ប្លែកៗ! ល្បិចលាក់ចំណីរបស់តារាខេប៉ុបជំនាន់កាលនៅជាអ្នកហ្វឹកហាត់

ដូចដែលប្រិយមិត្តបានដឹងស្រាប់ហើយថាមុននឹងចេញជាតារាចម្រៀងផ្លូវការក្រុមចម្រៀងខេប៉ុបនីមួយៗសុទ្ធតែត្រូវបានទទួលការហ្វឹកហាត់យ៉ាងតឹងរឹងបំផុតដើម្បីសំលៀងខ្លួនឲ្យខ្លាំងទាំងការច្រៀងនិងរាំ។ មិនតែប៉ុណ្ណោះថែមទាំងត្រូវមានដំណមជាច្រើនដូចជាហាមមិនឲ្យញ៉ាំចំណីផ្សេងៗមិនឲ្យចេញដើរផ្ដេសផ្ដាស់ឬធ្វើការក្រៅម៉ោងជាដើម។ ក្នុងនោះដែរតារាល្បីៗមួយចំនួនក៏បានប្រាប់ពីរឿងរ៉ាវរបស់ខ្លួនកាលពីជំនាន់នៅជាអ្នកហ្វឹកហាត់នូវឡើយជាពិសេសរបៀបដែលពួកគេលាក់របស់ញ៉ាំឬនំនែកផ្សេងៗ ដឹងហើយអាចនឹងហួសចិត្តតែម្ដង។ ដើម្បីបានញ៉ាំពួកគេអាចនឹងព្យាយាមធ្វើរឿងប្លែកៗជាច្រើន។

១. RM សមាជិកក្រុម BTS

ក្នុងកម្មវិធីមួយ RM បានលើកឡើងថា៖ កាលពីក្រុម BTS មិនទាន់ចេញជាផ្លូវការសមាជិកម្នាក់ៗត្រូវបានអ្នកគ្រប់គ្រងហាមមិនឲ្យញ៉ាំអ្វីផ្ដេសផ្ដាស់ឡើយពោលគឺតមដើម្បីកុំឲ្យឡើងគីឡូ។ តែលោកបានបន្ដថា ការហាមឃាត់បែបនេះមិនអាចធ្វើឲ្យខ្លួនឈប់ញ៉ាំបានទេ។ នៅថ្ងៃមួយតារាប្រុសរូបនេះគឺឃ្លានមីខ្មៅ (jjajangmyeon) យ៉ាងដែលជាមីល្បីមួយប្រចាំប្រទេសកូរ៉េលោកក៏បានធ្វើពុតជាចុកពោះយ៉ាងខ្លាំងដើម្បីគេចចេញពីការហ្វឹកហាត់រួចក៏រត់ទៅហាងមីដែលនៅក្បែរនោះអង្គុយញ៉ាំយ៉ាងលឿនគឺដាក់តែ ២ ម៉ាត់អស់រួចក៏ត្រលប់មកវិញធ្វើជាមិនដឹងរឿង។ បន្ទាប់មក RM ក៏បានសើចនឹងនិយាយបន្ដថាក្លិនរបស់មីនោះនៅតែមិនអាចលាក់បានពីច្រមុះរបស់អ្នកគ្រប់គ្រងខ្លួនចុងក្រោយក៏ត្រូវគេចាប់បានដដែល។

២. Rose សមាជិក BlackPink

បើជាអ្នកគាំទ្ររបស់តារាស្រីរូបនេះ ច្បាស់ជាដឹងមិនខានថា Rose ជាសមាជិកម្នាក់ដែលចូលចិត្តញ៉ាំខ្លាំងមែនទែន បើហ៊ានតែបណ្ដោយគឺទំពារមិនឈប់ជាប់ ២៤ ម៉ោងតែម្ដង។ រូបនាងក៏បានចែករំលែកពីបទពិសោធន៍របស់ខ្លួនកាលនៅជាអ្នកហ្វឹកហាត់ថា៖ នាងក៏ជាមនុស្សម្នាក់ដែលប្រើល្បិចដើម្បីលាក់នំឬអាហារទុកញ៉ាំដែរ។ Rose បានប្រាប់ថាកាលនោះគឺនាងចូលចិត្តលាក់នំកញ្ចប់នៅក្នុងស្រោមខ្នើយដោយបានដកខ្នើយចេញទុកតែស្រោមនិងដាក់នំជាច្រើនចូលទៅក្នុងនោះទុកញ៉ាំ។ Rose បានគិតថានេះជាល្បិចដ៏ឆ្លាតមួយនិងមិនងាយបែកធ្លាយនោះទេតែសំណាងមិនល្អថ្ងៃមួយពេលដែរបុគ្គលិកមកជួយរៀបចំបន្ទប់នាងក៏បានលឺសំឡេងកញ្ចប់នំទង្គិចគ្នាចេញពីខ្នើយ។ ពេលនោះហើយដែលរូបនាងត្រូវគេចាប់បានថាមានលួចលាក់នំទុកញ៉ាំ។

៣. ក្រុមចម្រៀងនារី f(x)

ពេលដែលក្រុមចម្រៀងនារីមួយក្រុមនេះនៅជាអ្នកហ្វឹកហាត់ពិតជាត្រូវបានគេដាក់កំហិតនិងតមមិនឲ្យញ៉ាំផ្ដេសផ្ដាស់ទេដែលជាហេតុធ្វើឲ្យពេលខ្លះឃ្លានស្ទើរតែយំក៏មាន។ ថ្ងៃមួយពួកគេគឺឃ្លាន Kimbap យ៉ាងខ្លាំងហើយក៏ចាប់ផ្ដើមរកនឹកវិធីថាតើគួរធ្វើបែបណាទើបខ្លួនអាចញ៉ាំ Kimbap បាន។ គិតយូរទើបសមាជិកនីមួយៗ ដាច់ចិត្តតេសុំជំនួយពី Sehun ដែលបច្ចុប្បន្នជាសមាជិករបស់ក្រុម Exo ឲ្យជួយទិញ Kimbap។ ពេលនោះ Sehun ក៏បានជួយកម្ម៉ង់ទិញនិងលបៗយកមកឲ្យតែក៏ត្រូវអ្នកគ្រប់គ្រងចាប់បានស្ដាយមែនមិនទាន់បានញ៉ាំផង។

៤. ក្រុមចម្រៀងបុរស TXT

Huening Kai គឺឧស្សាហ៍និយាយពីរឿងដែលខ្លួនលាក់របស់ទុកញ៉ាំនៅកន្លែងគេងហើយក៏តែងត្រូវគេចាប់បានជារឿយៗផងដែរ។ លោកបាននិយាយថាធ្លាប់ធ្វើរឿងមួយដ៏សែនហួសចិត្តតែម្ដងនឹកឃើញពេលណាក៏នៅតែហួសចិត្ត។ កាលពីនៅជាអ្នកហ្វឹកហាត់លោកនិងសមាជិកចូលចិត្តទៅលួចញ៉ាំចំណីនៅហាង KFC ចៃដន្យពេលមួយលួចទៅញ៉ាំក៏ជួបនឹងផលិតករនៅផលិតកម្មរបស់ខ្លួនដោយភ័យពេកមិនដឹងធ្វើម៉េចក៏ធ្វើពុតជាមិនស្គាល់ហើយរត់ដាក់មេប្រូចតែម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម