ក្រោយឡើងសម្ដែងនៅ Super Bowl រួច Kendrick Lamar កាន់តែជោគជ័យខ្លាំង រហូតអាចបំបែកកំណត់ត្រាថ្មីក្នុងវិស័យហ៊ីបហប

នៅថ្ងៃទី១៧ ខែកុម្ភៈកន្លងទៅ Kendrick Lamar បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យហ៊ីបហប ដោយតារាប្រុសរូបនេះបានទទួលងារ ជាតារាហ៊ីបហប់ដំបូងគេបង្អស់ដែលទទួលបានអ្នកស្ដាប់ចំនួន ១០០ លាននាក់ក្នុងរយៈពេលមួយខែ នៅលើកម្មវិធី Spotify។

ភាពជោគជ័យខាងលើនេះ គឺជាលទ្ធផលមួយដែលតារារ៉េបវ័យ ៣៧ឆ្នាំរូបនេះបានទទួល ក្រោយពីឡើងសម្ដែងនៅក្នុងកម្មវិធី Super Bowl Halftime show កាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងទៅនេះ ដោយចំនួននៃអ្នកចូលស្ដាប់ចម្រៀងរបស់ Kendrick Lamar មានការកើនឡើងខ្លាំងក្នុងកម្រិត ១៧៥ភាគរយនៅលើកម្មវិធី Spotify។

តួយ៉ាង ស្នាដៃបទ Not Like Us ដែលជាចម្រៀងមានប្រជាប្រិយភាពខ្ពស់ និងធ្លាប់បានឈរជើងនៅលើតារាងធំៗស្រាប់ទៅហើយនោះ ក៏កាន់តែមានសន្ទុះនៃការគាំទ្រច្រើនជាងមុនមិនធម្មតា។ ជាក់ស្ដែង សារព័ត៌មាន​ The Standard បានរាយការណ៍ថា ត្រឹមពេល ៣ម៉ោងក្រោយពី Kendrick Lamar បានឡើងច្រៀងនៅក្នុងកម្មវិធីកីឡាខាងឡើងនេះ ចំនួនអ្នកស្ដាប់បទ Not Like Us បានកើនឡើងរហូតដល់ទៅ ៤៣០ភាគរយ។

ស្របពេលដែលបទ All the Star ដែលតារារ៉េបម្ចាស់ពានរង្វាន់ Grammy រូបនេះ បានច្រៀងរួមគ្នាជាមួយនឹងភ្ញៀវកិត្តិយស SZA ក៏ទទួលបានការចូលស្ដាប់កើនឡើងដូចគ្នា ក្នុងកម្រិត ២៩០ភាគរយ ទន្ទឹមគ្នានឹងបទ HUMBLE ដែលចំនួនការស្ដាប់បានកើនឡើងក្នុងតួលេខ ៣០០ភាគរយ។

ដោយឡែក Kendrick Lamar ក៏ទទួលបានជោគជ័យនៅលើតារាង Billboard ដែរ។ គិតត្រឹមរសៀលថ្ងៃទី១៩ ខែកុម្ភៈនេះ អាល់ប៊ុមចុងក្រោយបង្អស់ GNX បានក្លាយជាអាល់ប៊ុមដែលមានប្រជាប្រិយបំផុតលំដាប់លេខ ៤ នៅលើតារាង Billboard 200 ស្របពេលដែលអាល់ប៊ុមពីឆ្នាំ ២០១២ គឺ  good kid, m.A.A.d និងអាល់ប៊ុម២០១៧ គឺ DAMN. ក៏បានត្រឡប់មកឈរជើងនៅលើតារាងនេះដូចគ្នាដែរ ក្នុងលំដាប់ទី ២៧ និង ២៩។

គួរបញ្ជាក់ផងដែរថា ភាពជោគជ័យបន្ទាប់ពីឡើងសម្ដែងនៅក្នុងកម្មវិធី Super Bowl Halftime show មិនមែនជាហេតុការណ៍ថ្មីឡើយ។ តួយ៉ាង កាលពីឆ្នាំ២០២៤ តារាចម្រៀងប្រុស Usher ក៏ទទួលបានជោគជ័យក្រាស់ក្រែលក្រោយពីឡើងសម្ដែងនៅក្នុងកម្មវិធីតែមួយនេះដែរ ដោយនៅគ្រានោះលោកអាចប្រាក់ចំណូលបន្ថែមរហូតដល់ទៅ ១០០លានដុល្លារអាមេរិក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល



Leave a Reply

Your email address will not be published.Required fields are marked *