IU ជាប់ជាបុគ្គលល្បីមានឥទ្ធិពលជាងគេនៅកូរ៉េខាងត្បូងប្រចាំឆ្នាំ២០២៥ ជាមួយទ្រព្យសម្បត្តិហូរហៀរ

ទស្សនាវដ្ដីពាណិជ្ជកម្ម Forbes Korea ទើបតែចេញផ្សាយបញ្ជី Power Celebrity 2025 ដែលបង្ហាញពីបុគ្គលល្បីមានឥទ្ធិពលបំផុតក្នុងប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំនេះ ហើយចំណាត់ថ្នាក់លេខមួយក្នុងបញ្ជី គឺតារាចម្រៀងនិងសម្ដែងវ័យ ៣១ឆ្នាំ IU។

IU បានឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងបញ្ជីបុគ្គលល្បីមានឥទ្ធិពលបំផុតរបស់កូរ៉េខាងត្បូងប្រចាំឆ្នាំ២០២៥ ដោយក្នុងបញ្ជីនេះរួមមានទាំងសិល្បករទោល ក្រុមចម្រៀងបុរសនិងនារី កីឡាករបាល់ទាត់ ពិធីករ កីឡាករ E-sport និងបុគ្គលល្បីៗជាច្រើនទៀត។

ទស្សនាវដ្ដីពាណិជ្ជកម្មដ៏ល្បីមួយនេះបានបញ្ជាក់ថា IU ជាសិល្បករដែលបានបង្ហាញខ្លួនដំបូងនៅអាយុ ១៥ ឆ្នាំក្នុងឆ្នាំ ២០០៨ ហើយបច្ចុប្បន្ននាងគឺជាតារាចម្រៀង និងតារាសម្ដែងដ៏ល្បីល្បាញម្នាក់ដែលធ្វើការនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េទាំងពីមុខឆាក និងពីក្រោយឆាក មិន​ថា​ជា​ការ​ច្រៀង និពន្ធ​ចម្រៀង ផលិតចម្រៀង រហូតដល់ការ​សម្តែង។

អស់រយៈពេលជាច្រើនឆ្នាំមកនេះ បទចម្រៀងរបស់ IU បានទទួលជោគជ័យនៅលើតារាងតន្ត្រីជាច្រើន ខណៈការប្រគំតន្ត្រីរបស់នាងក្នុងប្រទេសកូរ៉េខាងត្បូងនៅឯពហុកីឡដ្ឋាន Seoul World Cup ដែលផ្ទុកអ្នកទស្សនាបាន ៤៥០០០ នាក់ក្នុងឆ្នាំ ២០២៤ ក៏ទទួលបានការឆ្លើយតបវិជ្ជមានយ៉ាងលើសលប់ផងដែរ។ នៅដើមឆ្នាំ ២០២៥ នេះ នាងបានទទួលការកោតសរសើរខ្លាំងម្ដងទៀតចំពោះការសម្តែងនៅក្នុងរឿងភាគរបស់ Netflix មានចំណងជើងថា When Life Gives You Tangerines ។

ទស្សនាវដ្ដី Forbes Korea ក៏បានបញ្ជាក់ផងដែរថា ប្រាក់ចំណូលសរុបរបស់ IU នៅខណៈដែលពួកគប្រមូលទិន្នន័យគឺមានចំនួនខ្ពស់រហូតដល់ ៣២ ពាន់លានវ៉ុន ឬស្មើនឹង ២២,៧ លានដុល្លារអាមេរិក ដោយប្រាក់ចំណូលទាំងនេះបានមកពីការងារចម្រៀង ការ​សម្តែង ​ការ​ប្រគំតន្ត្រី និងការផ្សាយ​ពាណិជ្ជកម្មជាច្រើន។

លើសពីនេះ IU ​ក៏​ទទួល​បាន​ពិន្ទុ​ខ្ពស់​លើ​គ្រប់ផ្នែក ​ទាំង​ចំណាត់ថ្នាក់លើបណ្ដាញសង្គម ប្រព័ន្ធផ្សព្វផ្សាយ កម្មវិធីទូរទស្សន៍ និងកម្មវិធីពានរង្វាន់ផ្សេងៗទៀត ទើបធ្វើឱ្យនាងបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងបញ្ជីនេះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

Leave a Reply

Your email address will not be published. Required fields are marked *