ផ្ទុះដំណឹង អ៊ិន សុភិន លែងមានសិទ្ធិលូកដៃកម្មវិធី Miss Grand Cambodia ឆ្នាំក្រោយៗ ​​

ក្តៅៗមុននេះបន្តិច គេឃើញទំព័រហ្វេសប៊ុក Team Cambodia Pageant បានបង្ហោះថា ម្ចាស់​ផលិតកម្ម​មហាហង្ស គឺ​លោក​ អ៊ិន សុភិន លែង​មាន​សិទ្ធិ​លើ​កម្មវធី​ប្រកួត​ប្រជែង​សម្រស់ Miss Grand Cambodia នា​ឆ្នាំ​ក្រោយ​ៗ​។

ក្នុង​ការ​បង្ហោះ​នោះ​បាន​សរសេររៀបរាប់​ថា «ទទួលដំណឹងមកថាប៉ាភីន នឹងបញ្ចប់កុងត្រាជាមួយ Miss Grand International។ ដោយមិនមានការប្រកួត Miss Grand Cambodia ក្រោមការគ្រប់គ្រងរបស់ ប៉ាភីន ទៀតឡើយ» ដែលប្រយោគនេះ ហាក់បញ្ជាក់សំដៅដល់លោក អ៊ិន សុភិន ដែលជាអ្នកទទួលបន្ទុករៀបចំកម្មវិធី Miss Grand Cambodia ៣ ជំនាន់ កំពុងអស់សិទ្ធិលូកដៃក្នុងកម្មវិធី Miss Grand Cambodia ចាប់ពីឆ្នាំក្រោយៗទៅ។ 

បន្ទាប់ពីឃើញការបង្ហោះនេះ មហាជនដែលជាអ្នកគាំទ្រវិស័យប្រកួតប្រជែងសម្រស់នៅកម្ពុជា បាននាំគ្នាបញ្ចេញមតិយោបល់ និងការយល់ឃើញផ្សេងៗគ្នាយ៉ាងព្រោងព្រាត។ ក្នុងចំណោម Comment របស់មហាជន គេក៏ឃើញ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 ដែលកំពុងឡើងកូដខ្លាំងនៅប្រទេសថៃ ក្រោយជាប់ 5th Runner up Miss Grand International  ចូលរួម Comment ដែរថា «My forever best national director» ប្រៀបដូចឱ្យតម្រុយថា នេះប្រហែលអាចជាការពិត។

ទោះជាយ៉ាងនេះក្តី ក្នុងការបង្ហោះខាងលើ ទំព័រហ្វេសប៊ុកខាងលើមិនបានបញ្ជាក់ឱ្យដឹងមូលហេតុនៃការបញ្ចប់កុងត្រាជាមួយ Miss Grand International ទេ តែបានបញ្ជាក់ក្នុង Comment ពីក្រោមថា «ខ្វះលុយក្នុងការចំណាយលេីកម្មវិធីបន្ត»។ ត្បិតមាន​ការ​លើកឡើងបែបនេះក្ដី តែមហាជននៅតែជជីកសួរ​ពីបញ្ហា ហើយក៏ចង់ដឹងដែលថា ប្រសិនថៅកែមហាហង្ស​អស់សិទ្ធិរៀបចំមែន តើក្រុមហ៊ុនណានឹងទិញយកសិទ្ធិរៀបចំកម្មវិធី Miss Grand Cambodia ​នៅឆ្នាំ ២០២៣ ខាងមុខ។

យ៉ាងណាមិញ ពេលនេះ AMS មិនទាន់អាចសុំការបញ្ជាក់ពីលោក អ៊ិន សុភិន បាននៅឡើយថា ដំណឹងខាងលើរឿងពិត ឬមិនពិត ព្រោះលេខទូរសព្ទទាំងពីរខ្សែរបស់លោក ពុំមានអ្នកទទួលឡើយ។ AMS នឹងចាំ update ព័ត៌មាន​បន្តបន្ទាប់ទៀត ប្រសិនបើ​ទទួល​បាន​ការ​បកស្រាយ​ពី​លោក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម