ព្រះកាយច័ន្ទ នឹងមិនប្រកួតកម្មវិធីផ្សេង បើទោះមិនជាប់ទៅ Miss Grand International

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា តារាសម្តែងដ៏លេចធ្លោ ព្រះកាយច័ន្ទ បានសម្រេចចិត្តបោះជំហានចូលប្រឡូកវិស័យបវរកញ្ញាជាលើកដំបូង នៅក្នុងឆ្នាំ ២០២៤ នេះ ដោយ​នាងបានដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធី Miss Grand Phnom Penh។ បច្ចុប្បន្នតារាស្រីរូបស្រស់នេះ ជាបេក្ខភាព Miss Grand តំណាងខណ្ឌទួលគោក ក្នុងកម្មវិធី Miss Grand Phnom Penh ត្រៀមប្រកួតប្រជែងដណ្តើមមកុដ Miss Grand Phnom Penh ឆ្ពោះទៅការប្រកួតថ្នាក់ជាតិ Miss Grand Cambodia 2024 នាពេលខាងមុខ។

ខណៈសមភូមិប្រកួតកំពុងឡើងកម្ដៅរាល់ថ្ងៃ ព្រះកាយច័ន្ទ មិនបណ្តោយឱ្យគេនាំមុខនាងឆ្ងាយឡើយ ដោយជារឿយៗតារាស្រីរូបនេះ តែងតែបង្ហាញសកម្មភាពហ្វឹកហាត់ផ្សេងៗ ក៏ដូចជាធ្វើការឆ្លើយសំណួរជាភាសាថៃ និងអង់គ្លេស ជាតម្រុយនៃការបញ្ចេញសមត្ថភាព Q&A ឱ្យហ្វេនៗដឹងផងដែរ។ ភ្ញាក់ផ្អើលកាន់តែខ្លាំង មុននេះបន្តិច Miss Grand Phnom Penh តំណាងខណ្ឌទួលគោក​រូប​នេះ បានបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការនាងថា បើនាងមិនបានជាប់ទៅប្រកួត Miss Grand International នាងសុំមិនប្រកួតកម្មវិធីផ្សេងនោះឡើយ។ ថែមទាំងបានប្រាប់ទៅហ្វេនៗថា នាងនឹងមិនធ្វើឱ្យអស់សង្ឃឹមនោះឡើយ។

ព្រះកាយច័ន្ទ រៀបរាប់ថា «នាងខ្ញុំដាក់ពាក្យប្រគួត Miss Grand Cambodia ចឹងបើនាងខ្ញុំមិនបានជាប់ទៅប្រគួតនៅ Miss Grand International ទេ នាងខ្ញុំសុំមិនទៅប្រគួតក្នុងកម្មវិធីផ្សេងនោះទេ អគុណដែលបងប្អូនគ្រាំទ្រខ្ញុំនឹងមិនធ្វើឲ្យបងប្អូនអស់សង្ឃឹមឡើយ ខ្ញុំនឹងព្យាយាមបន្ថែមដើម្បីកម្ពុជា»។

បន្ទាប់ពីឃើញការបង្ហោះនេះ ហ្វេនៗ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចូលទៅ Comment ដោយខ្លះបង្ហាញពីមតិវិជ្ជមានគាំទ្រ ខ្លះទៀត​មិនគាំទ្រ ព្រោះមិនចង់ឱ្យ ព្រះកាយច័ន្ទ និយាយអ្វីច្រើននៅពេលនេះ ដោយសារការប្រកួតមិនទាន់ចាប់ផ្តើមនៅឡើយ ជៀសវាងការនិយាយច្រើនខុសច្រើន។ លើសពីនេះក៏មានអ្នកជំរុញចង់ឱ្យនាងចូលរួមប្រកួតកម្មវិធីបន្ទាប់ផងដែរ ដោយពួកគេជឿជាក់ថា បើនាងមានបទពិសោធន៍​ពីការប្រកួត Miss Grand នោះនាងនឹងអាចយកបទពិសោធន៍ទាំងនោះទៅអភិវឌ្ឍ និងស្ថាបនាខ្លួនឯងសម្រាប់កម្មវិធីអន្តរជាតិផ្សេង។

គួររំឮកផងដែរថា ឆ្នាំនេះ កញ្ញា ព្រះកាយច័ន្ទ អាយុ ២៨ឆ្នាំ កម្ពស់ ១.៧៣ ម៉ែត្រ អាចនិយាយបាន ៣ ភាសា គឺភាសាខ្មែរ ថៃ និងអង់គ្លេស។ បច្ចុប្បន្ននាងមានអាជីពជា តារាសម្តែង តារាចម្រៀង គ្រូបង្ហាត់ម៉ូឌែល និងនារីរបាំបុរាណ ហើយក៏ជាម្ចាស់ ព្រះកាយច័ន្ទក្លឹប ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក