មេក្លោង Hacker ដែលលួចលុយ Jungkook និងសេដ្ឋីៗជាច្រើនទៀតត្រូវចាប់ខ្លួនផ្លូវការ ក្រោយសំងំលាក់ខ្លួននៅប្រទេសថៃ

ជនជាតិចិនម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទដឹកនាំក្រុម Hacker លួចលុយជាង ៣៨ ពាន់លានវ៉ុន (២៩ លានដុល្លារអាមេរិក) ពីជនរងគ្រោះជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភជាច្រើនរួមទាំងសមាជិក BTS Jungkook ត្រូវបានចាប់ខ្លួនបញ្ជូនមកកាន់កូរ៉េជាផ្លូវការនៅថ្ងៃទី២៥ ខែសីហានេះ បន្ទាប់ពីរត់គេចខ្លួនទៅប្រទេសថៃ។

លោក Cho Young-min ចៅក្រមនៅតុលាការក្រុងសេអ៊ូលកណ្តាល បានចេញដីកាចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែសីហា ចំពោះជនសង្ស័យមាននាមត្រកូល Jeon អាយុ ៣៤ឆ្នាំ ដោយចោទប្រកាន់ពីបទរំលោភលើច្បាប់បណ្តាញព័ត៌មាន និងទំនាក់ទំនង ព្រមទាំងច្បាប់ស្តីពីការដាក់ទណ្ឌកម្មធ្ងន់ធ្ងរពាក់ព័ន្ធឧក្រិដ្ឋកម្មសេដ្ឋកិច្ចជាក់លាក់។ តុលាការ​ក៏បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភផងដែរ​ថា ជនសង្ស័យ​អាច​នឹង​បំផ្លាញ​ភស្តុតាង ឬ​រត់​គេច​ខ្លួន។

លោក Jeon បានបង្ហាញខ្លួននៅតុលាការនៅថ្ងៃទី២៥ ខែសីហានេះ នៅម៉ោងប្រហែល ១ រសៀលសម្រាប់សវនាការលើការឃុំខ្លួនបណ្តោះអាសន្ន ប៉ុន្តែបានរក្សាភាពស្ងៀមនៅពេល អ្នកសារព័ត៌មានសួរថាតើលោកបានសារភាពចំពោះការចោទប្រកាន់នេះ ឬមានគម្រោងផ្តល់សំណងដល់ជនរងគ្រោះ។

យោងតាមប៉ូលីស និងក្រសួងយុត្តិធម៌ លោក Jeon បានរៀបចំការ Hack ទ្រង់ទ្រាយធំនៅក្រៅប្រទេសចន្លោះខែសីហា ឆ្នាំ ២០២៣ ដល់ខែមករា ឆ្នាំ ២០២៤ ដោយផ្តោតលើគេហទំព័ររបស់ក្រុមហ៊ុនទូរគមនាគមន៍កូរ៉េ ដើម្បីលួចទិន្នន័យឯកជននាន។ ដោយប្រើទិន្នន័យដែលលួចបាននេះ ក្រុមរបស់លោកបានបើកគណនីទូរស័ព្ទចល័តក្រោមឈ្មោះជនរងគ្រោះ និងចូលប្រើគណនីធនាគារ និងរូបិយប័ណ្ណគ្រីបតូរបស់ពួកគេ ហើយបានដកហូតទ្រព្យសម្បត្តិមានតម្លៃសរុបជាង ៣៨ ពាន់លានវ៉ុន។

ជនរងគ្រោះរួមមាន Jungkook សមាជិកក្រុម BTS ប្រធានក្រុមហ៊ុនធំៗ និងអ្នកដឹកនាំអាជីវកម្មជាច្រើនរូបទៀត។

គួររំឭកថា អាជ្ញាធរ​បាន​តាម​ដាន​លោក Jeon ដោយ​សហការ​ជាមួយ​ភ្នាក់ងារ​ប៉ូលិស​ក្រុង​សេអ៊ូល និង​ប៉ូលិសឧក្រិដ្ឋកម្មអន្តរជាតិ។ បន្ទាប់ពីដឹងថាលោកបានចូលប្រទេសថៃកាលពីខែមេសា សមត្ថកិច្ចក៏បានស្នើសុំដីកាចាប់ខ្លួនជាបន្ទាន់ពីអាជ្ញាធរថៃ។ លោកត្រូវបានធ្វើបត្យាប័នបញ្ជូនទៅប្រទេសកូរ៉េនៅថ្ងៃទី ២២ ខែសីហា ពោលគឺរយៈពេលបួនខែក្រោយមក។

ប៉ូលីសបាននិយាយថា ពួកគេមានគម្រោងសាកសួរលោក Jeon បន្ថែមអំពីឧក្រិដ្ឋកម្មដែលអាចកើតមានបន្ថែមទៀត ខណៈពេលកំពុងវិភាគភស្តុតាងដែលរឹបអូសបាន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ



Leave a Reply

Your email address will not be published.Required fields are marked *