បង្ហាញចំណាត់ថ្នាក់មេក្រុមដែលមានប្រជាប្រិយភាពបំផុតទាំង ១០ របស់ HYBE Labels

តំណែងជា Leader ឬមេក្រុម K-Pop មិនប្រាកដថាជាសមាជិកចាស់ជាងគេក្នុងក្រុមនោះទេ ខណៈភារកិច្ចក្រៅផ្លូវការរបស់ពួកគេ មានចាប់ពីការដឹកនាំក្រុមពេលសម្ភាស រហូតដល់ការរក្សាទំនាក់ទំនងរវាងសមាជិកក្រុម។ នៅ HYBE Labels មានមេក្រុមដែលមានសមត្ថភាពអស្ចារ្យៗជាច្រើននាក់ ប៉ុន្តែតើថាអ្នកណាសមនឹងទទួលបានងារជា “មេក្រុមល្អបំផុត?” ខាងក្រោមនេះគឺជាលទ្ធផលនៃការបោះឆ្នោតពីគេហទំព័រ Koreaboo នៅដើមឆ្នាំ២០២៤នេះ៖

១០. Jaehyun (BOYNEXTDOOR)

ជាតារាថ្មីថ្មោងមួយរូប ប៉ុន្តែ Jaehyunបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាច្រើនរួចទៅហើយជាមួយនឹងជំនាញដឹកនាំរបស់គេ។ ក្នុងការបោះឆ្នោតនេះ Jaehyun ទទួលបាន ១% នៃសំឡេងឆ្នោត (៤២ សំឡេង) ។

៩. Saerom (fromis_9)

Captain Saerom ប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីដឹកនាំក្រុមរបស់ខ្លួនទៅរកភាពជោគជ័យ មិនថានៅលើឆាក ឬនៅពីក្រោយឆាកនោះទេ។ នាងទទួលបាន ១% នៃសំឡេងឆ្នោត (៤៩ សំឡេង) ។

៨. Hoshi (SEVENTEEN)

មិនដូចក្រុម K-Pop ច្រើនទេ SEVENTEEN មានមេក្រុមបីនាក់។ Hoshi គឺជាមេក្រុម Performance Unit របស់ SEVENTEEN ។ ទទួលបានការបោះឆ្នោតនាំមុខ Saerom តែ១សំឡេង ធ្វើឱ្យ Hoshi ទទួលបានចំណាត់ថ្នាក់ទី ៨ ក្នុងបញ្ជីនេះ ដោយសរុប ៥០ សំឡេង។

៧. EJ (&TEAM)

ជាមួយការបោះឆ្នោតនាំមុខ Hoshi ពីរសំឡេង EJ បានជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងបញ្ជីនេះដោយទទួលបាន ៥២ សំឡេង (១% នៃសំឡេងឆ្នោត) ។

៦. Woozi (SEVENTEEN)

មេក្រុម Vocal ដ៏ប៉ិនប្រសប់របស់ SEVENTEEN ទទួលបាន ១% នៃការបោះឆ្នោត (៦៦ សំឡេង) ក្នុងការបោះឆ្នោតនេះ ។

៥. Chaewon (LE SSERAFIM)

ដោយបានបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុម IZ*ONE និងបានបង្ហាញខ្លួនជាថ្មីនៅក្នុង LE SSERAFIM Chaewon នាំមកនូវបទពិសោធន៍ជាច្រើនដើម្បីបំពេញតួនាទីជាមេក្រុមបច្ចុប្បន្នរបស់នាង។ ក្នុងការបោះឆ្នោតនេះ Chaewon ទទួលបាន ៣៤៨ សំឡេង (៤% នៃសំឡេងឆ្នោត) ។

៤. Soobin (TXT)

ខុសពីក្រុម K-Pop ផ្សេងៗ TXT មិនបានកំណត់តំណែងជាក់លាក់ឱ្យសមាជិកម្នាក់ៗនោះទេ ក្រៅពីតំណែងប្រធានក្រុមសម្រាប់ Soobin ហើយ Soobin ក៏បានពិសោធន៍ឱ្យឃើញថារូបគេពិតជាមេក្រុមពូកែម្នាក់មែន! ក្នុងការបោះឆ្នោតនេះ Soobin ទទួលបាន ៤% នៃសំឡេងឆ្នោត (៣៥០ សំឡេង) ។

៣. Jungwon (ENHYPEN)

តាំងពីក្នុងកម្មវិធី I-LAND រហូតមកដល់ពេលនេះ Jungwon គឺជាមេក្រុមដែលទាំងសមាជិក និងអ្នកគាំទ្រអាចជឿជាក់បាន។ ក្នុងការបោះឆ្នោតនេះ Jungwon ទទួលបាន ៥% នៃសំឡេងឆ្នោត (៤១០ សំឡេង) ។

២. S.Coups (SEVENTEEN)

S.Coups មេក្រុមហ៊ីបហបរបស់ SEVENTEEN ក៏តែងតែមើលថែនិងយកចិត្តទុកដាក់សមាជិកក្រុមរបស់ខ្លួនយ៉ាងល្អដូចគ្នា។ ក្នុងការបោះឆ្នោតនេះ S.Coups ទទួលបាន ១២៧៦ សំឡេង (១៦% នៃសំឡេងឆ្នោត) ។

១. RM (BTS)

ក្នុងនាមជាអ្នកដឹកនាំក្រុម BTS RM បានឆ្លងកាត់ការពិសោធន៍ និងជោគជ័យធំៗជាច្រើនក្នុងអំឡុងពេលភាពល្បីល្បាញនៃក្រុមរបស់ខ្លួនកើនឡើងដល់កម្រិតអន្តរជាតិយ៉ាងមិនធ្លាប់មានពីមុនមក។ RM ត្រូវបានទទួលស្គាល់ថាមានចំណេះដឹងនិងភាពចាស់ទុំលើសពីអាយុ ហើយសមាជិក BTS ជាច្រើនបាននិយាយម្ដងហើយម្ដងទៀតថាពួកគេទៅមុខមិនរួចទេបើគ្មាន RM។ ជាមួយនឹង ៦៧% នៃសំឡេងឆ្នោត (៥៣៤៤ សំឡេង) RM ទទួលបានចំណាត់ថ្នាក់លេខ១!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ