Jin និង Karina ទទួលតំណែងជា​ តារាមានកេរ្តិ៍ឈ្មោះបំផុតប្រចាំខែកញ្ញា

តារាកូរ៉េខាងត្បូង Jin និង Karina ទទួលតំណែងជាតារាដែលមានកេរ្តិ៍ឈ្មោះបំផុតប្រចាំខែកញ្ញា ក្នុងរង្វង់អ្នកចម្រៀង K-pop តាមរយៈសកម្មភាពដ៏មមាញឹករបស់ពួកគេ។

យោងតាមរបាយការណ៍ប្រចាំខែកញ្ញារបស់​ វិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកូរ៉េខាងត្បូង Jin​ បានទទួលចំណាត់លេខ ១ ក្នុងចំណោមតារា K-pop បុរសចំនួន ៧៣០រូបផ្សេងទៀត ដោយលោកបានទទួលពិន្ទុរួមរហូតដល់ទៅ ២ ៩៤៩ ៧៧០ ពិន្ទុ។  ដោយឡែកសម្រាប់អ្នកចម្រៀងផ្នែកស្រ្តីវិញ ម្ចាស់តំណែងសម្រាប់ខែនេះបានធ្លាក់ទៅលើ Karina ដោយនាងទទួលបានពិន្ទុសរុប ៦ ៥១២​ ០៥០ ដែលជាពិន្ទុខ្ពស់បំផុតក្នុងចំណោមតារាស្រីចំនួន ៦៧៥រូប។

ចំណាត់ថ្នាក់នេះបានចាត់ឡើង ដោយផ្នែកលើការស្រង់ទិន្នន័យពីសកម្មភាពនានារបស់តារាខេប៉ុបមួយខែពេញ ​ រួមមានការចូលរួមក្នុងកម្មវិធីនានា ការលេចមុខតាមប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាសកម្មភាពជាមួយនឹងអ្នកគាំទ្រជាដើម។

ជាក់ស្ដែង​​​ ដោយហេតុថាសមាជិកក្រុម​ BTS រូបនេះទើបតែ​បញ្ចប់ភារកិច្ចក្នុងជួរកងទ័ព​ Jin មានឱកាសទទួលបានការងារជាច្រើនក្នុងមួយរយៈចុងក្រោយនេះ មិនថាជាទូតសុច្ឆន្ទៈសកលរបស់ម៉ាកហីហោល្បីៗដូចជា Fred Jewelry និង Gucci ការចូលរួមកម្មវិធីបង្ហាញម៉ូដរបស់ Gucci Spring/Summer 2025 បន្ថែមដោយការបង្ហាញវត្តមាននៅក្នុងកម្មវិធីកម្សាន្តនានា ក៏ដូចជាការរៀបចំកម្មវិធីជួបជុំជាមួយ ARMY ជាដើម។

រីឯសកម្មភាពរបស់ Karina វិញក៏មមាញឹកមិនធម្មតាដែរ ដោយនាងបានចូលរួមក្នុងកម្មវិធីកម្សាន្តជាច្រើនដូចជា MY ARTi FILM របស់ Mnet ក៏ដូចជាការចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងវិធី Synchro U របស់ស្ថានីយ៍ទូរទស្សន៍ KBS World TV ផងដែរ។ ដោយឡែកសម្រាប់វិស័យ Fashion វិញ សមាជិកក្រុម​ Aespa រូបនេះក៏មានប្រជាប្រិយភាពមិនធម្មតាដែរ ដោយ​ ​Karina បានទទួលតំណែងជាទូតសុច្ឆន្ទៈសកលរបស់ម៉ាកយីហោប្រណិត PRADA កាលពីខែមុន។ បន្ថែមពីនេះទៀត ក្នុងនាមជាទូតសុច្ឆន្ទៈ តារាស្រីវ័យ ២៤ឆ្នាំរូបនេះ ក៏ទើបតែត្រឡប់មកពីកម្មវិធី The Prada Spring/Summer 2025 នៅ Milan Fashion Week កាលពីពេលថ្មីៗនេះ។

គួររំឭកផងដែថា ចំណាត់ថ្នាក់ទាំង៥របស់តារាប្រុស បន្ទាប់ពី Jin បានធ្លាក់ទៅលើ Cha Eun Woo សមាជិក​ក្រុម ASTRO, Kang Daniel, Jimin សមាជិក​ក្រុម BTS, Minho សមាជិក​ក្រុម SHINee និង Jungkook សមាជិក​ក្រុម BTS។ ទន្ទឹមគ្នានេះ ចំណាត់ថ្នាក់ទាំង ៥របស់តារាស្រី បន្ទាប់ពី​ ​Karina ​បានធ្លាក់ទៅលើ Wonyoung សមាជិកក្រុម IVE, WINTER សមាជិកក្រុម Aespa, Yujin សមាជិកក្រុម IVE, TAEYEON សមាជិកក្រុម Girls’ Generation និង JENNIE សមាជិកក្រុម BLACKPINK។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ



Leave a Reply

Your email address will not be published.Required fields are marked *