តារាស្រីខេប៉ុបល្បីៗដែលកំពុងជោគជ័យខ្លាំងទាំងស្នេហា និងការងារ

ទំនាក់ទំនងស្នេហារបស់កំពូលតារាស្រីខេប៉ុប ៣រូបរួមមាន Karina, Joy និង Lisa កំពុងត្រូវបានមហាជនចាប់អារម្មណ៍ជាខ្លាំង។

១. Karina ក្រុម aespa និងតារាសម្ដែង Lee Jae-wook

យោងតាមសេចក្ដីរាយការណ៍របស់ Dispatch កាលពីថ្ងៃទី២៧ ខែកុម្ភៈ Karina និង Lee Jae-wook បានស្គាល់គ្នាបន្ទាប់ពីចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដរបស់ម៉ាក Prada នៅទីក្រុង Milan ប្រទេសអ៊ីតាលីជាមួយគ្នាកាលពីថ្ងៃទី ១៤ ខែមករា។ ត្រឡប់​មក​កូរ៉េ​វិញ អ្នក​ទាំង​ពីរ​បាន​បន្ត​ទាក់ទងណាត់ជួប​គ្នា​។

អ្នកស្គាល់គ្នារបស់ Karina និង Lee Jae-wook បាននិយាយទៅកាន់ Dispatch ថាអ្នកទាំងពីរបានលង់ស្រលាញ់គ្នាតាំងពីជួបដំបូងនៅក្នុងកម្មវិធីបង្ហាញម៉ូដ។ ក្រោយ​មក​នៅ​ថ្ងៃ​ដដែល ទីភ្នាក់ងាររបស់តារា​ទាំង​ពីរដួងក៏​បាន​បញ្ជាក់ថាពួកគេពិតជាកំពុងមានទំនាក់ទំនងស្នេហាមែន។

ចំពោះរឿងការងារ ថ្មីៗនេះ Karina ទើបតែបានបញ្ចប់ការប្រគំតន្ត្រី SMTOWN Live 2024 SMCU Palace នៅទីក្រុងតូក្យូ ជាមួយសមាជិក aespa ខណៈពេលដែលរឿងភាគថ្មីរបស់តារាសម្ដែង Lee Jae-wook “The Impossible Heir” នឹងចាក់បញ្ចាំងនៅចុងខែនេះ។

២. Joy ក្រុម Red Velvet និងតារាចម្រៀង Crush

បន្ទាប់ពីពាក្យចចាមអារ៉ាមស្នេហាបានលេចឡើងនៅឆ្នាំ ២០២១ Joy ក្រុម Red Velvet និងតារាចម្រៀង Crush ក៏បានទទួលស្គាល់ទំនាក់ទំនងរបស់ពួកគេភ្លាមៗ។ អ្នកទាំងពីរមានចំណង់ចំណូលចិត្តដូចគ្នាមួយគឺការចិញ្ចឹមឆ្កែ។ Joy មានកូនឆ្កែមួយក្បាលឈ្មោះ Haetnim ខណៈដែល Crush កំពុងចិញ្ចឹម Duyu និង Rose ។

Joy បានសារភាពអំពីទំនាក់ទំនងនេះដោយសរសេរសារបង្ហោះនៅលើសហគមន៍អ្នកគាំទ្ររបស់ Red Velvet ថា៖ “ខ្ញុំមានការប្រុងប្រយ័ត្ន និងខ្មាសអៀនខ្លាំងណាស់ ព្រោះពួកយើងទើបតែឈានដល់ដំណាក់កាលបញ្ជាក់អំពីអារម្មណ៍របស់គ្នា និងស្វែងយល់ពីគ្នាទៅវិញទៅមក ប៉ុន្តែព័ត៌មានក៏បានផ្ទុះឡើង។ ទោះយ៉ាងណា ខ្ញុំគិតថា Reveluv (ឈ្មោះ fandom) កាន់តែភ្ញាក់ផ្អើលជាងខ្ញុំទៅទៀត។ ខ្ញុំ​សង្ឃឹម​ថា​អ្នក​នឹង​​បន្ត​គាំទ្រ​ខ្ញុំ”។ ចំណែកទីភ្នាក់ងារ P Nation របស់ Crush បានបន្ថែមថា៖ “អ្នកទាំងពីរចាប់ផ្ដើមមានអារម្មណ៍ល្អចំពោះគ្នាទៅវិញទៅមកបន្ទាប់ពីក្លាយជាសិស្សប្អូននិងសិស្សច្បង” ។

ថ្មីៗនេះ Joy បានបង្ហាញការសម្តែងដ៏អស្ចារ្យនៅក្នុងការប្រគំតន្ត្រី SMTOWN នៅ Tokyo Dome ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី ២១ និង ២២ ខែកុម្ភៈ។ ទន្ទឹមនឹងនោះ Crush បានចេញអាល់ប៊ុមពេញដំបូងរបស់គេមានចំណងជើងថា “wonderego” កាលពីឆ្នាំមុន បន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធា និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន។

៣. Lisa ក្រុម BLACKPINK និងអ្នកជំនួញ Frédéric Arnault

កាលពីថ្ងៃទី ៧ ខែកុម្ភៈ សារព័ត៌មានអន្តរជាតិ 8World បានបង្ហាញរូបថតរួមគ្នារបស់ Lisa សមាជិកក្រុម BLACKPINK និងមហាសេដ្ឋី Frédéric Arnault នៅឯឆ្នេរ Miami ក្នុងរដ្ឋ Florida ។ ខណៈ​ដែលដំណើរកម្សាន្តនេះក៏មាន​សមាជិក​គ្រួសារ​មក​ជាមួយ ធ្វើឱ្យគេ​សន្និដ្ឋាន​ថា​អ្នក​ទាំង​ពីរ​ប្រហែល​ជា​គិតដល់​រៀប​ការហើយ។

កាលពីឆ្នាំមុន ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារបស់ Lisa និង Frédéric Arnault បានកើតឡើង ខណៈដែលអ្នកទាំងពីរត្រូវបានគេប្រទះឃើញជាមួយគ្នាជាច្រើនដង។ ទោះ​ជា​យ៉ាង​ណា ភ្នាក់ងារ YG Entertainment របស់ Lisa មិន​បាន​បង្ហាញ​ពី​ជំហរ​ណា​មួយ​ឡើយ។ ទោះបីជា YG ស្ងប់ស្ងាត់ក៏ដោយ ប៉ុន្តែអ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធឺណិតនៅតែបន្តគាំទ្រស្នេហារបស់ពួកគេ។

បន្ទាប់ពីចុះកិច្ចសន្យាជាក្រុមជាមួយ YG សម្រាប់ការងារជាមួយ BLACKPINK Lisa បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនរបស់នាងសម្រាប់សកម្មភាពទោល ថែមទាំងត្រៀមបង្ហាញខ្លួនរបស់នាងនៅក្នុងរឿងភាគអាមេរិក “White Lotus Season 3” របស់ប៉ុស្តិ៍ HBO ផងដែរ។ ទន្ទឹមនឹងនេះដែរ Frédéric Arnault នៅតែដំណើរការអាជីវកម្មរបស់គ្រួសារ គឺក្រុមហ៊ុន LVMH ដែលជាក្រុមហ៊ុនមេរបស់ម៉ាកប្រណីត Louis Vuitton និង Fendi ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ