នៅព្រឹកថ្ងៃទី ២៣ ខែឧសភានេះ តារាល្បីៗរួមមាន The Weeknd , Lily-Rose Depp , Troye Sivan និងជាពិសេសសមាជិក Blackpink Jennie បានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្តទីក្រុងកាន សម្រាប់ពិធីសម្ពោធបញ្ចាំងភាពយន្ត “The Idol”។

នេះជាលើកទីមួយហើយដែល Jennie បង្ហាញក្នុងនាមខ្លួនជាតារាសម្តែង ប៉ុន្តែនាងបានទាក់ទាញការចាប់អារម្មណ៍ជាងគេ ដោយសាររូបសម្រស់គួរឱ្យទាក់ទាញដូចជាព្រះនាង។


មិនថាតាមរយៈវីដេអូឃ្លីបដែលថតដោយកាមេរ៉ាធម្មតា និងរូបថតពីកាមេរ៉ាធំៗរបស់ Getty image ក្ដី Jennie នៅតែទាក់ទាញ និងស្រស់ស្អាតគ្រប់ពេលជាមួយរ៉ូបពីប្រេន Chanel ថ្វីត្បិតតែការតុបតែងខ្លួនរបស់តារាស្រីកើតឆ្នាំ១៩៩៦រូបនេះត្រូវបានទស្សនិកជនខ្លះបញ្ចេញមតិថា មិនសូវលើកសម្រស់ និងធ្វើឱ្យនាងមើលទៅក្មេងពេកក៏ដោយ។
គួរបញ្ជាក់ថាភាពយន្ត “The Idol” គឺរឿងភាគអាមេរិកដែលនិយាយពីជីវិតតស៊ូ និងរឿងរ៉ាវស្នេហារបស់តារាប៉ុបឈ្មោះ Jocelyn (ចូសេលីន) សម្ដែងដោយកូនស្រីតារាជើងចាស់ Johny Depp គឺតារាស្រី Lily-Rose Depp (លីលី រ៉ូស ដេប) ដោយមានតារាចម្រៀង The Weeknd (ដឹ វីកឃេន) ជាតួឯកប្រុស ហើយ Jennie ដើរតួជាអ្នករាំរបស់តួឯកស្រី។
បន្ទាប់ពីការសម្ពោធបញ្ចាំងលើកដំបូងនៅមហោស្រពកាន ភាពយន្តភាគនេះនឹងចេញបញ្ចាំងលើប៉ុស្តិ៍ HBO នៅថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ ៕





























































Account
Security
Favourite Content