អ្នកដឹកនាំម្នាក់ ទម្លាយរឿងរ៉ាវសម្ងាត់របស់ Han So Hee ដែលលួចធ្វើកាលពី ១ឆ្នាំមុន

នៅថ្ងៃទី២៩ ខែមិថុនា នេះ អ្នកដឹកនាំការសម្ដែង Kim Min Soo ដែលធ្លាប់ធ្វើការជាមួយ Han So Hee នៅក្នុងរឿង My Name បានទម្លាយពីអំពើសប្បុរសរបស់តារាស្រីវ័យ ៣១ឆ្នាំ ដែលបានចំណាយលុយហោប៉ៅឯងជាង ៥០លានវ៉ុន ឬប្រមាណ ៣៦០០០ដុល្លារអាមេរិក​ ទិញកុំព្យូទ័រជូនដល់និស្សិត ៣៤នាក់។

យោងតាមសារព័ត៌មាន ZapZee បានឱ្យដឹងថា អំពើសប្បុរសខាងលើនេះ បានកើតឡើងតាំងតែពីខែកក្កដា ឆ្នាំ២០២៤ មកម៉្លេះ ដោយផ្ដើមចេញពីការដែលលោកបានស្នើសុំឱ្យ Han So Hee ទៅជួយបង្រៀនសិស្សរបស់ខ្លួនក្នុងថ្នាក់សម្ដែងបែប វាយតប់ ឯវិទ្យាស្ថានសិល្បៈទីក្រុងសេអ៊ូល។

លោកបាននិយាយថា៖ “ដំបូងនាងយល់ព្រមចូលរួមត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែចុងបញ្ចប់នាងបានបង្ហាញខ្លួនជារៀងរាល់ថ្ងៃសម្រាប់មួយសប្តាហ៍ ដោយបង្ហាត់សិស្សខ្ញុំចំនួន ៤ ម៉ោងក្នុងមួយថ្ងៃ។ នាងមិនត្រឹមតែបង្រៀនក្បាច់ប្រយុទ្ធប៉ុណ្ណោះទេ នាងក៏បានចែករំលែកការយល់ដឹងអំពីការសម្តែង អារម្មណ៍ និងការបង្ហាញទឹកមុខផងដែរ”។

អ្នកដឹកនាំរូបនេះបានរៀបរាប់បន្ថែមថា នៅថ្ងៃមួយ តួ​ឯកស្រីបានដឹងថា សិស្សប្រុសម្នាក់មានទូរស័ព្ទខូច មិនអាចជួសជុលបាន ហើយសិស្សដទៃទៀតក៏មានបញ្ហាហិរញ្ញវត្ថុដូចគ្នា។ ទើបនៅថ្ងៃចុងក្រោយ នាងបាន​ធ្វើ​ឱ្យ​សិស្ស​ម្នាក់​ៗ​ភ្ញាក់ផ្អើល​ជាមួយ​នឹង​កុំព្យូទ័រ​យួរ​ដៃ​ស៊េរី​ថ្មី ដើម្បីជួយគាំទ្រដល់ការសិក្សា និងអាជីពក្នុងក្ដីស្រមៃរបស់សិស្សទាំង ៤៣នាក់នោះ។

ដើមឡើយ Han Soo Hee បានស្នើសុំឱ្យអ្នកពាក់ព័ន្ធទាំងអស់ លាក់រឿងនេះជារឿងសម្ងាត់ ក៏ប៉ុន្តែលោក Kim Min Soo បានយល់ថា មហាជនគួរតែដឹងពីអំពើល្អរបស់តារាស្រីនៅគ្រានោះ ទើបលោកសម្រេចចិត្តចេញមកចែករំលែកបែបនេះ។

មុននឹងបញ្ចប់ អ្នកដឹកនាំការសម្ដែងរូបនេះ បានឱ្យដឹងទៀតថា ទោះវគ្គសិក្ខាសាលាខ្លីបញ្ចប់ទៅហើយក្ដី ក៏ប៉ុន្តែ Han So Hee នៅតែបន្តភ្ជាប់ទំនាក់ទំនងជាមួយនឹងសិស្សរបស់ខ្លួនជារឿយៗ ថែមទាំងបានមកចូលរួមនៅក្នុងកម្មវិធីបញ្ចប់ការសិក្សារបស់ពួកគេទៀតផង។

គួរឱ្យដឹងផងដែរថា ក្រោយបាត់មុខមួយរយៈពីការសម្ដែង​ Han So Hee ក៏កំពុងតែត្រៀមខ្លួនសម្រាប់រឿងថ្មី ដែលមានចំណងជើងថា Project Y ដោយភាពយន្តបែបឧក្រិដ្ឋកម្ម អាថ៌កំបាំងនេះ នាងនឹងត្រូវសម្ដែងរួមគ្នាជាមួយនឹងតារាស្រី Jeon Jong Seo៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។

BTS ចូលរួមបង្កើតប្រវត្តិសាស្ត្រក្នុងកម្មវិធី The 2026 FIFA World Cup Final Halftime Show!

ក្រុមចម្រៀងបុរស BTS បានឡើងសម្តែងនៅលើឆាកនៅ New Jersey Stadium សម្រាប់កម្មវិធី World Cup Halftime Show ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ World Cup កំលុងពេលប្រកួតផ្តាច់ព្រ័ត្ររវាង Spain និង Argentina

Leave a Reply

Your email address will not be published. Required fields are marked *