Park Chohyeon ធ្លាប់ជាបេក្ខភាពប្រឡងក្នុងកម្មវិធីចម្រៀងខេប៉ុប MIXNINE ក្នុងឆ្នាំ ២០១៧ ក្រោយមករូបនាងបង្ហាញខ្លួនជាមួយក្រុមចម្រៀង OAHSIS។ ប៉ុន្ដែបន្ទាប់ពីមួយរយៈរូបនាងក៏ប្រកាសចាកចេញពីក្រុម ខណៈចាប់យកអាជីពជាអ្នកសរសេរចម្រៀង និងតែងនិពន្ធវិញ។ នាងធ្លាប់បានចូលរួមសរសេរក្នុងអាល់ប៊ុម Dreamcatcher និងអាល់ប៊ុមរបស់សមាជិកក្រុម Super Junior ផងដែរ។



កាលពីថ្មីៗនេះ Park Chohyeon ក៏បានបើកចំហស្នេហាភេទដូចគ្នា ជាមួយមិត្ដស្រីរបស់នាងគឺ Eunha។ នាងបានចែករំលែករូបភាពជាមួយមិត្ដស្រីរបស់នាងយ៉ាងផ្អែមល្ហែម និងបានទម្លាយពាក្យពេចន៍ក្នុងចិត្តជាច្រើន។ Chohyeonបានលើកឡើងថា នាងពិតជារីករាយ ដែលអាចបើកចំហរឿងមួយនេះប្រាប់ដល់មហាជន ក្រោយមានសម្ពាធអស់រយៈពេលជាយូរ។ នាងបានស្វែងរកឃើញដៃគូជីវិតដែលនាងពិតជារំភើបចិត្តខ្លាំង។



ជាមួយគ្នាដែរ អ្នកទាំងពីរក៏បានថតរូបជុំគ្នាយ៉ាងស្និទ្ធស្នាល និងមើលទៅគួរឲ្យស្រឡាញ់ខ្លាំង។ ក្រៅពីនេះ Park Chohyeon ក៏បានទម្លាយពីមូលហេតុដែលអ្នកពីរជួបគ្នាផងដែរ។ នាងបានប្រើប្រាស់កម្មវិធីរកគូតាមអ៊ីនធើណេត ដំបូងៗនាងពិតជាភ័យខ្លាច ព្រោះនាងធ្លាប់ជាតារាខេប៉ុប ប៉ុន្ដែនៅពេលបានជួប Eunha នាងពិតជាសប្បាយចិត្ត។ Eunha តែងតែជួយជ្រោមជ្រែងដល់នាង។

បច្ចុប្បន្ន អ្នកទាំងពីរតែងតែបង្ហោះវីដេអូក្នុងយូធូបបង្ហាញពីសកម្មភាព និងជីវិតប្រចាំថ្ងៃរបស់អ្នកទាំងពីរ អ្នកគាំទ្រ ព្រមទាំងមហាជនជាច្រើនក៏បានចូលរួមអបអរអ្នកពីរ និងសរសើរពីភាពក្លាហានរបស់អ្នកទាំងពីរដែលហ៊ានបើកចំហស្នេហាភេទដូចគ្នារបស់ខ្លួន៕























Account
Security
Favourite Content