រឿងភាគ ប៉ាវ ចិន ឆ្នាំ ១៩៩៣ ឬ Bao Qing Tian ពិតជាមានភាពល្បីល្បាញខ្លាំង និងនៅតែជារឿងភាគមួយដែលប្រិយមិត្ដខ្លះនៅតែបន្ដទស្សនាម្ដងហើយ ម្ដងទៀត នាពេលបច្ចុប្បន្ន។ ភាពប៉ិនប្រសប់ក្នុងការសម្ដែង អមជាមួយរូបរាងលេចធ្លោ ធ្វើឲ្យរឿងភាគ ប៉ាវ ចិន ឆ្នាំ ១៩៩៣ ពិបាកនឹងជំនួសបាន បើទោះមានការថតថ្មីរបស់រឿងភាគមួយនេះជាបន្ដបន្ទាប់ក៏ដោយ។


កន្លងផុតអស់រយៈពេលជាង ៣០ ឆ្នាំ តោះមកដឹងពីស្ថានភាពបច្ចុប្បន្ន របស់តួអង្គសំខាន់ៗ ទាំងបី រួមមានតារាប្រុស Kenny Ho, Jin Chao Chun និង Fan HongXuan។ តារាសម្ដែងប្រុសជើងចាស់ Kenny Ho ឬមហាជនជាច្រើនស្គាល់ថាជាតួអង្គ ចាន់ ចាវ បច្ចុប្បន្ន រូបលោកមានវ័យ ៦៤ ឆ្នាំហើយ ស្របពេលដែលលោកសម្រាកពីការងារសិល្បៈអស់ជាច្រើនឆ្នាំ មកផ្ដោតលើមុខជំនួញអាហារបែបសុខភាព។



តារាប្រុសរូបនេះ ត្រូវបានគេរាយការណ៍ថា កំពុងចំណាយជីវិតចុងក្រោយរបស់ខ្លួនយ៉ាងសប្បាយរីករាយ នៅពេលដែលមានវ័យកាន់តែចាស់ទៅ។ ក្រៅពីផ្ដោតលើមុខជំនួញរបស់ខ្លួន លោកតែងតែទៅដើរកម្សាន្ដជួបជុំមិត្ដភក្ដិជិតស្និទ្ធរបស់លោក ដូចជាទៅញ៉ាំអាហារ លេងកីឡា ដើរកម្សាន្ដតាមតំបន់នានា និងឡើងភ្នំជាដើម។ មិត្ដជិតស្និទ្ធរបស់លោកគឺទៅណាមិនឆ្ងាយឡើយ ជាតារាប្រុសជើងចាស់ Lin GuoBin និង Lu HuiGaung។ អ្នកទាំងបីក៏ឧស្សាហ៍ថតរូបជុំគ្នា បង្ហាញពីស្នាមញញឹម និងមិត្ដភាពស្អិតល្មួតផងដែរ។ ទ្រព្យសម្បត្ដិរបស់តារាប្រុសរូបនេះ ត្រូវគេរំពឹងមានប្រមាណជាង ១២ លានដុល្លារអាមេរិក។
ក្រឡេកមកមើលតារាប្រុសជើងចាស់ Jin ChaoQun ដែលសម្ដែងជាតួអង្គ លោកម្ចាស់ ប៉ាវ វិញ ប៉ុន្មានឆ្នាំចុងក្រោយ សុខភាពរបស់លោកមិនសូវជាល្អឡើយ ដោយលោកបានកំពុងរស់នៅជាមួយជំងឺជាច្រើន។ លោកត្រូវបានរាយការណ៍ថា មានជំងឺលើសឈាម ជាតិស្ករលើសក្នុងឈាម និងជាតិខ្លាញ់លើសកម្រិត។ លោកក៏មានបញ្ហាពិបាកក្នុងការគេង និងដកដង្ហើមដែរ។ ក្នុងឆ្នាំ ២០១៧ លោកមានជំងឺដុះសាច់ក្នុងខួរក្បាល និងត្រូវវះកាត់។ សុខភាពរបស់លោកហាក់មានភាពទ្រុឌទ្រោម និងត្រូវការប្រើប្រាស់ឈើច្រត់ដើម្បីទប់លំនឹងក្នុងការដើរ។ តែទោះជាយ៉ាងណាក្ដី លោកនៅតែអាចបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ នៅដើមឆ្នាំ ២០២៤ និងផ្ដល់បទសម្ភាសន៍។ លោកក៏បានបង្ហាញពីអារម្មណ៍ដែលស្រឡាញ់តួអង្គ ប៉ាវ ចិន យ៉ាងខ្លាំងផងដែរ។




ចំណែកតារាប្រុសជើងចាស់លោក Fan HongXuan សម្ដែងជាតួអង្គ កុងស៊ុន វិញនោះ បច្ចុប្បន្នមានវ័យ ៧៧ ឆ្នាំហើយ។ វ័យកាន់តែចាស់ សុខភាពរបស់លោកត្រូវបានរាយការណ៍ថា មិនសូវជាល្អប៉ុន្មានឡើយ។ លោកកំពុងរស់នៅឯ តៃវ៉ាន់ និងលែងសូវបង្ហាញមុខក្នុងវិស័យសិល្បៈទៀតហើយ។ លោកបង្ហាញមុខចុងក្រោយនៅក្នុងរឿងភាគ “Glory Of Love” ដោយសម្ដែងជាតួអង្គបុរសវ័យចំណាស់ចូលនិវត្ដន៍ម្នាក់៕






























































Account
Security
Favourite Content