កាន់តែក្តៅ! អ៊ិន ម៉ូលីកា បងស្រីបង្កើត អ៊ិន លក្ខិណា ចូលប្រកួត MGC 2022

មក​ទល់​ពេល​នេះ​វិស័យ Beauty Pageant នៅ​កម្ពុជា​កាន់តែ​ក្ដៅ​គគុក​ហើយ​នា​ឆ្នាំ ២០២២ ទាំង​កម្មវិធី Miss Universe Cambodia និង Miss Grand Cambodia ដោយ​ឆ្នាំ​នេះ មាន​ការ​ទម្លាយ​មក​ខ្លះ​ៗ​ថា បេក្ខភាព​ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង​សុទ្ធតែ​ខ្លាំង​ៗ ពោរពេញ​ដោយ​សមត្ថភាព ថែម​ទាំង​ធ្លាប់​ជា​អតីត​បវរកញ្ញា​ធ្លាប់​បាន​ឆ្លងកាត់​ការ​ប្រកួត​ពី​មុន​ៗ​មក​ហើយ។

យ៉ាងណា​បន្ទាប់​ពី​ផ្ទុះ​ដំណឹង​ថា កម្មវិធី Miss Universe Cambodia 2022 មាន​ជើងខ្លាំង​ជាច្រើន​គ្រោង​លេច​វត្តមាន ស្រាប់តែ​ទំព័រ​ហ្វេសប៊ុក Miss Grand Cambodia ទម្លាយ​វត្តមាន​បេក្ខភាព​លេចធ្លោ​ម្នាក់​ដែល​បាន​ដាក់​ពាក្យ​ចូល​ប្រកួត Miss Grand Cambodia 2022 នោះ​គឺ​កញ្ញា អ៊ិន ម៉ូលីកា ដែល​នាង​គឺជា​បងស្រី​បង្កើតMiss Supranational Cambodia 2021 កញ្ញា អ៊ិន លក្ខិណា។

អ៊ិន ម៉ូលីកា គឺជា​អតីត​បេក្ខភាព Face of Cambodia 2020 ដោយ​ពេល​នេះ​នាង​ កំពុង​ស្រូប​ទាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន ពិសេស​ហ្វេន​ៗ​វិស័យ Beauty Pageant ឱ្យ​ងាក​មក​មើល​នាង ចំពោះ​ការ​វិល​ត្រឡប់​ចូល​វិស័យ​បវរកញ្ញា​នេះ​ជា​ថ្មី​ម្ដង​ទៀត។ មិន​យូរ​ក្រោយ​ទំព័រ​ហ្វេសប៊ុក Miss Grand Cambodia បាន​បង្ហោះ​ជា​សាធារណៈ នាង​ក៨​បាន​ចូល​ទៅ​ចែករំលែក​ការ​បង្ហោះ​នោះ​បន្ត ភ្ជាប់​ជាមួយ​ពាក្យ​មួយ​ឃ្លា​ថា «នាង​ខ្ញុំ​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មពិធី Miss Grand Cambodia ហើយ​នាង​ខ្ញុំ​សូម​អរគុណ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នាជួប​គ្នា​ឆាប់​ៗ​ណា»។

ក្រៅពី​វត្តមាន កញ្ញា អ៊ិន ម៉ូលីកា ក៏​មាន​ស្រី​ស្អាត​ពោរពេញ​ដោយ​សមត្ថភាព​ជាច្រើន​នាក់​ទៀត​ផង​ដែរ ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ក្នុង​ឆ្នាំ​នេះ។ តួយ៉ាង​ថ្មី​ៗ​នេះ​មាន​ការ​លេច​ឮ​មក​ថា កញ្ញា ចន សុទីម៉ា លំដាប់​រង​ទី​៤ កម្មវិធី Miss Tourism International 2019 ឬ​ម្ចាស់​មកុដ «Miss Dream Girl of The year International 2019/2020» ក៏​អាច​នឹង​មាន​វត្តមាន​ចូលរួម​កម្មវិធី Miss Grand Cambodia ឆ្នាំ​នេះ​ផង​ដែរ ប៉ុន្តែ​ការ​ពិត​យ៉ាង​ណា​នោះ ត្រូវ​រង់ចាំ​ការ​ចេញ​មុខ​បញ្ជាក់​ពី​កញ្ញា សុទីម៉ា ជា​មុន​សិន។ ដ្បិត​មិនទាន់​មាន​ការ​បញ្ជាក់​ពី​សាមី​ខ្លួន​ក៏​ពិតមែន តែ​មាន​ហ្វេន​ៗ​លើក​ឡើង​ថា ប្រសិន​ឆ្នាំ​នេះ ចន សុទីម៉ា ត្រឡប់​មក​វិញ​មែន ប្រាកដជា​កក្រើក​ឆាក Miss Grand មិន​ខាន​នោះ​ទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម