សមាសភាពគណៈកម្មការ Miss Universe Cambodia 2025 សុទ្ធតែជើងខ្លាំងមកពីក្នុង និងក្រៅប្រទេស

កាន់តែ​កៀក​ថ្ងៃ​ប្រកួត​វគ្គ​បឋម និង​​ផ្ដាច់ព្រ័ត្រ​មែន​ទែន​ហើយ ដូចនេះ​ស្ថាប័ន Miss Universe Cambodia ដែល​មាន​លោក ឈួង យីវឆូយ បាន​ប្រកាស​ពី​សមាសភាព​គណៈកម្មការ​ជាច្រើន​រូប ដែល​ជា​អ្នក​ដាក់​ពិន្ទុ​ដល់​បេក្ខភាព Miss Universe Cambodia 2025 ទាំង ២០ រូប។

កម្មវិធី Miss Universe Cambodia 2025 ត្រូវ​បាន​អ្នក​គាំទ្រ​វិស័យ​បវរកញ្ញា​នៅ​កម្ពុជា​មើល​ឃើញ​ថា បាន​រៀបចំ​ឡើង​យ៉ាង​ល្អ​ឥត​ខ្ចោះ។ មិន​ថា​វគ្គ​ប្រកួត​នីមួយ​ៗ គ្រូ​បង្វឹក​ផ្សេង​ៗ concept នៃ​ការ​ថត​រូប គឺ​មាន​ស្តង់ដារ​តែម្ដង ហើយ​កាន់តែ​អស្ចារ្យ ដោយសារ​តែ DN មិន​ត្រឹម​អញ្ជើញ​អ្នក​មាន​បទពិសោធន៍​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ មក​ចូលរួម​ចែក​រំលែក​ចំណេះដឹង ឬ​ធ្វើ​បទ​បង្ហាញ​ឡើយ លោក ឈួង យីវឆូយ ថែម​ទាំង​អញ្ជើញ​ម្ចាស់​មកុដ Miss Universe 2005 មក​បង្ហាត់បង្ហាញ​ដល់ Miss Universe Cambodia 2025 ទៀត​ផង។

កម្មវិធី Miss Universe Cambodia សម្រាប់​វគ្គ បាន​ប្រកាស​ពី​សមាសភាព​គណៈកម្មការ​ប្រុស​ស្រី​ច្រើន​រូប​ដូចជា ម្ចាស់​មកុដ Miss Universe 2005 ​ Natalie Glebova, Piyané Ung អ្នកនិពន្ធ/សហគ្រិន/ ស្ថាបនិក Nalia Cosmetics, អ្នក​នាង សុជាតិ គង់ សហគ្រិន/ពិធី​ករ​ទូរទស្សន៍, អ្នកនាង ចិន្តា យុគ – យុគ ចិន្តា សហគ្រិន/ពិធី​ករ​ទូរទស្សន៍, លោកស្រី អ៊ឹង សុខគីម អគ្គនាយក​ក្រុមហ៊ុន KBT Central, លោក​ជំទាវ​ឧកញ៉ា បាខាល់ បុប្ផាគន្ធ ម្ចាស់ហាងមាសពេជ្រ បុប្ផាគន្ធ, លោក​ស្រី សាន សុខកាល់ អ្នក​ជំនាញ​របស់​នៃ​ក្រុមហ៊ុន Swisse Cambodia, លោកស្រី សូ ធីតា ប្រធានផ្នែកទំនាក់ទំនងធនធានមនុស្ស និងទីផ្សារនៃធនាគារ APD, លោក ជ័យ រដ្ឋា នាយកច្នៃប្រតិដ្ឋ / ស្ថាបនិក Lawoga Studio , លោក Luis Portelles អ្នក​វិភាគ​ការ​ប្រកួត​សម្រស់ /Mister Supranational Canada ឆ្នាំ ២០២៣។

ជាក់​ស្ដែង​អ្នកនាង Natalie Glebova ម្ចាស់​មកុដ Miss Universe លើក​ទី ៥៤ ធ្លាប់​បាន​មក​កម្ពុជា​ម្ដង​រួច​មក​ហើយ កាលពី​ថ្ងៃ ៣០ ខែ​ឧសភា ដល់​ថ្ងៃ​១ ខែ​មិថុនា ឆ្នាំ ២០២៥ កន្លង​ទៅ​ ដើម្បី​មក​បង្ហាត់​បង្រៀន Master class វគ្គ​ទី​១ ទៅ​កាន់​សុភាព​ស្ត្រី​កម្ពុជា​ទាំង ២០ រូប ពី​វគ្គ​សិក្សា​ពិសេស ក្នុង​ការ​រៀបចំ​ឡើង​ ណែនាំ​បេក្ខនារី​ឲ្យ​ស្គាល់​ពី​មូលដ្ឋានគ្រឹះ​នៃ​ការ​ប្រកួត​ប្រជែង ផ្ដោត​ទៅ​លើ​ការ​រៀបចំ​សំខាន់ៗ វិន័យ ឥរិយាបថ និង​ធាតុ​ចាំបាច់​នៃ​ក្រម​សីលធម៌​នៃ​ការ​ប្រកួត និង​ភាព​ជា​កញ្ញាឯក។

មិន​តែ​ប៉ុណ្ណោះ Miss Universe Cambodia 2025 ក៏​មាន​គ្រូ​បង្វឹក​បរទេស​ឈ្មោះ Tico Rega-ទីកូ រ៉េហ្គា ជនជាតិ​កូឡុំប៊ី ​ជា​គ្រូ​បង្វឹក​កញ្ញា​ឯក​ដ៏​មានឥទ្ធិពល​មួយ​រូប ព្រម​ទាំង​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​។ Tico Rega មាន​បទពិសោធន៍​ជាង ៣០ ឆ្នាំ​ក្នុង​វិស័យ​កញ្ញាឯក៕

រូបភាព៖ Miss Universe Cambodia



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *