Jennie ជាប់ជាបុគ្គលល្បីដែលការតែងខ្លួនមានឥទ្ធិពលបំផុតលើលោកប្រចាំឆ្នាំ២០២៣

គ្រប់គ្នាអាចនឹងចងចាំ Jennie ក្នុងឋានៈជាសមាជិកដ៏ល្បីក្នុងក្រុមចម្រៀងនារីប្រចាំជំនាន់ BLACKPINK ប៉ុន្តែនេះគ្រាន់តែជាជ្រុងមួយរបស់នាងប៉ុណ្ណោះ ព្រោះបើនិយាយពីផ្នែកហ្វេសិនវិញ តារាវ័យ ២៧ឆ្នាំរូបនេះក៏ជាបុគ្គលលេចធ្លោមួយរូបដែរ ដោយអាចបង្កើត Trend ជាបន្តបន្ទាប់សម្រាប់វិស័យហ្វេសិន។

ក្រឡេកមើលស្ទីលនៃការតែងខ្លួន ឬសម្លៀកបំពាក់នៅពេលចូលរួមកម្មវិធីផ្សេងៗរបស់ Jennie ក៏មានភាពទាក់ទាញយ៉ាងខ្លាំងដែរ ខណៈដែលចុងឆ្នាំ២០២៣ នេះនាងក៏បានបញ្ជាក់ពីភាពលេចធ្លោរបស់ខ្លួនក្នុងវិស័យហ្វេសិនជាបន្តទៀត បន្ទាប់ពីវេបសាយ Lyst ដែលជាអ្នកជំនាញផ្នែកប្រមូលទិន្នន័យក្នុងវិស័យហ្វេសិនពិភពលោក បានបង្ហាញថានាងគឺជា The Power Dresser ឬជាបុគ្គលល្បីដែលការស្លៀកពាក់មានឥទ្ធិពលបំផុតក្នុងលោកប្រចាំឆ្នាំនេះ។

ប្រភពព័ត៌មានបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ Jennie បានបញ្ចេញភាពលេចធ្លោក្នុងវិស័យម៉ូដឥតឈប់ឈរ។ ខណៈដែលមានតំណែងជាទូតផ្សព្វផ្សាយរបស់ Chanel ស្រាប់ ម្ចាស់បទ “You and Me” រូបនេះក៏បានចូលរួមក្នុងកម្មវិធីមហោស្រពភាពយន្តទីក្រុងកាន ដើម្បីសម្ពោធភាពយន្តដែលខ្លួនសម្ដែង គឺរឿង “The Idol”។ មិនតែប៉ុណ្ណោះនាងក៏បានចូលរួមកម្មវិធី Met Gala ក្នុងស្ទីលស្លៀកពាក់ដ៏ក្លាស៊ិកជាមួយរ៉ូប Fall/Winter 1990 របស់ Chanel។ គ្រប់ការបង្ហាញខ្លួនរបស់នាងសុទ្ធតែបានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអ្នកលេងអ៊ិនធឺណិត។

ក្រៅពីនេះ កាលពីខែឧសភាកន្លងមក Jennie ក៏បានចូលរួមចំណែកក្នុងការឌីសាញឈុតសម្លៀកបំពាក់ថ្មីរបស់ Calvin Klein ធ្វើឱ្យការអត្រា Search របស់ប្រេនល្បីមួយនេះមានការកើនឡើង ២២%។ ចំណែកស្បែកជើង  Cecilie Bahnsen x Asics Mary-Jane ដែលនាងបានពាក់និងថតផុសនៅញូវយ៉ក ក៏បានទទួលការចុច Like រហូតដល់ ៦លាន និងបានធ្វើឱ្យចំនួនអ្នកចូលមើលក្នុងវេបសាយ Scandi កើនឡើង ២៧%ក្នុងរយៈពេល២៤ម៉ោងដូចគ្នា។ ឃើញច្បាស់ៗបែបនេះ គឺអាចនិយាយបានថាតំណែងសិល្បករមានឥទ្ធិពលផ្នែកហ្វេសិនគឺមិនអាចជាអ្នកណាផ្សេងបានឡើយក្រៅពីសមាជិក BLACKPINK ម្នាក់នេះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន

អតីតតួឯកប្រុស TVB លក់សិទ្ធិឱ្យក្រុមហ៊ុន AI ប្រើរូបភាពមុខកាលពីក្មេងរបស់ខ្លួនទៅផលិតរឿងថ្មី

ខណៈពេលដែលតារាល្បីៗជាច្រើនកំពុងព្រួយបារម្ភយ៉ាងខ្លាំងថា បច្ចេកវិទ្យា AI អាចនឹងមកជំនួសតំណែងការងាររបស់ពួកគេ ប៉ុន្តែសម្រាប់តារាសម្តែងហុងកុង Lawrence Ng វិញ បែរជាមើលឃើញថានេះជាប្រភព