បវរកញ្ញារូបស្រស់ ហេង បូនីកា កំពុងលេចមុខក្នុងរឿងភាគថ្មីមួយ ចំណងជើងថា «បាបប្រពន្ធដើម» ក្រោយនាងខកខានបញ្ចេញស្នាដៃរឿងថ្មីៗអស់មួយរយៈ ដោយសារយកពេលផ្តោតលើជំនួញខាងក្រៅ។
2nd Runner Up Miss Universe Cambodia 2022 រូបនេះ ធ្វើឱ្យទស្សនិកជនបះរោមគ្រប់ៗគ្នា ពេលឃើញនាងសម្តែងឈុតស្រើបស្រាលជាមួយកំលោះសង្ហា លឹម ជាឡាយ នៅក្នុងរឿង «បាបប្រពន្ធដើម» ដោយក្នុងរឿងនេះនាងសម្តែងជាតួអង្គឈ្មោះ ឌីម៉ា ជាមនុស្សស្រីមានល្បិចកល ឈ្នានីសឱ្យគ្រួសារគេបាក់បែក រួចដណ្តើមប្តីគេដើម្បីដណ្ដើមយកទ្រព្យសម្បត្តិ។






ការសម្តែងរបស់ បូនីកា ក្នុងរឿងនេះពិតជាល្អ ធ្វើឱ្យអ្នកទស្សនាដាក់អារម្មណ៍ស្អប់នាងតាមតួអង្គរឿង។ មិនតែប៉ុណ្ណោះ នាងធ្វើឱ្យអ្នកទស្សនាបះរោមតែម្តង ព្រោះនាងហ៊ានថតឈុតស្រើបស្រាលខ្លាំងជាមួយ ជាឡាយ ដែលឈុតទាំងនោះមើលទៅស្តែងៗខ្លាំងពេក រហូតមានការឡើងថា បូនីកា សម្តែងសាហាវណាស់ក្នុងរឿងនេះ ខ្លាំងជារឿងមុនៗធ្លាប់សម្តែងទៅទៀត។
យ៉ាងណាមិញ គេឃើញមានតែពាក្យលើកសរសើរស្នាដៃសម្តែងរបស់ នីកា តែមិនទាន់ឃើញមានការរិះគន់ណាមួយកើតឡើងចំពោះនាងនៅឡើយទេ។ ទោះមានការលើកសរសើរច្រើនពីការសម្តែងរបស់ខ្លួនក៏ពិតមែន តែ បូនីកា បែរជាលើកឡើង «មិនមែនខ្ញុំទេ ពេលហ្នុងព្រលឹង director កៅ សីហា សណ្ឋិត» ទៅវិញ។
គួររំលឹកផងដែរថា «បាបប្រពន្ធដើម» ជាស្នាដៃរឿងថ្មីរបស់ ហេង បូនីកា ខណៈបច្ចុប្បន្ននាងមិនសូវទទួលសម្តែងរឿងច្រើនដូចពីមុននោះទេ ដោយសារនាងជាប់រវល់ច្រើនជាមួយមុខជំនួញក្រៅសិល្បៈ ប៉ុន្តែនាងមិនបានបាត់ទៅណាទេ គ្រាន់តែរយាលដៃការងារសិល្បៈបន្តិច ដើម្បីមើលថែមុខជំនួញឱ្យដើររលូនទៅមុខ រួចទើបសម្រុកសិល្បៈវិញ នៅពេលវេលាដែលសមស្រប។


កន្លងមក ហេង បូនីកា ហៅ ដាវ បានឱ្យដឹងថា ក្រៅពីរឿងនេះ នាងក៏ត្រៀមបញ្ចេញរឿងបែបយុវវ័យខ្លីៗ សម្រាប់បង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការផងដែរ ដែលរឿងទាំងនោះជាស្នាដៃផលិតខ្លួនឯង។ ចំណែក ការប្រកួតប្រជែងសម្រស់វិញនាងសុំដកឃ្លាមួយរយៈ រង់ចាំមើលពេលវេលាសមស្របទើបចូលមកប្រឡូកការងារនេះវិញ តែនាងមិនហ៊ានសន្យាថាពេលណានោះទេ មានតែរង់ចាំតាមដានមើលទាំងអស់គ្នា៕
























Account
Security
Favourite Content