ទាស់រឿងម៉្យាងនេះ ខាត់ វ៉ៃហាំង មិនអាចចូលប្រឡូកវិស័យម៉ូដែលដូចគេ

តារាសម្តែងប្រុស​កំពុង​ឡើង​កូដ​ស្រឺតៗ ខាត់ វ៉ៃហាំង កាន់តែល្បីល្បាញឡើងរាល់ថ្ងៃ តាមរយៈការសម្តែងភាពយន្តដុំ-ភាគ ក្នុងនោះលោកមានសមត្ថភាព ទេពកោសល្យអាចសម្តែងបានទាំងរឿងបែបបុរាណ និងរឿងសម័យ។

ល្បីល្បាញខ្លាំងក្នុងឧស្សាហកម្មភាពយន្ត និងជាបុគ្គលដែលពូកែលេងស្ទីល៍ថតរូបក៏ពិតមែន ប៉ុន្តែតារាប្រុសនិយម​តែង​ខ្លួន​បែប gentleman រូបនេះ មិនដែលមានឱកាសប្រឡូកវិស័យម៉ូដែលអាជីពម្តងណាឡើយ ទោះបីកន្លងមក​ធ្លាប់បានចូលរួមកម្មវិធីដើរកម្រាលព្រំក្រហម និងដើរបង្ហាញក្នុងកម្មវីធីសម្ពោធផលិតផលផ្សេងៗក្នុងនាមជាអ្នកតំណាងក្តី។

តួឯកប្រុសរឿង «លួចស្នេហ៍គូដណ្តឹង» បញ្ជាក់​ប្រាប់​ថា ការពិតទៅក្នុងនាមជាតារាសម្តែង និងជាអ្នកតំណាងផលិតផលមួយចំនួន លោកគិតថា ខ្លួនឯងមិនមែនជាម៉ូដែលស្តង់ដារដូចគេ ដូច្នេះទើបលោកមិនសូវមានពេលទៅហ្វឹកហាត់ការដើរ។ ម៉្យាងទៀតលោកគិតថា រូបរាងកម្ពស់លោកក៏មិនសមាមាត្រតាមស្តង់ដារនៃអាជីពនេះ ទើបបណ្តោយឱ្យខ្លួនឯងឃ្លាតឆ្លាយពីអាជីពតារាម៉ូដែលតែម្តងទៅ។

តែយ៉ាងណាបើមានឱកាស វ៉ៃហាំង ក៏ចង់សាកល្បងការងារតារាបង្ហាញម៉ូដដូចគ្នា ព្រោះយល់ថាសិល្បករ-សិល្បការិនីជាតារាម៉ូដែលមានការកាច់ស្ទីល៍ និងមានរូបថតស្អាត ថែមទាំងមានឱកាសដើរលើឆាកអន្តរជាតិទៀតផង ដូចជា ស៊ីន យូប៊ីន ជាដើម ដែលមានឱកាសបានដើរបង្ហាញម៉ូដឱ្យសម្លៀកបំពាក់ប៊្រេននៅឆាកអន្តរជាតិ។ និយាយដល់រឿងនេះ លោកក៏ស្ងើចសរសើរដល់ ​ដៃគូផងដែរ ដែលនាងអាចចាប់យកឱកាសដ៏ធំនេះ និងបានបង្ហាញឱ្យពិភពលោកឃើញពិសមត្ថភាពរបស់កូនខ្មែរយើង។

សម្រាប់ឆ្នាំថ្មី ២០២៣ នេះ វ៉ៃហាំង មមាញឹកការងារសិល្បៈខ្លាំង ដោយលោកទទួលបានការងារច្រើនហូរហែ រួមទាំងភាពយន្ត និងដឹកនាំផលិតកម្មវិធីខ្លួនឯងផង គឺកម្មវិធី «សាកថ្មជីវិត» ដែលកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិន។ ក្រៅពីការងារសិល្បៈ តារាប្រុសរូបនេះក៏មមាញឹករឿងបេះដូងជាមួយស្រីស្អាត ​ យូប៊ីន ដោយអ្នកទាំងពីរតែងបណ្តើរគ្នាដូចលលកញីឈ្មោលទៅចូលរួមកម្មវីធីសិល្បៈតូចធំ និងដឹកដៃគ្នាសម្តែងលើឆាកឡើងផ្អែមល្អែម ធ្វើឱ្យហ្វេនស្ទើរលើសជាតិស្ករ ពេលឃើញសកម្មភាពអ្នកទាំងពីរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម