តារាចម្រៀង Justin Bieber និងភរិយា Hailey Bieber បានប្រកាស ត្រៀមទទួលសមាជិកថ្មី ខណៈអ្នកគាំទ្រជាច្រើនបញ្ចេញមតិអបអរដល់គូស្នេហ៍មួយនេះជាហូរហែ ក្រោយការរង់ចាំដំណឹងល្អមកជាយូរ។


អ្នកទាំងពីរ បានប្រកាសដំណឹងល្អមួយនេះ តាមរយៈបណ្ដាញសង្គម IG របស់ខ្លួន នៅព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៤។ ដោយតារាប្រុស Justin Bieber បានបង្ហោះរូបភាពជាច្រើនសន្លឹក និងវីដេអូជាមួយ Hailey Bieber។ អ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែម និងឱបគ្នា ក្នុងរូបភាពក៏បង្ហាញឲ្យឃើញពីចិញ្ចៀនគូស្នេហ៍ផងដែរ។





បើយោងតាមអ្នកតំណាងរបស់តារាស្រី Hailey Bieber បានឲ្យដឹងថា កូនក្នុងផ្ទៃរបស់នាងមានអាយុច្រើនជាង ៦ ខែហើយ។ តារាស្រី Hailey Bieber ធ្លាប់លើកឡើងក្នុងបទសម្ភាសន៍កន្លងទៅថា ក្លាយជាម្ដាយរបស់គេ ជាពេលវេលាមួយដែលនាងតែងតែទន្ទឹងរង់ចាំជាយូរ។ ទន្ទឹមនេះ តារាប្រុស Justin Bieber ក៏ធ្លាប់លើកឡើងថា ខ្លួនចង់ក្លាយជាឳពុកគេ និងចង់បានកូនឲ្យច្រើន។ តែលោក នឹងស្របតាមគំនិតរបស់ភរិយាចំពោះរឿងយកកូន។
គួរបញ្ជាក់ថា តារាប្រុសស្រីទាំងពីរបានរៀបការនៅខែកញ្ញា ឆ្នាំ ២០១៨ នៅទីក្រុង New York បន្ទាប់ពីភ្ជាប់ពាក្យបានរយៈពេល ២ ខែ។ ក្រោយមកអ្នកទាំងពីរបានរៀបចំពិធីជប់លៀងជួបជុំគ្រួសារនៅរដ្ឋ South Carolina សហរដ្ឋអាមេរិក៕


























Account
Security
Favourite Content