រំឭកក្រុមចម្រៀងខេប៉ុប​ខ្លាំងៗដែលជាអ្នកផ្លាស់ប្ដូរវាសនាផលិតកម្មខ្លួនឯង

ឆ្នាំ២០២៣នេះមានហេតុការណ៍ជាច្រើនកើតឡើងក្នុងវិស័យខេប៉ុបប៉ុន្តែរឿងធំមួយនោះគឺរឿង សមាជិក​ក្រុមចម្រៀងថ្មី FIFTY FIFTY ម្ចាស់បទចម្រៀងល្បី “Cupid” បានសម្រេច​ចិត្តប្ដឹងផលិតកម្មរបស់ខ្លួន។ ប្រសិនបើ​គ្មានបញ្ហា​ពាក់ព័ន្ធការគ្រប់គ្រង ក្រុមចម្រៀងថ្មីនេះអាចមានឱកាសធ្វើឱ្យផលិតកម្មរបស់ពួក​គេ​ក្លាយជា​ផលិតកម្មធំ​បាននាពេលអនាគត។ និយាយពីរឿងនេះហើយ ធ្វើឱ្យយើងនឹកដល់ក្រុមចម្រៀងខ្លាំងៗក្នុងវិស័យខេប៉ុបដែលអាចទទួលជោគជ័យ​រហូត​អាច​នាំផលិតកម្មរបស់ខ្លួន​ក្លាយ​ជាផលិតកម្មដែលល្បី ហើយ​ផលិតកម្មខ្លះ​ក៏បានក្លាយជា​បងធំ​ក្នុងវិស័យ​ថែមទៀត។ ចង់ដឹងថាមានផលិតកម្មអ្វីខ្លះ សូមមកតាមដានជាមួយ AMS តែម្ដង!

១. SM Entertainment

ដំបូងនេះយើងនិយាយពីផលិតកម្មធំៗសិន ដោយចាប់ផ្ដើមពី SM Entertainment ​ដែល​តែងអះអាងថាខ្លួន​ជា​ផលិតកម្មលេខ១ក្នុងវិស័យខេប៉ុប។ បើទោះបីក្នុងឆ្នាំនេះ SM បានជួប​រឿងរ៉ាវផ្សេងៗជាច្រើន ប៉ុន្តែយ៉ាងណាផលិតកម្មនេះនៅតែជាផលិតកម្ម​មួយ​ដែលមានគេស្គាល់ច្រើនបំផុត​ក្នុងវិស័យ​ខេប៉ុប។ ហើយ​បើនិយាយ​ពី​ក្រុម​ដែលធ្វើ​ឱ្យ SM អាចប្រែក្លាយជាផលិតកម្ម​ធំ​នោះ​គឺក្រុមចម្រៀងបុរស HOT។ បើទោះបីក្រុមនេះមិនមែនជាក្រុម​ដំបូងរបស់ SM ប៉ុន្តែ HOT គឺជាក្រុម​ដំបូង​ដែលបានបង្ហាញខ្លួន​ក្នុងលក្ខណៈជាក្រុមអាយដល និងអាចនិយាយបានថាជាក្រុម​ខេប៉ុបដំបូងៗគេតែម្ដង។ ដោយសារអត្ថន័យ​ចម្រៀងចាក់ដោតអារម្មណ៍យុវវ័យ រួមទាំងមុខមាត់សង្ហាឆក់យកបេះដូងស្រីៗទូទាំងប្រទេស ធ្វើឱ្យពេលនោះ HOT គឺជាក្រុមដែលទទួលបានជោគជ័យបំផុតនៅកូរ៉េខាងត្បូង ដោយអាចលក់អាល់ប៊ុមបានលើស ១លាន​ឈុតជាប់ៗគ្នាច្រើនអាល់ប៊ុម និងនាំឱ្យ SM អាចរីកចម្រើនធំឡើងៗក្នុងរយៈពេលដ៏ខ្លី។ ក្រោយមក​ពួក​គេ​ក៏បាន​បង្កើត​ក្រុម​ចម្រៀងគុណភាពៗជាច្រើនមកដល់បច្ចុប្បន្ន។ ប៉ុន្តែបើគ្មាន HOT នៅថ្ងៃនោះ SM ឬអាចនិយាយថាវិស័យខេប៉ុបទាំងមូល ក៏ប្រហែលមិនមែនដូចសព្វថ្ងៃនេះក៏ថាបាន។

២. YG Entertainment

ផលិតកម្មធំមួយទៀតដែលមិនអាចរំលងបាននោះគឺ YG Entertainment ដែលជាទ្រនំរបស់​ក្រុមចម្រៀង​ល្បីលំដាប់ពិភពលោក BLACKPINK និងក្រុមចម្រៀងជំនាន់ថ្មីកំពុងពេញនិយម Treasure។ ប៉ុន្តែមុននឹងបានក្លាយជាផលិតកម្មដែលមានអគារ​ធំអស្ចារ្យដូចបច្ចុប្បន្ន ដើមឡើយ YG ត្រូវបានគេស្គាល់ក្នុងនាមជាផលិតកម្មលំដាប់មធ្យម​ដែលពោរពេញទៅដោយតារាហ៊ីបហប់ រហូតដល់មានការ Debut ក្រុមចម្រៀងបុរសសមាជិក ៥នាក់មួយមានឈ្មោះថា BIGBANG។ បើទោះបីត្រូវបានបង្កើតឡើងជាក្រុមអាយដលដែលមានទាំងការរាំនិងការច្រៀង ប៉ុន្តែស្ទីលបទចម្រៀង និងស្ទីលរបស់សមាជិក​ក៏នៅតែមានលក្ខណៈហ៊ីបហប់ពេញទំហឹង ហើយក្រោយមកស្ទីលពួកគេ​ក៏បានក្លាយជា​ស្ទីលប្រចាំត្រកូលរបស់ YG រហូតមកដល់បច្ចុប្បន្ន។ តាមរយៈភាពជោគជ័យរបស់ BIGBANG បានធ្វើ​ឱ្យ YG ក្លាយជា​ផលិតកម្មធំមួយ​ក្នុងចំណោមផលិតកម្ម ធំទាំង ៣នៃវិស័យខេប៉ុបភ្លាមៗ ហើយក្រុម BIGBANG ផ្ទាល់ក៏បាន​គ្រងតំណែងជាក្រុមកំពូល​របស់ខេប៉ុបរហូតដល់ជាង១០ឆ្នាំ ជាមួយក្រុម 2NE1 មុននឹង​ផ្ទេរតំណែងឱ្យ BLACKPINK ជាអ្នកបន្តវេននៅឆ្នាំ២០១៦។ ត្បិតថាគួរឱ្យស្ដាយបន្តិច ដែលសមាជិក BIGBANG គ្មានឱកាស​ប្រើ​បន្ទប់ហាត់សមរបស់អគារថ្មីតាមដែលពួក​គេ​ធ្លាប់ស្រមៃ ប៉ុន្តែ​ដូចអ្វីដែល Yang Hyun-suk ធ្លាប់និយាយអីចឹង គឺ YG មិនមែនអ្នកសាង BIGBANG នោះទេ ប៉ុន្តែ BIGBANG ទេដែលជាអ្នកកសាង YG។

៣. HYBE

ផលិតកម្ម​មួយ​ទៀត​ដែល​មិនអាចបំភ្លេចបានគឺផលិតកម្មធំបំផុត​ក្នុងវិស័យ​ខេប៉ុប​នាពេលបច្ចុប្បន្ន HYBE Corporation ឬពីមុន​មកត្រូវបានគេស្គាល់ក្រោម​ឈ្មោះ Big Hit Entertainment។ ដោយផលិតកម្មនេះក៏បានចាប់ផ្ដើម​ពីចំណុចតូចៗទៅដែរ គឺដំបូងឡើយពួកគេជាអ្នកទទួលខុសត្រូវចាត់ចែងការងាររបស់ក្រុម 2AM រួមជាមួយផលិតកម្ម JYP មុន​នឹងទទួលបរាជ័យ​ធ្ងន់កជាមួយ​ក្រុម GLAM ដែលជាក្រុមចម្រៀងនារីដំបូងរបស់ពួកគេ។ ក្រោយមកផលិតករ Bang Si-hyuk ដែលជាស្ថាបនិក​ក្រុមហ៊ុនរួម​ជាមួយ​ក្រុមការងារតែជាង១០នាក់របស់គាត់ក៏បានធ្វើការរួបរួម​ក្មេងប្រុស ៧នាក់ដែលរំពឹងថានឹងក្លាយជាក្ដីសង្ឃឹមថ្មីរបស់ផលិតកម្ម ហើយ​ក្រុមនោះគឺ Bangtan Sonyeondan ឬគ្រប់គ្នាស្គាល់តាមរយៈឈ្មោះកាត់ BTS នោះឯង។ ចំពោះភាពជោគជ័យ​របស់ក្រុមនេះ អេតមីនមិនបាច់រៀបរាប់ច្រើននោះទេ ព្រោះប្រិយមិត្តខេប៉ុបបានដឹងគ្រប់ៗគ្នាហើយ ថាពួកគេបាន​ផ្លាស់ប្ដូរ Big Hits ពីផលិតកម្មតូចតាចឱ្យក្លាយជាផលិតកម្មធំបំផុតនិងបានទិញយក​ផលិតកម្មផ្សេងៗមកធ្វើជាបុត្រសម្ព័ន្ធរបស់ខ្លួនយ៉ាងច្រើន ធ្វើឱ្យការិយាល័យជួលតូចមួយរបស់ពួកគេដែលធ្លាប់មានបុគ្គលិកតែប៉ុន្មាននាក់ ប្រែក្លាយជាអគារដ៏ធំថ្មីកណ្ដាលក្រុងដែលមាន​បុគ្គលិករាប់ពាន់នាក់ និងផលិតបានក្រុមចម្រៀងលំដាប់ Top ក្នុងវិស័យ​ខេប៉ុបបន្តបន្ទាប់ជាច្រើន។ បើគិតត្រលប់ទៅការចាប់ផ្ដើមវិញ វាពិតជាមិនគួរ​ឱ្យជឿពិតមែនថាគ្រប់យ៉ាងនេះអាចកើតឡើងបានតាមរយៈកម្លាំងរបស់ក្មេងប្រុស៧នាក់និងក្រុមការងារតែប៉ុន្មាននាក់ប៉ុណ្ណោះ។

៤. Pledis Entertainment

និយាយពី HYBE រួចហើយ យើងងាកមកមើលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ HYBE មួយគឺ Pledis Entertainment ដែលបើទោះបីជាមានឈ្មោះមិនសូវល្អពាក់ព័ន្ធការគ្រប់គ្រង ប៉ុន្តែសិល្បករមកពីផលិតកម្ម​មួយ​នេះក៏សុទ្ធតែជា​តារាមានគុណភាព ថែមទាំងជាទ្រនំ​របស់​ SEVENTEEN ដែលក្រុមកំពូលមួយនាពេលបច្ចុប្បន្ន​ថែមទៀត។ តែបើត្រលប់​ទៅ​កាលឆ្នាំ២០០៧ ក្រៅពីមានតារាចម្រៀង​ស្រីល្បីឈ្មោះ Son Dombi ផលិតកម្ម Pledis ស្ទើរតែជាផលិតកម្មដែលគ្មានប្រព័ន្ធគ្រប់គ្រងអ្វីទាំងអស់ ពោលគឺមានតែបន្ទប់វាលៗសម្រាប់តារាហាត់សមប៉ុណ្ណោះ រហូត​ដល់​មានការ​ចូលមក​របស់​តារាស្រីឈ្មោះ Kahi។ ជាសិល្បករដែលមានបទពិសោធន៍ជាច្រើនទាំងជាអ្នក​រាំ និងជាសមាជិកក្រុមចម្រៀង Kahi បានចូលផលិតកម្ម Pledis និងបានជ្រើសរើសសមាជិក​ក្រុមដោយខ្លួនឯងដើម្បី Debut ជាក្រុមចម្រៀងថ្មីមានឈ្មោះថា After School ហើយក៏បានក្លាយជា​ក្រុមលំដាប់ Top មួយ​របស់ខេប៉ុប​ក្នុងរយៈពេល​ដ៏ខ្លី។ ប៉ុន្តែបន្ទាប់ពី Kahi ចាកចេញពីក្រុម ការងាររបស់ក្រុម After School ក៏ធ្លាក់ចុះ ហើយការគ្រប់គ្រងតារាចម្រៀងផ្សេងៗក្នុងផលិតកម្មក៏ហាក់ដូចជាមានបញ្ហា។ ប៉ុន្តែជាសំណាងល្អ ពួក​គេ​នៅ​មាន​ក្រុម SEVENTEEN ដែលអាចកសាងកេរ្តិ៍ឈ្មោះកាន់តែល្បីទៅៗមិនឈប់ រហូតដល់ Pledis ត្រូវបាន Big Hits ទិញយក ធ្វើឱ្យពួកគេក្លាយជា​ផលិតកម្ម​ធំ​មួយ​ដែរនៅពេលបច្ចុប្បន្ន។ ប៉ុន្តែប្រសិនបើ Kahi មិនបានសម្រេចចិត្តដើរចូលផលិតកម្មនៅពេលនោះ គ្រប់យ៉ាងនៅពេលនេះប្រហែលជាមិនអាចកើតឡើងឡើយក៏ថាបាន។

៥. RBW (Rainbowbridge World)

និយាយពីផលិតកម្មធំៗរួចហើយ យើងមកនិយាយអំពីផលិតកម្មលំដាប់មធ្យមវិញម្ដង ដោយចាប់ផ្ដើមពី RBW ដែលរយៈពេលពីរបីឆ្នាំចុងក្រោយ ផលិតកម្មមួយ​នេះបានដើរទិញផលិតកម្មតូចៗមកធ្វើបុត្រសម្ព័ន្ធរបស់ខ្លួនជាហូរហែ មានជាអាទិ៍ដូចជាផលិតកម្ម WM Entertainment, Urban Work និងសូម្បីតែផលិតកម្ម DSP Media ដែលធ្លាប់ជាគូប្រជែងរបស់ SM Entertainment ថែមទៀត។ ត្រលប់ទៅឆ្នាំ២០១០ ផលិតកម្មមួយ​នេះគឺគ្រាន់តែជាក្រុមហ៊ុនតូច​មួយ​ដែលមានតែតារាទោល និងអ្នកចម្រៀងគូប៉ុណ្ណោះ។ រហូតដល់ឆ្នាំ២០១៤ ទើបពួក​គេបាន Debut ក្រុមចម្រៀងដំបូងដែលមានសមាជិក ៤នាក់ មានឈ្មោះថា Mamamoo។ ក្រុមចម្រៀងនេះបាន​មកជាមួយរូបភាពខុសពីក្រុមខេប៉ុបផ្សេងៗ ដោយមានស្ទីលប្រចាំខ្លួន និងទេពកោសល្យក្នុងការច្រៀងលើសពីក្រុមខេប៉ុបទូទៅយ៉ាងខ្លាំង ធ្វើឱ្យមនុស្សជាច្រើនចាត់ទុកពួក​គេថាជា Artist។ ក្រោយចេញអាល់ប៊ុមពីមួយទៅមួយ កេរ្តិ៍ឈ្មោះរបស់ពួកគេកាន់តែល្បីទៅៗរហូតក្លាយជាក្រុមកំពូលមួយ​ក្នុងចំណោមក្រុមកំពូលទាំង ៥នៃជំនាន់ទី៣។ តាមរយៈភាពជោគជ័យរបស់ពួកគេ ក៏បានធ្វើឱ្យ RBW មានប្រាក់ចំណូលច្រើនគ្រប់គ្រាន់នឹងប្រមូលទិញផលិតកម្មតូចៗមកធ្វើជាបុត្រសម្ព័ន្ធរបស់ខ្លួន។

កាលពីឆ្នាំ២០២២ RBW ក៏បានធ្វើជាអ្នក​រៀបចំការវិលត្រលប់មកវិញរបស់អតីតកំពូលក្រុមចម្រៀងស្រី KARA ថែមទៀតផង។ បើទោះជាបច្ចុប្បន្ន សមាជិក Mamamoo ពាក់កណ្ដាល​មិនបានបន្តិកិច្ចសន្យាជាមួយផលិតកម្មនេះតទៀត ប៉ុន្តែនៅពេលដែលនិយាយដល់ RBW គ្រប់គ្នានឹង​នឹកឃើញឈ្មោះ Mamamoo មុនគេ។

៦. Woollim Entertainment

ផលិតកម្មតូចមួយទៀតដែលអេតមីនចង់លើកមកនិយាយដែរ គឺ Wollim Entertainment ដែលទោះបីជាបច្ចុប្បន្ន​តារារបស់ពួកគេមិនសូវជាល្បីល្បាញខ្លាំង ប៉ុន្តែផលិតកម្មនេះប្រហែលជាមិនអាចកើតឡើងនិងបន្តដល់បច្ចុប្បន្នឡើយប្រសិនបើគ្មានភាពជោគជ័យពីក្រុមចម្រៀងបុរសឈ្មោះ Infinite។ ពីការ Debut ដែលទទួលបានការគាំទ្រតិចតួច មកដល់ចំណុចមួយ CEO ផលិតកម្មក៏បានសម្រេចចិត្តលក់ផ្ទះខ្លួនឯងដើម្បីវិនិយោគសម្រាប់ការ Comeback របស់ពួកគេដែលអាចជាការ Comeback លើកចុងក្រោយបើសិនជានៅតែមិនជោគជ័យ។ តែជាសំណាងល្អ ដែលបទ “Be Mine”​ បានទទួលជោគជ័យយ៉ាងល្អប្រសើរ និងធ្វើឱ្យ Woollim អាចកសាងខ្លួនមកវិញបានយ៉ាងឆាប់រហ័ស។ បន្តមកទៀត Infinite ក៏បន្តបញ្ចេញបទចម្រៀងល្បីៗមកទៀតដូចជាបទ “The Chaser” ដែលបទនេះបានទទួលជោគជ័យយ៉ាងខ្លាំងជាកម្រិតអន្តរជាតិ ដោយខាង Billboard បានចាត់ទុកបទនេះជាបទចម្រៀងខេប៉ុបល្អបំផុតប្រចាំឆ្នាំ២០១២ ហើយទស្សនាវដ្ដី Rolling Stone ក៏បានចាត់ទុកបទនេះជាបទពីក្រុមចម្រៀងបុរសល្អបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ បច្ចុប្បន្ន សមាជិក Infinite ទាំងអស់បានបញ្ចប់កិច្ចសន្យាជាមួយផលិតកម្ម Woollim ហើយ និងបានចេញមក​បើកផលិតកម្មខ្លួនឯងតែម្ដងដោយត្រៀមធ្វើការ Comeback ជាថ្មីក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែពួកគេនៅតែមិនបំភ្លេចគុណទ្រនំចាស់ និងនៅតែមាន​ទំនាក់ទំនងល្អជាមួយ CEO Woollim ដូចដើម។

៧. CUBE

ត្រលប់ទៅឆ្នាំ២០០៩ CUBE Entertainment ត្រូវបានចាត់ទុកថាជាផលិតកម្ម​មួយ​ដែលចាប់ផ្ដើម​ភ្លាមក៏ទទួលបានជោគជ័យខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ជាមួយក្រុមចម្រៀង២ក្រុមដំបូង ​ដែលពួកគេបាន Debut នៅឆ្នាំនោះគឺ 4minute និង Beast។ តាមរយៈភាពជោគជ័យ​ក្នុងរយៈពេលដ៏ខ្លីពីក្រុមទាំងពីរនៅពេលនោះ ក៏ធ្វើឱ្យ​មនុស្សជាច្រើនហៅ CUBE ថាជា Big 4 រួមជាមួយ SM, JYP និង YG តែម្ដង។ តែបើក្រឡេកមើលបច្ចុប្បន្ន អ្នកគាំទ្រ​ខេប៉ុបប្រាកដជាដឹងហើយថាស្ថានភាព​ផលិតកម្មនេះ​ធ្លាក់ចុះបែបណា។ តែសំណាងល្អដែលផលិតកម្មនេះនៅមានក្រុមចម្រៀងលំដាប់ Top ដូចជា G(I-dle) ជាបង្គោល។ យ៉ាងណាក៏ដោយមិនថាមានអ្វីកើតឡើងបន្ទាប់ពីនេះ អ្នកគាំទ្រជាច្រើននឹងនៅតែមិនភ្លេចពីពេលវេលាដ៏រុងរឿងរបស់ CUBE កាលពីជាង១០ឆ្នាំមុននោះឡើយ។

៨. Starship Entertainment

ផលិតកម្មបន្ទាប់នេះគឺជាផលិតកម្មលំដាប់មធ្យម​ដែលកំពុងវិវត្តខ្លួនក្លាយជាផលិតកម្មធំ​បណ្ដើរៗហើយ នោះគឺ Starship Entertainment។ បច្ចុប្បន្ន IVE ដែលជាសិល្បកររបស់ពួកគេគឺជាក្រុមលំដាប់ Top មួយរបស់ខេប៉ុប ប៉ុន្តែបើនិយាយពីក្រុមដែលជាអ្នកកសាងគ្រឹះឱ្យ Starship អាចដើរមកដល់ថ្ងៃនេះបានគឺក្រុមចម្រៀងស្រីមានសមាជិក ៤នាក់ដែលមានឈ្មោះថា Sistar។ បើទោះជាពេល Debut ពួកគេមិនសូវទទួលបានការចាប់អារម្មណ៍ច្រើនភ្លាមៗដូចក្រុមដទៃ ប៉ុន្តែតាមរយៈចំណុចខ្លាំងរបស់ពួកគេគឺភាពសិចស៊ី និងស្នាដៃចម្រៀងដែលចេញមកគឺសុទ្ធតែជាបទដែលមានគុណភាពទាក់ចិត្តអ្នកស្ដាប់បានទាំងអស់ ធ្វើឱ្យប្រជាប្រិយភាពរបស់ពួកគេកើនឡើងច្រើនឡើងៗរហូតក្លាយជាម្ចាស់រហស្សនាម Summer Queen និងក្លាយជា​កំពូលសិល្បករឌីជីថលដែលអាចសាងចំណូលយ៉ាងមហាសាល រហូតធ្វើឱ្យ Starship អាចផ្លាស់ការិយាល័យមកអគារធំថ្មី ដោយមិនចាំបាច់ជួលអគាររួមជាមួយក្រុមហ៊ុនផ្សេងៗបន្តទៀត។ បើទោះជាបច្ចុប្បន្ន សមាជិក​ក្រុមនេះបានចែកផ្លូវគ្នាអស់ហើយ ប៉ុន្តែបទចម្រៀងរបស់ពួកគេនៅតែត្រូវបានគេចាក់ស្ដាប់មិនធុញទ្រាន់។

៩. KQ Entertainment

ងាកមកមើលផលិតកម្មបង្កើតថ្មីៗវិញម្ដង គឺផលិតកម្ម KQ Entertainment ដែលបានទទួលជោគជ័យខ្លាំងភ្លាមៗជាមួយការ Debut ក្រុមដំបូងមានឈ្មោះថា ATEEZ។ ក្រុមចម្រៀងបុរសមួយ​នេះ​បានចំណាយពេល​តែប៉ុន្មានឆ្នាំប៉ុណ្ណោះដើម្បីនាំខ្លួនឯងទៅរកភាពល្បីល្បាញលំដាប់ពិភពលោក និងបានក្លាយជាក្រុម Boy Group ដ៏ល្បីបំផុតមួយនៅយុគបច្ចុប្បន្ន ដោយអាចលក់អាល់ប៊ុមមួយៗបានលើស ១លានឈុត ដែលករណីបែបនេះស្ទើរតែមិនធ្លាប់កើតមានឡើយសម្រាប់ផលិតកម្មដែលទើបបង្កើតថ្មី។ ចុងក្រោយនេះពួកគេក៏បាន Debut ក្រុមបុរសថ្មីមួយទៀតឈ្មោះថា Xikers ដែលបានក្លាយជាក្រុមចម្រៀងថ្មីមួយដែលកំពុងល្បីបំផុតនៅឆ្នាំ២០២៣។ អាចនិយាយបានថាពេលនេះ KQ កំពុងស្ថិតក្នុងដំណាក់កាលរុងរឿងយ៉ាងពិតប្រាកដ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក