សមាជិកក្រុមខេប៉ុបល្បី ៦ រូប ត្រៀមត្រឡប់មកពីបម្រើកងទ័ពវិញក្នុងឆ្នាំនេះ

សមាជិកក្រុមចម្រៀងបុរសល្បីៗ ជាច្រើនបានសម្រាកពីសិល្បៈ ដោយសារត្រូវបំពេញកាតព្វកិច្ចបម្រើកងទ័ពជូនជាតិមាតុភូមិ។ ពិតណាស់អវត្ដមានរបស់ពួកគេ ធ្វើឲ្យអ្នកគាំទ្រនឹករលឹកជាខ្លាំង និងសង្ឃឹមថាពួកគេអាចត្រឡប់មកវិញឆាប់ៗ ដើម្បីមកជួបជុំសមាជិក ខណៈបញ្ចេញបទចម្រៀងថ្មីជូនអ្នកគាំទ្រ។ ឆ្នាំ ២០២៤ ជាឆ្នាំមួយដែលសមាជិកក្រុមចម្រៀងបុរសល្បីៗ ជាច្រើននឹងបញ្ចប់កាតព្វកិច្ចរបស់ខ្លួន និងត្រឡប់មកវិញផងដែរ៖

១. Jin សមាជិក BTS

Jin ចូលបម្រើកងទ័ពនៅខែ ធ្នូ ឆ្នាំ ២០២២ និងរំពឹងថាត្រឡប់មកវិញនៅខែ មិថុនា ឆ្នាំ ២០២៤ ខាងមុខ។ ជាសមាជិកមានអាយុច្រើនជាងគេនៅក្នុងក្រុម ការចូលបម្រើកងទ័ពរបស់ Jin គឺជាប្រធានបទមួយដែលត្រូវបានពិភាក្សាពាសពេញបណ្ដាញសង្គម។ ជាមួយគ្នាដែរ អ្នកដែលចូលរួមបម្រើកងទ័ពជាមួយJin តែងតែចែករំលែកបទពិសោធល្អៗ ជាមួយតារាប្រុសរូបនេះ និងលើកឡើងថាលោកជាមនុស្សចិត្តល្អចេះជួយយកអាសាអ្នកដទៃ។

២. J-Hope សមាជិក BTS

J-Hope ចូលបម្រើកងទ័ពនៅខែ មេសា ឆ្នាំ ២០២៣ និងរំពឹងថាត្រឡប់មកវិញនៅខែ តុលា ឆ្នាំ ២០២៤។ មុនចូលបម្រើកងទ័ព តារាប្រុសរូបនេះបានបញ្ចេញចម្រៀងមានចំណងជើងថា «On The Street» ដើម្បីជាកាដូទុកកំដរអ្នកគាំទ្រនៅពេលដែលលោកមិននៅ។

៣. Jinyoung សមាជិក GOT7

Jinyoung ចូលបម្រើកងទ័ពនៅខែ ឧសភា ឆ្នាំ ២០២៣ និងរំពឹងថាត្រឡប់មកវិញនៅខែវិច្ឆិកា ឆ្នាំ ២០២៤។ Jinyoung ជាសមាជិក GOT7 ទី ២ ដែលចូលបម្រើកងទ័ព ដោយសមាជិកដំបូងគឺ Jay B។ បើទោះជាស្ថិតក្នុងការបម្រើកងទ័ពមែន ប៉ុន្ដែអ្នកគាំទ្រជាច្រើននៅតែនឹករលឹកដល់លោក និងតែងតែផ្ញើសារជូនពរលោកជារឿយៗ។

៤. Jay B សមាជិក GOT7

Jay B ចូលបម្រើកងទ័ពនៅខែកុម្ភៈ ឆ្នាំ ២០២៣ និងរំពឹងថាត្រឡប់មកវិញនៅខែវិច្ឆិកា ឆ្នាំ ២០២៤។ មុនចូលបម្រើកងទ័ព លោកក៏បានបញ្ចេញអាល់ប៊ុម Seasonal Hiatus ដើម្បីជាកាដូទុកជូនអ្នកគាំទ្រ មិនតែប៉ុណ្ណោះក៏បានបរិច្ចាគប្រាក់ប្រមាណ ៤៦ ៣០០ ដុល្លារអាមេរិកជូនដល់ Green Umbrella Child Fund Korea ផងដែរ។

៥. Song Mino សមាជិក Winner

Mino ចូលបម្រើកងទ័ពនៅខែ មីនា ឆ្នាំ ២០២៣ និងរំពឹងថាត្រឡប់មកវិញនៅខែ តុលា ឆ្នាំ ២០២៤។ មុនចូលបម្រើកងទ័ព Mino បានសរសេរសំបុត្រដែលមានអត្ថន័យយ៉ាង​រំជួលចិត្ដជូនដល់អ្នកគាំទ្រ។ ដោយសំបុត្រនោះ​បញ្ជាក់​ថា លោកនឹងខិតខំប្រងប្រែងធ្វើឲ្យបានល្អ និងសង្ឃឹមអ្នកគាំទ្ររបស់ខ្លួនអាចមើលថែទាំខ្លួនឲ្យបានល្អដូចគ្នា។ មិនយូរទេ លោកនឹងត្រឡប់មកវិញ។

៦. Kang SeungYoon សមាជិក Winner

Kang SeungYoonចូលបម្រើកងទ័ពនៅខែមិថុនា ឆ្នាំ ២០២៣ និងរំពឹងថាត្រឡប់មកវិញនៅខែធ្នូ ឆ្នាំ ២០២៤។ មុនលាអ្នកគាំទ្រចូលបម្រើកងទ័ព តារាប្រុសរូបនេះបានបង្ហោះរូបភាពកាត់សក់ថ្មីរបស់ខ្លួន និងភ្ជាប់ជាមួយពាក្យពេចន៍ថា​ លោកនឹងមើលថែខ្លួន និងបម្រើជាតិឲ្យបានល្អ។ អ្នកគាំទ្រជាច្រើនក៏បានចូលបញ្ចេញមតិជូនពរដល់លោកឲ្យត្រឡប់មកវិញដោយសុវត្ថិភាព។

តើតារាខេប៉ុបប្រុសមួយណាដែលប្រិយមិត្ដទន្ទឹងរង់ចាំឲ្យត្រឡប់មកវិញជាងគេ?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន