Jennie ធ្លាក់កូដឬយ៉ាងណា ខណៈប្រេនជាច្រើន​ដកតំណែង BA យកតារាស្រករក្រោយជំនួស?

ម៉ាកល្បីៗជាច្រើនដែលធ្លាប់ធ្វើការជាមួយ Jennie កំពុងផ្លាស់ប្តូរអ្នកតំណាងផ្សព្វផ្សាយ ឬ BA របស់ពួកគេម្ដងមួយៗ ដែលបង្កជាចម្ងល់ខ្លាំងនៅក្នុងពិភពផ្សាយពាណិជ្ជកម្មរបស់កូរ៉េ។

ថ្មីៗនេះ សារព័ត៌មានកូរ៉េ Salgoo News បានចុះផ្សាយអត្ថបទមួយទាក់ទងនឹងវិស័យផ្សាយពាណិជ្ជកម្មរបស់ Jennie ខណៈគេសង្កេត​ឃើញថា Jennie សមាជិកក្រុម BlackPink ដែលធ្លាប់ជាអ្នកនាំមុខនៅក្នុងពិភពផ្សាយពាណិជ្ជកម្ម បានអវត្តមានបន្តិចម្តងៗពីវិស័យនេះ។

ម៉ាកយីហោនានាជ្រើសរើសតួថ្មីដើម្បីជំនួស Jennie

Jennie ធ្លាប់​ជា​ Queen ​ពាណិជ្ជកម្ម ហើយ​នោះ​គឺ​ជា​រឿង​ដែល​គ្មានអ្នកណាអាចប្រកែកបានឡើយ។ Jennie ​បានបង្ហាញ​មុខ​នៅគ្រប់កន្លែង គ្រប់ផលិតផលរហូត​មហាជន​តែង​និយាយ​ថា “ខ្ញុំ​មិន​អាច​រស់​ដោយ​គ្មាន Jennie បានឡើយ”។

កាលពីឆ្នាំមុន វីដេអូផ្សាយពាណិជ្ជកម្មរបស់នាងជាមួយទឹកអប់ Tambourines ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ហើយបានក្លាយជាវីដេអូពេញនិយមបំផុតមួយនៅលើបណ្ដាញសង្គមនៅពេលនោះ។

Salgoo News បានរាយនាមម៉ាកដែល Jennie ធ្លាប់បានធ្វើជាម៉ូដែលឱ្យ​មានដូចជា Vita 500, Hera, Chanel, Beauté Curly និងម៉ាកជាច្រើនទៀត ប៉ុន្តែទោះជាយ៉ាងណា ម៉ាកទាំងនេះបាន​ឈប់ការជាមួយនាង និង​រក​អ្នកជំនួស​ម្ដង​មួយៗ។

ទាក់ទងនឹងតួនាទីរបស់ Jennie នៅក្នុងពិភពផ្សាយពាណិជ្ជកម្ម ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបាននិយាយថា “ក្រុមចម្រៀងនារីជំនាន់ទី ៤ កំពុងដណ្តើមទីផ្សារផ្សាយពាណិជ្ជកម្មជាមួយនឹងប្រជាប្រិយភាពស្ទុះលឿនដូចរន្ទះរបស់ពួកគេ ហើយជាលទ្ធផល ការផ្សាយពាណិជ្ជកម្មរបស់ Jennie ក៏ថយចុះជាលំដាប់” ។

យោងតាមប្រភពដដែល ក្រុមហ៊ុនគ្រែ Ace Bed បានផ្លាស់ប្តូរម៉ូដែលរបស់ពួកគេពី Jennie ទៅ Park Bo Gum ហើយភេសជ្ជៈ Vita 500 បានឈប់ជ្រើសរើសតារាម៉ូដែលថ្មីបន្ទាប់ពីកិច្ចសន្យាជាមួយ Jennie ត្រូវបានបញ្ចប់។ ក្រុមហ៊ុនឡេន Olens ដើមឡើយត្រូវបានផ្សព្វផ្សាយដោយសមាជិកទាំងអស់នៃ BlackPink រួមទាំង Jennie ប៉ុន្តែថ្មីៗនេះត្រូវបានជំនួសដោយ NewJeans ។

នៅថ្ងៃទី ៦ ខែមីនា ក្រុមហ៊ុនស្រាកូរ៉េ Lotte Chilsung Liquor បានចេញវីដេអូថ្មីមួយដើម្បីប្រកាសថាតារាសម្តែង Han So Hee នឹងជាអ្នកតំណាងម៉ាកយីហោថ្មី បន្ទាប់ពី Jennie ។

“យើងនឹងជំនួសម៉ូដែលតំណាងពី BlackPink Jennie មកតារាសម្តែង Han So Hee វិញ។ ស្នាមញញឹមទន់ភ្លន់ និងរូបភាពទាន់សម័យរបស់ Han So Hee ត្រូវគ្នានឹងអត្តសញ្ញាណម៉ាកយីហោរបស់ Soju ។ លើសពីនេះ ភាពស្និទ្ធស្នាលរបស់ Han So Hee និងការប្រាស្រ័យទាក់ទងយ៉ាងសកម្មជាមួយអ្នកគាំទ្រតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមគឺនៅក្នុង ស្របតាមទិសដៅរបស់យើង ដូច្នេះទើបយើងជ្រើសរើសនាងជាអ្នកតំណាងរបស់យើងជាលើកដំបូង” ។

Salgoo News បានឱ្យដឹងថាកន្លងមកម៉ាកយីហោស្រាមួយ​នេះធ្លាប់ធ្វើការជាមួយ Lee Young Ah ក្នុងឆ្នាំ ២០០៦ បន្ទាប់មក Goo Hye Sun, Lee Hyo Ri, Jo In Seong, Shin Min Ah និង Suzy ។ ក្នុង​ចំណោម​នោះ Lee Hyo Ri ជា​តារា​បង្ហាញ​ម៉ូដ​តំណាង​ឲ្យ​ម៉ាក​នេះ​រយៈពេល ៥ ឆ្នាំ (២០០៧ ដល់ ២០១២) ហើយ Suzy បាន​កាន់តំណែង​ប្រហែល ៤ ឆ្នាំ​គឺ​តាំង​ពី​ឆ្នាំ ២០១៦។ បន្ទាប់​ពី Suzy តំណែង​នេះ​ត្រូវ​បាន​ប្រគល់​ឲ្យ Jennie។

ការយល់ឃើញពីអ្នកជំនាញក្នុងវិស័យផ្សាយពាណិជ្ជកម្ម

ផ្ទុយពីការលើកឡើងខាងលើ អ្នកជំនាញជាច្រើនជឿថា វាមិនមែនដោយសារ Jennie ត្រូវ​តារាផ្សេងៗវ៉ាមុខនោះទេ ប៉ុន្តែការចាប់ផ្ដើមបាត់វត្តមាននាងពីទីផ្សារក្នុងស្រុកគឺដោយសារនាងបានងាកទៅរកការផ្សាយពាណិជ្ជកម្មអន្តរជាតិដែលមានប្រាក់ចំណេញ និងមុខតំណែងខ្ពស់ជាង។

“ការពិតទៅ Jennie បានប្ដូរទៅចុះកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាច្រើនជាមួយម៉ាកបរទេស។ ការផ្សាយពាណិជ្ជកម្មរបស់ Jennie ដែលបានចេញផ្សាយនៅឆ្នាំ ២០២៣ គឺម៉ាក Chanel និង Calvin Klein ។ ទាំងពីរនេះគឺជាម៉ាកយីហោសកល។ ទើបតែពីរខែមុន Chanel បានព្យួរផ្ទាំងប៉ាណូដ៏ធំមួយជាមួយរូបភាពរបស់ Jennie នៅក្នុងផ្សារទំនើបមួយក្នុងទីក្រុងហុងកុង។ សម្រាប់ Calvin Klein នៅពេលដែលឈុតរូបថតរបស់ Jennie ត្រូវបានចេញផ្សាយ ផលិតផលដែលនាងពាក់បានលក់ដាច់អស់ភ្លាមៗ។ ទាំងនោះសុទ្ធតែជាឥទ្ធិពលរបស់ Jennie”។ អ្នកជំនាញបានបង្ហាញការយល់ឃើញទៅកាន់ Salgoo News ។

កើតក្នុងឆ្នាំ ១៩៩៦ និងមានអាយុ ២៧ ឆ្នាំនៅឆ្នាំនេះ Jennie ទទួលបានការចាប់អារម្មណ៍ភ្លាមៗនៅពេលដែលនាងបានបង្ហាញខ្លួនជាសមាជិកក្រុមចម្រៀង BlackPink របស់ YG Entertainment កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៦។

ក្នុងចំណោមតារាល្បីៗដែលបានបង្ហាញខ្លួនក្នុងទសវត្សរ៍ឆ្នាំ ២០១០ Jennie គឺជាអ្នកមានឥទ្ធិពលបំផុតមួយរូបនៅក្នុងវិស័យម៉ូដ។ មានឥទ្ធិពលយ៉ាងខ្លាំងលើរូបភាព និងប្រាក់ចំណេញនៃផលិតផលទាំងអស់ដែលនាងផ្សព្វផ្សាយ Jennie បានជួយបង្កើនការលក់ច្រើនជាង 40% នៅពេលធ្វើការជាម៉ូដែលផ្តាច់មុខសម្រាប់ម៉ាកគ្រឿងសំអាង HERA ។

ថ្មីៗ​នេះ Jennie បាន​ចេញ​ដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Incheon ទៅ​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​ទី ៦ ខែ​មីនា ដើម្បី​ចូលរួម​កម្មវិធី​របស់ Chanel។ នាងបានក្លាយជាអ្នកតំណាងម៉ាកយីហោនេះតាំងពីឆ្នាំ ២០១៧។ ដោយសារតែរបួសនៅជិតភ្នែក សមាជិកក្រុម BlackPink បានបិតបង់រុំរបួសនៅពេលនាងបង្ហាញខ្លួន ធ្វើឱ្យ​រូបភាពរបស់​នាងពេលនោះក្លាយជាប្រធានបទ Trending នៅលើបណ្តាញសង្គមភ្លាមៗ​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក