ភាពល្បីល្បាញរបស់ក្រុមចម្រៀងនារី BLACKPINK បានធ្វើឱ្យពួកគេក្លាយជាទីចាប់អារម្មណ៍ខ្លាំងរបស់មហាជន ដូច្នេះធ្វើសកម្មភាពអ្វីតែបន្ដិចក៏ត្រូវគេយកមកពិភាក្សា ឬរិះគន់ជាដើម។ មិនតែប៉ុណ្ណោះ ក្រោយសមាជិកទាំង ៤ រូបមានភាពល្បីល្បាញ និងក្លាយជាអ្នកតំណាងប្រេនធំៗ ផ្សេងគ្នា ស្របពេលដែលបញ្ចេញអាល់ប៊ុមទោលរៀងៗ ខ្លួន ក៏លេចពាក្យចចាមអារ៉ាមជាហូរហែថា អ្នកទាំងបួនមិនត្រូវរូវគ្នាឡើយ ជាពិសេសថែមទាំងកាច់កុងគ្នាទៀតផង។

ថ្មីៗ នេះ Jisoo បានបង្ហាញខ្លួនក្នុងវីដេអូយូធូបរបស់តារាស្រី Lee YoungJi ដើម្បីជាផ្នែកមួយក្នុងការប្រម៉ូតអាល់ប៊ុមចម្រៀងទោលរបស់ខ្លួន។ ក្នុងឱកាសនោះ អ្នកទាំងពីរបាននិយាយជជែកគ្នាពីរឿងជាច្រើនទាក់ទងចម្រៀងថ្មីរបស់ Jisoo ចំណង់ចំណូលចិត្ត និងអាហារជាដើម។ មិនតែប៉ុណ្ណោះ រូបនាងក៏បាននិយាយរំឮកដល់ទំនាក់ទំនងរបស់សមាជិកក្រុម BLACKPINK។


Jisoo បានលើកឡើង៖ ពាក្យចចាមអារ៉ាមមិនតិចឡើយដែលពួកយើងតែងតែបានឃើញលើបណ្ដាញសង្គម។ ក្នុងចំណោមនោះគឺសមាជិកម្នាក់ៗ មិនត្រូវរូវគ្នា សមាជិកទាំងអស់បានដឹង និងគិតពីរឿងទាំងអស់នេះ។ ប៉ុន្ដែពួកយើងធ្វើអ្វីមិនបានឡើយ រាល់ពេលណាដែលពាក្យចចាមអារ៉ាមបែបនេះមានឡើង ពួកយើងក៏សើច ហើយនិយាយបែបកំប្លែង “ហេតុអ្វីបានមិនព្រមផុសប្រម៉ូតពីគ្នា ? ដោយសារតែអ៊ីចឹងទើបមនុស្សជាច្រើនមានគំនិតថាសមាជិកទាំងអស់ឈ្លោះគ្នា មិនត្រូវគ្នា។

គួរបញ្ជាក់ដែរថា ជារឿយៗ សមាជិកទាំង ៤ តែងតែត្រូវមហាជនមួយចំនួនបង្ហោះសារដៀមដាម រឿងមិនផុសប្រម៉ូតគ្នាទៅវិញទៅមកក្នុងបណ្ដាញសង្គម ឬមិនផុសរូបគ្នាបង្ហាញភាពស្និទ្ធស្នាលជាដើម។ ជាក់ស្ដែង ធ្លាប់មានម្ដង ROSE បានបង្ហោះសារជូនពរខួបកំណើតយឺតទៅកាន់ Lisa នាងបែរជាត្រូវគេស្ដីបន្ទោសថា គ្មានចិត្ត និងមិនយកចិត្តទុកដាក់ចំពោះសមាជិក៕
























Account
Security
Favourite Content