ដឹងប្រវត្តិ និងការតស៊ូរបស់ ហ៊ុន ប៊ុនរ៉ូត​ ម្ចាស់បទ «ប្ដី​ប្រឡាំងកាស​» ​​មុនប្រឡូកវិស័យចម្រៀង

យុវជន ហ៊ុន ប៊ុនរ៉ូត ជាតារាចម្រៀងទើបរះក្នុង Channel PS Media និងបានកំពុងទទួលការចាប់អារម្មណ៍ពីមហាជន ក្រោយបកស្រាយបទ «ប្ដី​ប្រឡាំងកាស​» ​។ បទ​ចម្រៀង​ ​«ប្ដី​ប្រឡាំងកាស» មាន​ន័យ ​ដាស់តឿនដល់​ប្រុសៗមួយចំនួន​​ដែល​ចិត្ត​ភ្លើតភ្លើន​​ ស្រី​ ​ស្រា​ ​ល្បែង​ ​ភ្លេច​​ប្រពន្ធ​ភ្លេច​កូន​ រហូត​ទីបំផុត​គ្រួសារ​ត្រូវ​បែកបាក់​គ្នា​។ ដោយសារបទនេះ ពោរពេញទៅដោយអត្ថន័យខ្លឹមសារ ចាក់ចំបេះដូងមហាជន ធ្វើឱ្យយុវជនរូបនេះរំពឹងថា បទ «ប្ដី​ប្រឡាំងកាស​» អាចនឹងទទួលការគាំទ្រច្រើន និងអាចជួយគេឯងស្គាល់ខ្លួនបានកាន់តែខ្លាំងជាងមុនមួយកម្រិតទៀត។

យ៉ាងណាមិញ មុនបោះជំហានចូលវិថីសិល្បៈ និងក្លាយជាតារាចម្រៀងប្រចាំឱ្យ Channel PS Media ម្ចាស់បទ«ប្ដី​ប្រឡាំងកាស​» ​មានប្រវត្តិ និងការតស៊ូជាច្រើនទម្រាំបានដូចសព្វថ្ងៃនេះ។ 

តាមការប្រាប់ឱ្យដឹង ហ៊ុន ប៊ុនរ៉ូត គ្មានឈាមជ័រជាអ្នកសិល្បៈអ្វីនោះទេ ប៉ុន្តែ​ដោយ​ក្ដី​ស្រលាញ់​និង​ដុង​ពី​កំណើត​ទើប​បណ្ដាល​ឱ្យ​យុវជន​រូប​នេះ​សម្រេច​ចិត្ត​បោះ​ជំហាន​លើ​វិថី​សិល្បៈ​។ លោកមានអាយុ២៤ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ស្ពឺ មានបងប្អូនបង្កើតចំនួន៤នាក់ លោក​កូន​ប្រុស​ច្បង​នៅ​ក្នុង​គ្រួសារ​​។ 

ហ៊ុន​ ​ប៊ុនរ៉ូត គឺជា​និស្សិត​ច្បាប់​ឆ្នាំ​ទីពីរ តែ​​ត្រូវ​សម្រេច​ចិត្ត​ព្យួរ​ការ​សិក្សាក្នុងឆ្នាំនេះ ​ដោយ​សារ​តែ​បញ្ហា​ជីវភាព​មាន​ការ​លំបាក​និង​​ខ្វះខាត។ ម៉្យាង ​សុខភាពក៏ធ្លាក់ចុះ​ទ្រុឌទ្រោម​ ដោយសារត្រូវ​ធ្វើ​ការ​ងារ​ផង​រៀន​ផង ជាហេតុនាំឱ្យយុវជនរូបនេះ​សម្រេច​ចិត្ត​ព្យួរ​ការ​សិក្សា ហើយងាក​មក​ផ្ដោត​លើ​​​ការងារ​សិល្បៈ​វិញ​​ ដើម្បី​សន្សំ​ប្រាក់​កាសខ្លះត្រៀម​យក​ទៅ​ផ្គត់ផ្គង់​ចំណាយ​សម្រាប់​ការ​សិក្សា​​នា​ពេល​អនាគត​។

ម្ចាស់បទ «ប្ដី​ប្រឡាំងកាស​» ​​ថា៖ «សម្រាប់ខ្ញុំ គឺចង់មានឈ្មោះបោះសំឡេងនៅក្នុងវិស័យសិល្បៈ ខ្ញុំបាទស្រលាញ់អាជីពមួយនេះតាំងពីតូច ហើយមកដល់ពេលនេះទើបមានឱកាសបានចូលច្រៀងនៅក្នុង PS Media។ ខ្ញុំបាទ សូមអរគុណទៅដល់ PS Media ដែលបានបង្កើត និងអរគុណដល់ថ្នាក់ដឹកនាំនៅក្នុង PS Media ដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានចូលច្រៀងនៅក្នុង Channel PS Media»។

គួររំលឹកដែរថា ក្រៅពីបទ «ប្ដី​ប្រឡាំងកាស​» ​ហ៊ុន ប៊ុនរ៉ូត ក៏មានបទចម្រៀងពីរោះរណ្តំទៀតផ្សេងទៀតជាច្រើនផងដែរ ដូចជា «ម៉ូតូអាគុប» «អាណិតកូនផង» «កងទ័ពអាវស» និងបទ «កម្មករមួយរស់» ជាដើម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ