Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី ២១ ខែកក្កដា បើយោងតាមការិយាល័យតម្រួតស្រុក Frederick ។

ការិយាល័យតម្រួតបានឱ្យដឹងនៅក្នុងរបាយការណ៍ព័ត៌មានថា Hottle ដែលមានវ័យ ១៨ឆ្នាំគឺជាអ្នកដំណើរម្នាក់ក្នុងចំណោមអ្នកដំណើរពីរនាក់នៅក្នុងរថយន្ត នៅពេលដែលវាបានធ្លាក់ផ្លូវហើយបុកនឹងទុយោរំដោះទឹកនៅតំបន់ Ijamsville មុនម៉ោង ៣ ព្រឹក។ អ្នកបើកបរដែលជាបុរសអាយុ ១៩ ឆ្នាំមកពីទីក្រុង Frederick ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យជិតនោះដោយសាររបួសមិនគ្រោះថ្នាក់ដល់ជីវិត ហើយអ្នកដំណើរម្នាក់ទៀតបានបដិសេធមិនទទួលការព្យាបាលវេជ្ជសាស្ត្រឡើយ។ ការិយាល័យតម្រួតបានបញ្ជាក់ថា ល្បឿនលើសកម្រិតត្រូវបានគេជឿជាក់ថាជាកត្តាមួយក្នុងចំណោមកត្តាបង្កគ្រោះថ្នាក់ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេត។

Hottle គឺជាអ្នកប្រើប្រាស់ភាសាសញ្ញា (ASL) ជាភាសាកំណើត ហើយសមាជិកគ្រួសាររបស់នាងក៏ជាមនុស្សថ្លង់ផងដែរ។ ឪពុកម្តាយរបស់នាង គឺលោក Joshua និងអ្នកស្រី Ketsi Hottle បានចែករំលែកសេចក្តីថ្លែងការណ៍ជាវីដេអូដែលពោរពេញដោយអារម្មណ៍ឈឺចាប់ជុំវិញការស្លាប់របស់នាងនៅលើបណ្តាញសង្គម។

ឪពុករបស់នាងបាននិយាយជាភាសាសញ្ញា (ASL) នៅក្នុងការបង្ហោះមួយពីព្រលានយន្តហោះថា៖ «ម្តាយរបស់ Kaylee និងបងប្អូនបង្កើតទាំងបួននាក់គឺមានការឈឺចាប់យ៉ាងខ្លាំង។ ពួកគេនៅជុំគ្នាសម្រាកនៅឯផ្ទះដោយទុក្ខក្រៀមក្រំ។ ខ្ញុំកំពុងធ្វើដំណើរទៅកាន់រដ្ឋ Maryland ដើម្បីយកសពរបស់ Kaylee ត្រឡប់មកផ្ទះវិញ»។

ឪពុករបស់នាងបានប្រាប់ថា បេះដូងរបស់ Hottle បានឈប់លោតមុនពេលដែលនាងមកដល់មន្ទីរពេទ្យ ដោយត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រចេញពីកន្លែងកើតហេតុ។ លោក Joshua Hottle ក៏បានទាក់ទងទៅកាន់អ្នកបើកបរដែលត្រូវបានការិយាល័យតម្រួតពណ៌នាថាជាបុរសអាយុ ១៩ ឆ្នាំមកពីទីក្រុង Frederick ផងដែរ ដោយបាននិយាយថា៖ «ខ្ញុំបានអត់ទោសឱ្យអ្នកហើយ។ កុំបណ្តោយឱ្យឧបទ្ទវហេតុនេះបំផ្លាញអនាគតជីវិតដែលនៅសល់របស់អ្នកឡើយ»។

គួរបញ្ជាក់ថា នៅក្នុងរឿង Godzilla vs Kong និងរឿងភាគបន្ត Godzilla x Kong: The New Empire នាង Hottle បានសម្តែងជាក្មេងស្រីកំព្រាម្នាក់ឈ្មោះ Jia ដែលអាចមើលឃើញអ្វីដែលលើសពីទម្រង់មុខដ៏គួរឱ្យភ័យខ្លាចរបស់ Kong ហើយបានបង្កើតទំនាក់ទំនងពិសេសជាមួយសត្វចម្លែកនោះ ដោយទំនាក់ទំនងគ្នាទៅវិញទៅមកដោយប្រើភាសាសញ្ញា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *