មិនយូរទៀតនោះទេ តារាសម្ដែងប្រុសហុងកុងល្បី Kenneth Ma និងមិត្ដស្រី Roxanne Tong នឹងត្រៀមដឹកដៃគ្នាចូលរោងមង្គល ដោយមង្គលការអ្នកទាំងពីរត្រូវបានបង្ហើបថានឹងធ្វើឡើងនៅចុងឆ្នាំ ២០២៣ នេះ។ ក្រឡេកមកមើល តារាស្រី Roxanne Tong បច្ចុប្បន្ន នាងហាក់មមាញឹកខ្លាំងមែនទែន ដោយសារតែការរៀបចំពិធីមង្គលការ និងការងារផ្សេងៗ។



យោងតាមប្រភពព័ត៌មានហុងកុង Hk01 បានឲ្យដឹងថា តារាស្រី Roxanne Tong ពិតជាសប្បាយរីករាយយ៉ាងខ្លាំង និងខិតខំប្រឹងប្រែងថែទាំខ្លួនឲ្យបានល្អមុនដល់ថ្ងៃរៀបមង្គលការ។ រូបនាងបានលើកឡើងថា បានសម្រកអស់ជិត ១០ គីឡូដើម្បីកម្មវិធីមង្គលការ និងមានគម្រោងចង់ស្រកថែម ៥ គីឡូទៀតប្រសិនបើអាច។ ប៉ុន្ដែបើអនាគតស្វាមីរបស់នាងលោក Kenneth Ma ដឹង ច្បាស់ជាមិនសប្បាយចិត្ត និងប្រាប់នាងហូបចុកឲ្យបានគ្រប់គ្រាន់។ បើទោះជាការសម្រកគីឡូមានការលំបាកខ្លាំង តែរូបនាងនឹងប្រឹងប្រែង។


គួរបញ្ជាក់ថា បន្ទាប់ពីរៀបការរួចអ្នកទាំងពីរមានគម្រោងទៅក្រេបទឹកឃ្មុំនៅឯក្រៅប្រទេស ដោយអ្នកទាំងពីរលើកឡើងថាសុំលាក់សិនពីប្រទេសដែលត្រូវទៅ ខណៈអ្វីៗ បានត្រៀម និងរៀបចំរួចរាល់អស់ហើយរង់ចាំតែដល់ពេលវេលាប៉ុណ្ណោះ ៕



























Account
Security
Favourite Content