សហការគ្នាក្នុង MV ថ្មី IU និង V សមគ្នាខ្លាំង ឯអត្ថន័យបទចម្រៀងធ្វើឲ្យអ្នកគាំទ្ររំជួលចិត្ដ

ក្រោយអ្នកគាំទ្ររង់ចាំអស់រយៈពេលជាយូរ ទីបំផុតវីដេអូចម្រៀងថ្មី “Love Wins All” របស់តារាចម្រៀងស្រីខេប៉ុប IU បានបញ្ចេញជាផ្លូវការហើយ។ ជាពិសេស បទចម្រៀងនេះមានការចូលរួមសម្ដែងដោយសមាជិកក្រុមចម្រៀងល្បី BTS គឺ V ផងដែរ។ ក្រោយបញ្ចេញវីដេអូចម្រៀងបានជាង ១១​​ ម៉ោង បទនេះមានអ្នកចុចទស្សនារហូតដល់ ៦.៣ លានដង។

បទចម្រៀងនេះបានចេញនៅយប់ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤។ ក្រោយបញ្ចេញជាផ្លូវការភ្លាមក៏បានក្លាយជាទីចាប់អារម្មណ៍ និងប្រធានបទអ្នកគាំទ្រលើកយកមកពិភាក្សាពាសពេញបណ្ដាញសង្គម។ IU និង V ត្រូវបានអ្នកគាំទ្រជាច្រើនលើបណ្ដាញសង្គមលើកឡើងថា ពិតជាស័ក្តិសមគ្នាទាំងការសម្ដែង និងរូបសម្រស់របស់តារាប្រុសស្រីទាំងពីរ។

បើក្រឡេកមកមើលអត្ថន័យបទចម្រៀងវិញកាន់តែធ្វើឲ្យអ្នកគាំទ្ររំជួលចិត្ដ ដោយសារតែមើលទៅដំបូងអ្នកទាំងពីរពិតជាមានភាពរីករាយ ផ្ទុយទៅវិញនៅពីក្រោយខ្នងវាបែរជាបង្កប់នូវរឿងរ៉ាវឈឺចាប់ជាច្រើន។ ក្នុងវីដេអូចម្រៀង IU ជាមនុស្សពិការម្នាក់ដែលនាងមិនអាចស្ដាប់ឮនោះឡើយ រីឯ V វិញក៏ជាមនុស្សពិការម្នាក់ដូចគ្នា តែលោកពិការភ្នែកមិនអាចមើលអ្វីឃើញ។ អ្នកទាំងពីរត្រូវបានរស់ក្នុងពិភពលោកដែលគេរើសអើង ប៉ុន្ដែក៏ជ្រើសយកវិធីដើម្បីបំបាត់ការឈឺចាប់ និងរស់នៅដោយសប្បាយរីករាយជាមួយគ្នាមិនខ្វល់ពីអ្វីទាំងអស់។

មែនទែនទៅ នេះមិនមែនជាលើកទី ១​ ដែល IU សហការជាមួយ V ឡើយ កាលពីខែកញ្ញា កន្លងទៅ V ក៏បានចូលរួមជាភ្ញៀវកិត្ដិយសក្នុងកម្មវិធី “IU’s Palette។ អ្នកទាំងពីរបានបង្ហាញភាពស្និទ្ធស្នាល និងក្ដីស្រឡាញ់ចំពោះតន្ដ្រី។ អ្នកគាំទ្រជាច្រើនពិតជាស្រឡាញ់ គោរពចំពោះមិត្ដភាពរបស់អ្នកពីរ។  

គួរបញ្ជាក់ ការត្រឡប់មកវិញជាមួយអាល់ប៊ុមថ្មីលើកនេះរបស់ IU គឺធ្វើឡើងក្រោយខកខានបញ្ចេញចម្រៀងអស់រយៈពេលជាង ២ ឆ្នាំកន្លះ។ ការត្រឡប់មកវិញលើកនេះ ក៏ជាពេលវេលាមួយដែលអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំអស់ពេលវេលាជាយូរផងដែរ។ អាល់ប៊ុមដែល IU បញ្ចេញលើកចុងក្រោយគឺមានឈ្មោះ “Pieces” និងចេញជាផ្លូវការក្នុងខែធ្នូ ឆ្នាំ ២០២១។ រីឯការបង្ហាញមុខរបស់ V ក្នុងវីដេអូចម្រៀងនេះ ក៏ជាកាដូរបស់លោកជូនដល់អ្នកគាំទ្រ ក្រោយចូលបម្រើកងទ័ពផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប