កាលពីខែ កក្កដា ឆ្នាំ ២០២២ តារាប្រុសតៃវ៉ាន់ Jimmy Lin បានធ្វើឱ្យមហាជនមានការព្រួយបារម្ភខ្លាំង ក្រោយលោកបានជួបគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុង Taoyuan និងរបួសធ្ងន់ធ្ងរដែលត្រូវឱ្យលោកសម្រាកព្យាបាលអស់ជាច្រើនខែ។ លោករងរបួសផ្នែកមុខ និងស្មា ដែលធ្វើឱ្យលោកភ្លាមៗ មិនអាចធ្វើចលនា ឬធ្វើសកម្មភាពខ្លាំង។ បច្ចុប្បន្ន របួសរបស់លោកត្រូវបានរាយការណ៍ថាជាសះស្បើយប្រមាណ ៨០ ទៅ ៩០ ភាគរយហើយ។


ថ្មីៗ នេះ តារាប្រុស Jimmy Lin បានបង្ហាញខ្លួនជាសាធារណៈក្នុងកម្មវិធីផ្សព្វផ្សាយប្រេនមួយក្នុងស្រុក។ អ្វីដែលធ្វើឱ្យមហាជន និងអ្នកគាំទ្រហាក់មានការសប្បាយចិត្តគឺមើលទៅសុខភាពរបស់លោកហាក់មានការប្រសើរជាងមុន។
លោកបានទម្លាយថា៖ សុខភាពរបស់លោកមានភាពប្រសើរជាងមុន ប៉ុន្ដែដៃស្ដាំរបស់លោកមិនទាន់ជាស្រួលបួលទេ លោកមិនអាចលើកដៃស្ដាំរបស់លោកឱ្យខ្ពស់ខ្លាំងបានឡើយព្រោះវាធ្វើឱ្យលោកឈឺចាប់។ លោកក៏មិនសូវប្រើប្រាស់ដៃស្ដាំខ្លាំងដែរ។ បកត្រឡប់ទៅកាលពីពេលដែលលោកជួបគ្រោះថ្នាក់ចរាចរណ៍បានពីរសប្ដាហ៍ លោកពិបាកក្នុងការមើល ដោយសំឡឹងមើលរបស់គ្រប់យ៉ាងគឺព្រាល កាន់តែពិបាកនោះលោកមិនអាចប្រើប្រាស់ទូរសព្ទដោយសារមើលមិនឃើញ។ តែជាសំណាងល្អពេលនេះ លោកអាចមើលឃើញបានធម្មតា។


លោកបានបន្ថែមថា រឿងដែលលោកស្ដាយក្រោយខ្លាំងគឺកំឡុងពេលមានគ្រោះថ្នាក់ចរាចរណ៍កូនប្រុសរបស់លោកនៅទីនោះដែរ។ ហេតុការណ៍នេះធ្វើឱ្យលោកមានអារម្មណ៍ខុសឆ្គងខ្លាំងចំពោះកូន ព្រោះគេមិនសមជួបរឿងរន្ធត់ទាំងនៅវ័យក្មេង។ លោកមានវិប្បដិសារី និងហ៊ានសូម្បីតែរំឭកពីរឿងគ្រោះថ្នាក់ចរាចរណ៍នេះនៅក្នុងផ្ទះ ឬចំពោះមុខគ្រួសារ ៕


























Account
Security
Favourite Content