គ្រប់គ្នាអាចនឹងចងចាំ Jennie ក្នុងឋានៈជាសមាជិកដ៏ល្បីក្នុងក្រុមចម្រៀងនារីប្រចាំជំនាន់ BLACKPINK ប៉ុន្តែនេះគ្រាន់តែជាជ្រុងមួយរបស់នាងប៉ុណ្ណោះ ព្រោះបើនិយាយពីផ្នែកហ្វេសិនវិញ តារាវ័យ ២៧ឆ្នាំរូបនេះក៏ជាបុគ្គលលេចធ្លោមួយរូបដែរ ដោយអាចបង្កើត Trend ជាបន្តបន្ទាប់សម្រាប់វិស័យហ្វេសិន។

ក្រឡេកមើលស្ទីលនៃការតែងខ្លួន ឬសម្លៀកបំពាក់នៅពេលចូលរួមកម្មវិធីផ្សេងៗរបស់ Jennie ក៏មានភាពទាក់ទាញយ៉ាងខ្លាំងដែរ ខណៈដែលចុងឆ្នាំ២០២៣ នេះនាងក៏បានបញ្ជាក់ពីភាពលេចធ្លោរបស់ខ្លួនក្នុងវិស័យហ្វេសិនជាបន្តទៀត បន្ទាប់ពីវេបសាយ Lyst ដែលជាអ្នកជំនាញផ្នែកប្រមូលទិន្នន័យក្នុងវិស័យហ្វេសិនពិភពលោក បានបង្ហាញថានាងគឺជា The Power Dresser ឬជាបុគ្គលល្បីដែលការស្លៀកពាក់មានឥទ្ធិពលបំផុតក្នុងលោកប្រចាំឆ្នាំនេះ។
ប្រភពព័ត៌មានបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ Jennie បានបញ្ចេញភាពលេចធ្លោក្នុងវិស័យម៉ូដឥតឈប់ឈរ។ ខណៈដែលមានតំណែងជាទូតផ្សព្វផ្សាយរបស់ Chanel ស្រាប់ ម្ចាស់បទ “You and Me” រូបនេះក៏បានចូលរួមក្នុងកម្មវិធីមហោស្រពភាពយន្តទីក្រុងកាន ដើម្បីសម្ពោធភាពយន្តដែលខ្លួនសម្ដែង គឺរឿង “The Idol”។ មិនតែប៉ុណ្ណោះនាងក៏បានចូលរួមកម្មវិធី Met Gala ក្នុងស្ទីលស្លៀកពាក់ដ៏ក្លាស៊ិកជាមួយរ៉ូប Fall/Winter 1990 របស់ Chanel។ គ្រប់ការបង្ហាញខ្លួនរបស់នាងសុទ្ធតែបានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអ្នកលេងអ៊ិនធឺណិត។



ក្រៅពីនេះ កាលពីខែឧសភាកន្លងមក Jennie ក៏បានចូលរួមចំណែកក្នុងការឌីសាញឈុតសម្លៀកបំពាក់ថ្មីរបស់ Calvin Klein ធ្វើឱ្យការអត្រា Search របស់ប្រេនល្បីមួយនេះមានការកើនឡើង ២២%។ ចំណែកស្បែកជើង Cecilie Bahnsen x Asics Mary-Jane ដែលនាងបានពាក់និងថតផុសនៅញូវយ៉ក ក៏បានទទួលការចុច Like រហូតដល់ ៦លាន និងបានធ្វើឱ្យចំនួនអ្នកចូលមើលក្នុងវេបសាយ Scandi កើនឡើង ២៧%ក្នុងរយៈពេល២៤ម៉ោងដូចគ្នា។ ឃើញច្បាស់ៗបែបនេះ គឺអាចនិយាយបានថាតំណែងសិល្បករមានឥទ្ធិពលផ្នែកហ្វេសិនគឺមិនអាចជាអ្នកណាផ្សេងបានឡើយក្រៅពីសមាជិក BLACKPINK ម្នាក់នេះ ៕
























Account
Security
Favourite Content