គួរឲ្យស្រឡាញ់ខ្លាំង! IU ធ្វើរឿងពិសេសមួយនេះដាក់អ្នកគាំទ្រវ័យចំណាស់របស់ខ្លួន

IU ជាតារាចម្រៀងស្រីខេប៉ុបម្នាក់ដែលទទួលបានការគាំទ្រ និងការស្រឡាញ់ចូលចិត្ដខ្លាំងពីមហាជន អ្នកគាំទ្រជុំវិញពិភពលោក។ ក្រៅពីមានទេពកោសល្យខ្លាំងក្នុងវិស័យចម្រៀង និងមានរូបសម្រស់ស្រស់ស្អាត នាងក៏ត្រូវបានគេចាត់ទុកថាជាតារាស្រីម្នាក់ដែលមានទឹកចិត្ដល្អប្រពៃណាស់ដែរ។ ជាក់ស្ដែងជារឿយៗ នាងតែងបរិច្ចាគប្រាក់ផ្ទាល់ខ្លួនដល់ សង្គម មូលនិធិផ្សេងៗ។

ថ្មីៗ នេះ រូបនាងបានធ្វើរឿងដ៏ពិសេសមួយជូនដល់អ្នកគាំទ្រវ័យចំណាស់របស់នាង ដែលធ្វើឲ្យនាងកាន់តែទទួលបានការចាប់អារម្មណ៍ និងត្រូវបានគេសរសើរពាសពេញបណ្ដាញសង្គមផងដែរ។ អ្នកគាំទ្រវ័យចំណាស់ម្នាក់របស់តារាស្រី IU គឺលោកតា Latet បានបង្ហោះក្នុងបណ្ដាញសង្គមរបស់ខ្លួន និយាយរៀបរាប់ពីទង្វើដ៏កក់ក្ដៅ ដែល IU បានធ្វើចំពោះលោក និងភរិយា។

មែនទែនទៅ ដោយបានឃើញពីការគាំទ្ររបស់លោកតា Latet ចំពោះខ្លួន​តារាស្រី IU ក៏បានអញ្ជើញលោកតា ចូលរួមការប្រគំតន្ដ្រីរបស់ខ្លួននៅឯ Oakland រដ្ឋ Califonia សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៤។ លោកតា Latet បានបញ្ជាក់ថា តារាស្រី IU ពិតជាស្រស់ស្អាត និងមានទឹកចិត្ដល្អខ្លាំង។ នាងបានជួបនិយាយផ្ទាល់ជាមួយលោករហូតដល់ ១៥ នាទី និងបានជូនកាដូដូចជាបន្ដោងសោរ និងបូក្រវ៉ាត់ក ពណ៌ក្រហមមួយដល់លោកថែមទៀត។ ជាពិសេសក៏បានជូនស្នៀតសក់ និងសម្លៀកបំពាក់ប្រពៃណីកូរ៉េ ជូនដល់ភរិយាលោកផងដែរ។ មិនតែប៉ុណ្ណោះ នាងក៏បានឱបលោក និងថតរូបជុំគ្នាទៀត វាពិតជាសុបិនដ៏អស្ចារ្យមួយដែលបានក្លាយជាការពិត។

គួរបញ្ជាក់ថា លោកតា Latet បានក្លាយស្គាល់ និងក្លាយជាអ្នកគាំទ្ររបស់តារាស្រី IU ក្នុងឆ្នាំ ២០១៩ បន្ទាប់ពីលោកបានទស្សនារឿងភាគដែលនាងបានសម្ដែងគឺ Hotel Del Luna។ ជាបន្ដបន្ទាប់លោកបានស្ដាប់ចម្រៀង និងតាមដានរូបនាង ហើយក៏បានក្លាយជាអ្នកគាំទ្រស្រឡាញ់ចូលចិត្ដនាងខ្លាំង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​