ជី ដេវីត បង្ហោះសារក្ដៅចិត្ត ក្រោយគេបោកលុយជំនួយកងទ័ពជួរមុខអស់ ៨ លានរៀល

តារា​ចម្រៀង​រ៉េប ជី ដេវីត បង្ហោះ​សារ​ក្ដៅ​ចិត្ត​ក្រោយ​ត្រូវ​បាន​គេ​បោក​លុយ​រាប់​លាន​រៀលដែល​ជា​លុយ​ជំនួយ​សម្រាប់​ជួយ​ដល់​កង​ទ័ព​ជួរ​មុខ ឈរ​ជើង​ការពារ​ទឹកដី។ លុយ​ជំនួយ​ប្រមាណ​ជា ៨ លានរៀលត្រូវ​ជន​បោក​ប្រាស់​យក​ទៅ​ និង​មិន​បាន​ប្រគល់​​ដល់​ដៃ​កង​ទ័ព​ជួរខ្មែរ ដែល​បាន​ប្រយុទ្ធតស៊ូជាមួយសត្រូវ​នៅ​សមរភូមិ​ឡើយ។

ដូច​ដែល​មហាជន​បាន​ជ្រាប​ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​ជាតិ​ជួប​បញ្ហា​​ដោយ​សារ​ជម្លោះ​ព្រំដែន​ដែល​បង្ក​ឡើង​ដោយ​កងទ័ពសៀម តារា​រ៉េប ជី ដេវីត បាន​ប្រកាស​បង្កើត​មូលនិធិ​ ដើម្បី​ជួយ​ដល់​កង​កម្លាំង​ទាហាន​ជួរ​មុខ​ក៏​ដូច​ជា​ប្រជាជន​ភៀស​សឹកកម្ពុជាជាច្រើន។

កន្លងមក ​​លោក ​និង​ភរិយា​ ព្រម​ទាំង​ក្រុម​ការងារ​ធ្លាប់​បាន​ដឹក​ជញ្ជូន​ជំនួយ ស្បៀង​ទៅ​កាន់​តំបន់ដែល​មាន​​តម្រូវ​ការខ្បស់​​ច្រើន​ដងមក​​ហើយ។ ពិត​ណាស់ ​រាល់​ជំនួយ​ជា​ថវិកា​ដែល​លោក​ទទួល​បាន​ត្រូវ​បាន​ចំណាយ​ទៅ​តាម​ការ​ចាំ​បាច់​របស់​កង​ទ័ព​ដែល​នៅ​ជួរ​មុខ។

ដោយ​ឡែក ស្រាប់​តែ​ម្សិលមិញ​នេះ តារា​រ៉េប​ល្បី​ឈ្មោះ​រូប​នេះ​បាន​បង្ហោះ​សារ​ក្ដៅ​ចិត្ត​ទាំង​យប់​បែប​នេះ​ថា៖ «មានប្រាំបីលានអត់ហ៊ានផឹកកាហ្វេទេសុខចិត្តអោយវាយកទៅជួយបងប្អូននៅខាងមុខ ចុងក្រោយវាបោកអា​តិរច្ឆាន​អេីយអញកោដវាដាច់ចិត្តសុីទៅរួច។ ជីវិតហ្នឹងមិនដឹងរស់ធ្វើស្អីទេអាអើយទៅងា-ប់ទៅអញធុញណាស់»។ មិន​ប៉ុន្មាន​ម៉ោង​បន្ទាប់​លោក​បាន​បង្ហោះ​សារ​១​ទៀត​ដែល​មាន​អត្ថន័យ​យ៉ាង​ដូច្នេះ​ថា៖ «តាំងចិត្តមេត្តាថាណ្ហើយចុះ សារនេះផ្តាំចុងក្រោយលុយទាំងអស់ត្រូវទៅដល់ដៃបងប្អូននៅខាងមុខបើមិនដូច្នោះទេទូលទៅ។»

តាម​រយៈ​ការ​បង្ហោះ​សារ​ជា​បន្ត​បន្ទាប់​របស់​តារា​រ៉េប​ប្រុស​រូប​នេះ​បាន​ធ្វើ​ឱ្យ​ហ្វេនៗ​ជា​ច្រើន​ចូល​ខមិន​សួរ​នាំ ​និង​ជជីក​សួរ​រក​មុខ​ជន​បោក​ប្រាស់​ចិត្ត​អប្រិយ​ម្នាក់នោះ។ ​អ្នក​ខ្លះ​ទៀតបាន​ចូល​រួម​ជា​មតិ​យោបល់ឱ្យ​លោក​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តាម​ផ្លូវ​ច្បាប់ ​ខណៈ​នេះ​មិន​មែន​ជា​ចំនួន​តិច​តួច​​ណាមួយ​ជា​លុយ​ជំនួយ​សម្រាប់​ជួយ​ទាហាន​ជួរ​មុខ និងដើម្បីចៀសវាងកុំឱ្យមានអ្នកចាញ់បោកបន្តទៀត៕

រូបភាព ៖ Ngoun Chan Davith



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *