វត្តមាន Hyun Bin និង Lee Dong-Wook នៅមហោស្រព​ Toronto ធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់ខ្លាំង

ចូលរួមកម្មវិធីសម្ពោធបញ្ចាំងភាពយន្តថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុង Toronto ប្រទេសកាណាដា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ តារាសម្ដែងល្បីកូរ៉េ Hyun Bin និង Lee Dong-Wook បានទាក់ទាញអ្នកគាំទ្រយ៉ាងច្រើនកកកុញ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា ក្រុមអ្នក​គាំទ្រ​ភាពយន្តរបស់ពួកគេ​​បាន​រង់ចាំ​អស់​ជាច្រើន​ម៉ោង​នៅ​ខាងក្រៅ​រោង​ភាពយន្ត សម្រាប់ការសម្ពោធបញ្ចាំងភាពយន្តកូរ៉េ “Harbin” នៅ​ទីក្រុង Toronto ប្រទេសកាណាដា ដោយ​សង្ឃឹម​ថា​នឹង​បាន​ជួបតារាសម្ដែង Lee Dong-Wook និង Hyun Bin ដែលទើបតែចាប់ដៃគូសម្ដែងរួមគ្នាលើកដំបូងក្នុងរឿងថ្មីនេះ។

ចាប់​តាំង​ពី​ពេល​ដែល​តារា​សម្ដែង​ទាំងពីររូបចេញ​ពី​យាន​ជំនិះ សំឡេង​ហ៊ោកញ្ជ្រៀវក៏​បាន​ផ្ទុះ​ឡើង។ នៅក្នុងវីដេអូខ្លះ គេឮអ្នកគាំទ្រជាច្រើនស្រែកថា “អ្នកមើលទៅអស្ចារ្យណាស់!” ជាភាសាកូរ៉េ។ ទាំង Hyun Bin និង Lee Dong Wook ក៏មិនភ្លេចឆ្លៀតពេលជួបស្វាគមន៍អ្នកគាំទ្រ ចុះហត្ថលេខាលើរូបថត និងថតរូបជាអនុស្សាវរីយ៍នៅលើកម្រាលព្រំក្រហមនេះ។

តារាសម្ដែង Lee Don-Wook ដែលល្បីល្បាញខ្លាំងតាមរយៈភាពយន្តភាគ “My Girl” បាននិយាយថា នេះជាលើកទីមួយរបស់លោកដែលបានចូលរួម និងមានភាពយន្តបញ្ចាំងក្នុងកម្មវិធីនេះ ហើយលោកពិតជាអរគុណ និងរីករាយណាស់ដែលបានជួបអ្នកគាំទ្រនេះទីនេះ។ សម្រាប់តារាសម្ដែង Hyun Bin ដែលល្បីល្បាញសម្រាប់ការសម្ដែងភាពយន្តភាគ “Crash Landing on You” នេះក៏ជាលើកដំបូងដូចគ្នា។

សូមបញ្ជាក់ថា “Harbin” គឺជាភាពយន្តបែបប្រវត្តិសាស្ត្រនិយាយអំពីការតស៊ូរបស់កងទ័ពតូច ប៉ុន្តែក្លាហាន ដែលបានប្រយុទ្ធដើម្បីរំដោះប្រទេសកូរ៉េពីការគ្រប់គ្រងគាបសង្កត់របស់ជប៉ុននៅដើមសតវត្សទី ២០ ។ ការប្រយុទ្ធតស៊ូនេះបាននាំឱ្យពួកគេទៅដល់ទីក្រុង Harbin ភាគឦសាននៃប្រទេសចិន ដើម្បីអនុវត្តផែនការធ្វើឃាតនាយករដ្ឋមន្ត្រីទីមួយរបស់ប្រទេសជប៉ុន។

ភាពយន្តនេះដែរជាស្នាដៃដឹកនាំដោយ លោក Woo Min-ho ដែលត្រូវបានស្គាល់ថាជាអ្នកដឹកនាំរឿង “The Man Standing Next” ជាភាពយន្តតំណាងកូរ៉េខាងត្បូងចូលរួមប្រកួតកម្មវិធីអូស្កាឆ្នាំ ២០២១ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា



Leave a Reply

Your email address will not be published.Required fields are marked *