ហេង ចន្ថា ប្រកាសបោះបង់ក្តីស្រមៃដ៏ធំ ក្រោយប្រឹងតស៊ូតែមិនជោគជ័យ

ដូចបានជ្រាបហើយថា តារាស្រីរូបស្រស់ ហេង ចន្ថា ក៏ធ្លាប់ប្រឡូកក្នុងវិស័យបវរកញ្ញាដែរ កាលអំឡុងឆ្នាំ ២១០៦ ដោយកាលនោះនាងជាម្ចាស់ជយលាភី Miss Grand Cambodia 2016 ប៉ុន្តែគួរឱ្យសោកស្តាយនាងគ្មានឱកាសស្រែកពាក្យ Miss Grand Cambodia លើឆាក Miss Grand International 2016 នៅរដ្ឋ Las Vegas សហរដ្ឋអាមេរិក កាលឆ្នាំ​នោះឡើយ ដោយសារតែកញ្ញាត្រូវបដិសេធ មិនបានទទួលទិដ្ឋាការពីស្ថានទូតអាមេរិកប្រចាំកម្ពុជា ដល់ទៅ ២ លើក ក្រោមហេតុផលថា ខ្លាចនាងមិនវិលមកមាតុភូមិ​វិញក្រោយពេលប្រកួតចប់។

ក្រោយខកឱកាសដ៏ធំនេះ ហេង ចន្ថា បានដកដៃចេញពីវិស័យបវរកញ្ញា ហើយមិនដាក់ពាក្យប្រកួតកម្មវិធីថ្មីណាឡើយ ដោយនាងងាកមកធ្វើការងារសិល្បៈផ្សេងៗដូចជា ថតភាពយន្ត ថតសម្អាងការ ថតស៉្បតពាណិជ្ជកម្ម និងថតផលិតផល និងងាកមកធ្វើជំនួញអនឡាញផ្ទាល់ខ្លួនវិញ។ ប្រាប់ឱ្យដឹងថ្មីៗនេះ ចន្ថា ថា នាងគ្មានគម្រោង​ត្រឡប់​មក​ប្រឡូក​វិស័យបវរកញ្ញាវិញឡើយ ព្រោះនាងគិតថាខ្លួនឯងហួសពេលទៅហើយ ទុកឱកាសឱ្យក្មេងៗជំនាន់ក្រោយវិញម្តង។ 

តារាសម្តែងសាច់សខ្ចីនេះថា មែនទែនទៅមានអ្នកជុំវិញខ្លួន និងហ្វេនជាច្រើន បានសំណូមពរឱ្យនាងចូលប្រកួតម្តងទៀត តែត្រូវនាងបដិសេធ ដោយសម្រេចចិត្តថាមិនចូលប្រកួតទៀតឡើយ។

ចន្ថា សារភាពថា ការពិតទៅនាងក៏មានកូនចិត្តគិតស្តាយឆាកអន្តរជាតិដែលមិនទាន់បានឡើងទៅប្រកួតដែរ ហើយក៏ធ្លាប់គិតចង់ប្រឡងម្តងទៀត ប៉ុន្តែនាងគិតថា ប្រសិន​នាងចូលប្រឡូកម្តងទៀត គឺនាងត្រូវការពេលវេលាច្រើន ដើម្បីហ្វឹកហាត់ពង្រឹងសមត្ថភាពខ្លួនឯង តែស្ថានភាពជាក់ស្តែងនាងពេលនេះ គឺនាងសូវមានពេលវេលាច្រើនទេ ដូច្នេះក៏សម្រេចចិត្តបោះបង់វិស័យបវរកញ្ញាដែលធ្លាប់ជាក្តីស្រមៃដ៏ធំរបស់ខ្លួនឯង។

ទោះជាយ៉ាងនេះក្តី ហេង ចន្ថា នៅតែបម្រើអារម្មណ៍ទស្សនិកជន និងហ្វេនៗតាមរយៈការងារសិល្បៈផ្សេងៗ។ ឆាប់ៗនេះ នាងនឹងមានស្នាដៃរឿងដុំថ្មី ២ មកចែកជូនហ្វេនទស្សនា គឺរឿង «លោកប៉ាមហាកូរ វគ្គ២» និងរឿង «កំពូលកូន»។ កុំភ្លេចរង់ចាំតាមដានទស្សនាស្នាដៃរឿងថ្មីទាំងពីររបស់ ហេង ចន្ថា ដែលនឹងចាក់បញ្ចាំងតាមរោងភាពយន្តឆាប់ៗនេះ!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប