លី លានជា ឬលោក Jet Li ត្រូវបានគេស្គាល់ថាជាតារាសម្ដែងល្បីជើងចាស់មួយរូប និងជាគ្រូក្បាច់គុនដ៏ពូកែមួយរូប។ ប៉ុន្ដែរឿងដែលធ្វើឱ្យអ្នកគាំទ្រ និងមហាជនមានការសោកស្ដាយគឺលោកធ្លាប់បានលើកឡើងថា មានគម្រោងលាឈប់ពីសិល្បៈ និងឈប់សម្ដែងរឿងទៀតហើយ។

មែនទែនទៅ ចំពោះមូលហេតុដោយសារតារាប្រុសវ័យ ៥៩ ឆ្នាំនេះមានជំងឺប្រចាំកាយ គឺជំងឺក្រពេញទីរ៉ូអ៊ីត និងជំងឺបេះដូង ហើយជំងឺទាំងអស់នេះធ្វើឱ្យសាច់ដុំចុះខ្សោយ ងាយហត់ ញ័រដើមទ្រូង គេងមិនលក់ ឡើងគីឡូលឿន ក៏ស្រកលឿនដូចគ្នា។ ខណៈវាជាហេតុធ្វើឱ្យលោកមានការលំបាកក្នុងការសម្ដែង ឬហក់លោតទៅមកដូចកាលពីមុន។

យោងតាមប្រភពព័ត៌មាន Sina ថ្មីៗនេះ រូបលោកបានបង្ហាញខ្លួនក្នុងវីដេអូផ្សព្វផ្សាយខ្លីមួយ។ អ្វីដែលធ្វើឱ្យមហាជន និងអ្នកគាំទ្រចាប់អារម្មណ៍នោះ លោកបង្ហាញខ្លួនជាមួយរូបរាងមាំទាំជាងមុន ព្រមទាំងស្នាមញញឹមស្រស់ស្រាយមិនដូចជាមនុស្សមានជំងឺឡើយ។ បើប្រៀបធៀបជាមួយរូបភាពកាលពីមុន លោកពិតជាមានសភាពគ្រាន់បើច្រើនខ្លាំង ជាហេតុធ្វើឱ្យគ្រប់គ្នាលែងសូវបារម្ភពីស្ថានភាពជំងឺរបស់លោក។
គួរបញ្ជាក់ថា ភាពយន្ដកុនរឿង Mulan ក្នុងឆ្នាំ ២០២០ គឺជាខ្សែភាពយន្តចុងក្រោយបង្អស់ដែលតារាក្បាច់គុនរូបនេះបង្ហាញមុខ។ បច្ចុប្បន្ន លោកចំណាយពេលសឹងទាំងអស់ដើម្បីនៅជួបជុំគ្រួសារ និងថែទាំសុខភាពរបស់ខ្លួន៕

























Account
Security
Favourite Content