ភ្ញាក់ផ្អើល Rain ខំឡើងសម្ដែងលើឆាកយ៉ាងស្វាហាប់តែអ្នកគាំទ្រខឹងសម្បារលែងរវល់ព្រោះរឿងមួយនេះ

Rain ជាកំពូលតារាខេប៉ុបល្បីមួយរូប និងជាតារារៀមច្បងម្នាក់ផងដែរ ប៉ុន្ដែថ្មីៗ នេះ មហាជនមានការភ្ញាក់ផ្អើលខ្លាំងក្រោយរូបលោកឡើងច្រៀងក្នុងកម្មវិធី KCON និងត្រូវបានអ្នកគាំទ្រមានការខឹងសម្បារយ៉ាងខ្លាំងទៅវិញ។ ក្នុងកម្មវិធីនេះដែរ ក៏មានការចូលរួមពីក្រុមតារាល្បីៗ ដូចជា Taemin, IVE, NMIXX, ATEEZ, (G)I-DLE, ITZY, THE BOYZ និង Stray Kids ជាដើម។

មែនទែនទៅ នៅពេលដែលដល់ពេល Rain ត្រូវឡើងច្រៀង អ្នកគាំទ្រទាំងឡាយដែលមានវត្ដមាននៅទីនោះប្រែជាខឹងសម្បារ និងមិនបញ្ចេញសម្រែកគាំទ្រដល់រូបលោកឡើយ។ ជាពិសេស ក្រុមអ្នកគាំទ្រជាច្រើនក៏បានបិទភ្លើង Light Stick របស់ខ្លួន និងផ្ដល់នូវ Black Ocean ទៅដល់តារាចម្រៀង Rain។ ការផ្ដល់ Black Ocean ឬសមុទ្រពណ៌ខ្មៅទៅដល់ចម្រៀងណាមួយគឺបានន័យថា អ្នកគាំទ្រកំពុងតែមិនពេញចិត្តចំពោះតារានោះ និងចង់ព្រមានលែងគាំទ្រផងដែរ។

ចំពោះមូលហេតុដែលក្រុមអ្នកគាំទ្រទាំងអស់ផ្ដល់ Black Ocean ទៅដល់ Rain គឺដោយសារតែការគ្រប់គ្រងមិនល្អចំពោះក្រុមតារាចម្រៀង Ciipher និងធ្វើឱ្យពួកគេត្រូវរំសាយក្រុម។ មិនត្រឹមតែក្រុមចម្រៀង Ciipher ឡើយ Rain ក៏ត្រូវអ្នកគាំទ្រស្ដីបន្ទោសថាជាហេតុផលមួយធ្វើឱ្យក្រុមចម្រៀងបុរសជំនាន់ទី ២ MBLAQ ត្រូវរំសាយចោល និងមិនទទួលការគាំទ្រខ្លាំង។

អ្វីដែលអ្នកគាំទ្រកាន់តែខឹងសម្បារនោះគឺ Rain សុខចិត្តជ្រើសឡើងសម្ដែងខ្លួនឯងក្នុងកម្មវិធី KCON និងមិនផ្ដល់ឱកាសឱ្យក្រុមចម្រៀង  Ciipher។ មនុស្សជាច្រើនបានស្ដីបន្ទោសថាលោកគ្មានជំនាញក្នុងការគ្រប់គ្រងតារា និងធ្វើឱ្យអនាគតក្មេងៗ ចំនួន ៧ នាក់របស់ក្រុម Ciipher ត្រូវរលាយអស់។ បើទោះជាកម្មវីធី KCON បានបញ្ចប់ហើយក្ដី ប៉ុន្ដែអ្នកគាំទ្រជាច្រើននៅតែខឹង និងលើកឡើងថា មិនគាំទ្រ Rain ទៀតនោះទេ។

គួរបញ្ជាក់ថា កាលពីថ្មីៗ នេះ ក្រុមហ៊ុនរបស់ Rain បានប្រកាសថា សមាជិក ៤ រូបរបស់ក្រុម Ciipher រួមមានដូចជា Won, Tan, Tag និង Dohwan នឹងចាកចេញពីក្រុម។ ចំណែកសមាជិក ៣ រូបផ្សេងទៀតដែលនៅសេសសល់  HyunBin, Keita និង Hwi នឹងបន្ដសកម្មភាពទោលរបស់ពួកគេ និងអាចចូលរួមជាមួយក្រុមចម្រៀងផ្សេងនាពេលអនាគត ដែលជាហេតុធ្វើឱ្យក្រុមមួយនេះអស់ឱកាសនឹងចេញចម្រៀងរួមគ្នាទៀតហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម