ការទន្ទឹងរង់ចាំជាយូររបស់ហ្វេនៗ និងអ្នកស្នេហាវិស័យ beauty pageant នៅកម្ពុជាបានមកដល់ហើយ វេលាដែលកញ្ញា ចន សុទីម៉ា Miss Universe Cambodia 2023 ត្រូវធ្វើដំណើរចេញទៅប្រទេសអែលសាល់វ៉ាឌ័រ ដើម្បីតំណាងប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងកម្មវិធី Miss Universe លើកទី៧២។
បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២៣ ពិតជាស្រស់ស្អាតខ្លាំងណាស់ ក្នុងឈុតសម្លៀកបំពាក់បែបខ្មែរពីជំនាន់ដើម ដែលយកលំនាំតាមឈុតសម្លៀកបំពាក់របស់ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។




ក្នុងការ Live នៅបរិវេណព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចន សុទីម៉ា បង្ហាញស្នាមញញឹមប្រកបដោយទំនុកចិត្ត និងភាពមុះមុតក្នុងការលើកទង់ប្រទេសកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិនេះ។ បវរកញ្ញាកម្ពុជារូបនេះ បានសម្តែងការត្រេកអរ និងបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រកួតប្រជែងដណ្តើមយកភាពជោគជ័យមកកម្ពុជាវិញ។ នាងនឹងបញ្ចេញអស់ពីសមត្ថភាពដែលមាន ដើម្បីសាងស្នាដៃលើឆាកចក្កវាឡដ៏ធំអស្ចារ្យនេះ។
សុទីម៉ា ថា នាងបានត្រៀមខ្លួនជាច្រើនហើយសម្រាប់ការប្រកួតដ៏អស្ចារ្យនេះ និងត្រៀមនាំវប្បធម៌ អរិយធម៌ដ៏ផូរផង់របស់ខ្មែរយើងទៅបង្ហាញឱ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ឡើង។





Miss Universe Cambodia 2023 បានត្រៀមឈុតសម្លៀកបំពាក់ជាច្រើនសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ តាមការលេចឮលើបណ្តាញសង្គម សុទីម៉ា បានត្រៀមរហូតដល់ ១៥៥ ឈុតឯណោះសម្រាប់ការប្រកួតនេះ ដែលក្នុងនោះមានទាំងឈុតច្នៃឡើងពីអ្នកច្នៃម៉ូដក្នុងស្រុក និងឈុតពីប្រេនល្បីៗធំៗផងដែរ។ ចូលរួមតាមដានដំណើរការប្រកួតរបស់ សុទីម៉ា នៅទឹកដីប្រទេសអែលសាល់វ៉ាឌ័រ ទាំងអស់គ្នា និងកុំភ្លេចចូលរួមបោះឆ្នោតគាំទ្រ Miss Universe Cambodia 2023 ឱ្យនាងមានឱកាសឈានទៅវគ្គបន្ទាប់ទៀត៕























































Account
Security
Favourite Content