man” ធ្វើឱ្យផ្ទុះការគាំទ្រកាន់តែខ្លាំងឡើង ក្នុងឆ្នាំ ២០១៨។ «ពឺតៗ PEUT PEUT» ស្នាដៃចម្រៀងក្នុងឆ្នាំ ២០២០ របស់ សិរីមន្ដ ដែលផ្ទុះខ្លាំងស្ទើរមិនគួរឱ្យជឿ ដោយមានអ្នកចាក់ស្តាប់​គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ កំពូលតារាចម្រៀងរូបនេះ បានសម្រេចចិត្តបញ្ចប់កុងត្រាជាមួយ ហង្សមាស ក្រោយចប់កុងត្រារយៈពេល ៥ ឆ្នាំ ក្នុងឆ្នាំ២០២២។

៤. ផលិតកម្ម Galaxy Navatra (២០២៣-បច្ចុប្បន្ន)៖​ ខេមរៈ​ សិរីមន្ដ ត្រូវប្រកាសជាតារាចម្រៀងផ្លូវការផលិតកម្ម Galaxy Navatra កាលពី​ថ្ងៃ​ទី១៣ ខែ​មករា ​ឆ្នាំ២០២៣ កន្លងទៅនេះ ដោយមិនមានសន្និសីទទ្រង់ទ្រាយធំទេ មានតែការ​ចុះ​កុង​​ត្រា​រវាងលោក និង ​Galaxy តែប៉ុណ្ណោះ។ តាមដំណឹងលេចឮ កុង​ត្រាជា​មួយ ​Galaxy រយៈពេល​៥ឆ្នាំ​ដូចគ្នាទៅនិង លោក ព្រាប សុវត្ថិ ដែរ។ «ពេលខ្លះវាអ៊េមដែរ» ជាបទទី១របស់លោកនៅទ្រនំថ្មី បទនេះជាស្នាដៃនិពន្ធទីមួយដែល សង្ហារ និពន្ធឱ្យលោក។

គេនៅមិនទាន់ដឹងថា កំពូលតារាចម្រៀងល្បីលំដាប់ប្រទេសរូបនេះ អាចអង្រួនផលិត Galaxy ដូចផលិតកម្មចាស់ៗឬអត់ទេ ខណៈកំពូលតារាចម្រៀងល្បីលំដាប់ប្រទេសមួយរូបទៀត គឺលោក ព្រាប សុវត្ថិ ក៏កំពុងជ្រោកកោនក្នុងផលិតកម្មនេះជាមួយគ្នាដែរ។ យ៉ាងណាមិញ ក្រោយប្រកាសចូលផលិតកម្មនេះ មហាជនជាច្រើនកំពុងរងចាំមើលថាកំពូលតារាចម្រៀងទាំងពីរអាចប៉ះគ្នាដូចនៅទ្រនំចាស់ទេ ហើយអាចធ្វើការទៅរលូនជាមួយគ្នាទេ ឬត្រូវវែកផ្លូវគ្នាដើរម្នាក់ម្ខាងដូចអ្វីដែលធ្លាប់ធ្វើនៅទ្រនំចាស់ជាមួយគ្នា ប៉ុន្តែការពិតនឹងទៅជាយ៉ាងណាមានតែទន្ទឹងរង់ចាំមើលទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត