បេប៊ី ប្តេជ្ញាស្តារប្រជាប្រិយភាព ក្រោយបាត់មុខពីវិស័យចម្រៀងរយៈពេល២ឆ្នាំ

តារាចម្រៀងសាច់សខ្ចី កញ្ញា ជុំ រចនាពេជ្រ ហៅ បេប៊ី ត្រូវគេកត់សម្គាល់ថា បានបាត់មុខពីវិស័យចម្រៀងរយៈពេល២ឆ្នាំហើយ ពោលគឺនៅអំឡុងវិបត្តិកូវីដ១៩នេះតែម្តង ដោយនាងពុំមានបទថ្មីសូម្បី១បទសម្រាប់បម្រើអារម្មណ៍ហ្វេនៗរបស់នាងឡើយ។

យ៉ាងណាមិញថ្មីៗនេះ ប៊េបី បានឲ្យដឹងថា នាងនៅតែជាតារា​ចម្រៀង​របស់ផលិតកម្ម ថោន និង​គ្មានគម្រោងចាកចេញពីទ្រនុំមួយនេះ​ឡើយ និងមិន​អាចឈប់ពី​អា​ជីពចម្រៀងមួយនេះបានទេ បើទោះបីដឹងច្បាស់ថា ការបាត់មុខរយៈពេល២ឆ្នាំនេះ នឹងធ្វើឱ្យនាងពិបាកស្តារប្រជាប្រិយភាពឡើងវិញយ៉ាងណាក៏ដោយ។ ផ្ទុយទៅវិញនាងលើកឡើងថា ភាពស្ងប់ស្ងាត់នេះ គឺដោយសារតែនាងរងចាំឲ្យកូវីដស្ងប់ស្ងាត់ទាំងស្រុងសិន។ ម៉្យាង ពេល​នាង​ត្រលប់មកវិញ ​គឺនាងនឹងមានអ្វីដែលថ្មីប្លែកជាង​សព្វដងមកជាមួយដែរ។ ប៊េបី ថា នាង​នឹករឭក​ដល់​ឆាកតន្រ្ដីជាខ្លាំង និងសន្យាវិលមកកាន់ក្បាលមេក្រូវិញឆាប់ៗនេះ។

ក្រៅពីបទចម្រៀងដែលខាង ផលិត​កម្ម ថោន ទម្លាក់​ឲ្យច្រៀង ប៊េប៊ី ក៍មានក្រុម​ការ​ងារ​និ​ពន្ធ ​និងធ្វើភ្លេងផ្សេងទៀតដែរ ដើម្បីឲ្យបានបទចម្រៀងខ្លួនឯង​ស្រលាញ់។ នាងបានចំណាយ​លុយ​បន្ថែម ព្រមទាំងចាកចេញពីអាជីពពិធីការិនី​ដែលនាងបានតស៊ូជាង១០ឆ្នាំ ដើម្បីផ្ដោតតែ​លើ​អាជីព​ចម្រៀង​មួយមុខ​ ដោយរំពឹងថាវិស័យចម្រៀនឹងអាចជំរុញប្រជាប្រិយភាពនាងឱ្យឡើងមួយកម្រិតទៀត។

យ៉ាងណាមិញ គេនៅមិនទាន់ដឹងថាតើ ប៊េប៊ី អាចស្រោចស្រង់ប្រជាប្រិយភាពវិញបានកម្រិតណានោះទេ ខណៈនាងនៅតែប្រឈមការប្រកួតប្រជែងជាមួយតារាចម្រៀងរួមទ្រនំផ្សេងៗទៀត ទាំងរូបសម្រស់ និងក្បាច់រាំ។

គួររំឭកដែរថា កញ្ញា ជុំ រចនាពេជ្រ ហៅ បេប៊ី ក៏មិនខុសពីតារាស្រីមួយចំនួនក្នុងចង្កោមសិល្បៈខ្មែរ ដែលជំពប់ជើងលើរឿងអាស្រូវស្នេហា ដោយកន្លងទៅតារាចម្រៀងស្រីរូបនេះ ធ្លាប់បានប៉ះទង្គិចរឿងអាស្រូវស្នេហាជាមួយបុរស២នាក់ក្នុងពេលតែមួយ។ ធ្លាប់មានការលើកឡើងថា អាស្រូវស្នេហានេះជាចំណែកមួយធ្វើឱ្យនាងបាត់មុខពីសិល្បៈអស់មួយរយៈ។ ទោះមានការលើកឡើងយ៉ាងនេះក្តី តែគេពុំដែលឃើញតារាស្រីរូបនេះចេញម្តងបកស្រាយអ្វីម្តងណាឡើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម