HBO ស្នើឈ្មោះ Lisa ទៅដណ្ដើមពាន Emmy Awards សម្រាប់ការសម្ដែងក្នុងរឿង The White Lotus តែមហាជនបង្ហាញមតិចម្រុះ

HBO ​បានដាក់ឈ្មោះ Lisa សម្រាប់ប្រកួតប្រជែងពានរង្វាន់ តួរងឆ្នើមពីកម្មវិធី Emmy Awards ប្រចាំឆ្នាំ ២០២៥ ចំពោះស្នាដៃសម្ដែងជាតួអង្គ Mook នៅក្នុងរឿង The White Lotus រដូវកាលទី ៣។ ទន្ទឹមគ្នានឹងការកោតសរសើរ អ្នកប្រើប្រាស់បណ្ដាលទំនាក់ទំនងខ្លះលើកឡើងថា នាងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់។​

ជាក់ស្ដែង នេះជាការងារសម្ដែងលើកទី១របស់ Lisa ដោយនៅក្នុងរឿងភាគនិយាយពីដំណើរកម្សាន្តរបស់ក្រុមអ្នកមាន ដែលទទួលបានការគាំទ្រខ្លាំងជាមួយនឹងអ្នកទស្សនាជាមធ្យមប្រមាណ ១៦លាននាក់ក្នុងមួយភាគ តារាខេប៉ុបរូបនេះបានទទួលតួនាទីជា តួអង្គ Mook ដែលជាបុគ្គលិកនៅក្នុងរីស៊តប្រណិត និងជាអ្នកណែនាំផ្នែកសុខភាពម្នាក់។

យោងតាមព័ត៌មានពី Gold Derby ផលិតកម្មហូលីវូដខាងលើបានបញ្ចូនរឿង The White Lotus ទៅកាន់គណៈកម្មការដើម្បីស្នើសុំសិទ្ធិជាបេក្ខភាពដណ្ដើមពានរង្វាន់រហូតដល់ទៅ ៣៩ពានពីកម្មវិធី Emmy Awards ក្នុងឆ្នាំនេះ រួមទាំងឈ្មោះរបស់ Lisa សម្រាប់ពានរង្វាន់ តួរងឆ្នើម លើផ្នែករឿងភាគ។

ជាការឆ្លើយតបពីមហាជន អ្នកគាំទ្រជាច្រើនរូបបានចេញមុខសរសើរដល់ការសម្ដែង និងលើកទឹកចិត្តថា តារាស្រីវ័យ ២៨ឆ្នាំរូបនេះ គួរតែមានស្នាដៃបន្ថែមទៀតនៅក្នុងវិស័យភាពយន្ត។ ជាក់ស្ដែង ម្ចាស់គណនី X ម្នាក់បានសរសេរថា៖ “នាងអាចនឹងមានឱកាសឈ្នះ ការសម្ដែងរបស់នាងពិតជាល្អណាស់”។

យ៉ាងណាមិញ មហាជនមួយក្រុមទៀតបានបង្ហាញមតិផ្ទុយគ្នា ដោយមានការលើកឡើងថា ការសម្ដែងរបស់ Lisa គឺគួរសម តែតារាស្រីគួរឱ្យមានបទពិសោធន៍ និងមានស្នាដៃលេចធ្លោជាងនេះ។ តួយ៉ាង ម្ចាស់គណនី X ម្នាក់ទៀតបានសរសេរថា៖ “វាអាចស្ដាប់ទៅប្លែក តែខ្ញុំសុំទោស។ Lisa អាចនឹងចង់ចាប់ផ្ដើមអាជីពសម្ដែង តែនាងត្រូវការបទពិសោធន៍បន្ថែមទៀត និងផ្ដោតលើអាជីពនេះតែម្ដង”។

និយាយពីការយល់ឃើញរបស់អ្នកជំនាញវិញ កន្លងមកទស្សនាវដ្ដី​ Out ក៏ធ្លាប់បានលើកឡើងពីការសម្ដែងរបស់សមាជិក Blackpink ដែរថា Lisa ពិតជាបានបំពេញការងាររបស់ខ្លួនបានល្អ ក៏ប៉ុន្តែតួអង្គរបស់នាងគឺធម្មតា ដែលទស្សនិកជនអាចនឹងងាយភ្លេច ព្រោះតែតួ Mook មិនមានលក្ខណៈសំខាន់ និងជាប់ពាក់ព័ន្ធនឹងសាច់រឿងច្រើនគ្រប់គ្រាន់។

គួរឱ្យដឹងផងដែរថា ដ្បិត HBO បានស្នើឈ្មោះរបស់ Lisa ក៏ពិតមែន តែនាងនៅមិនទទួលបានឈ្មោះជា បេក្ខភាពពេញសិទ្ធិសម្រាប់ដើម្បីពានរង្វាន់នៅឡើយទេ។ ឯកម្មវិធី Emmy Awards ឆ្នាំ ២០២៥ វិញ នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ខាងមុខនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន

Leave a Reply

Your email address will not be published. Required fields are marked *