ជឿជាក់ថា ប្រិយមិត្តអ្នកនិយមគាំទ្រវិស័យបវរកញ្ញានៅកម្ពុជាប្រាកដជាស្គាល់ កញ្ញា ខាត់ ស្រីច័ន្ទ ហៅ Kate Cat ដែលនាងធ្លាប់ជាបេក្ខភាពតំណាងខេត្តកំពង់ឆ្នាំង ចូលរួមការប្រកួត Miss Grand Cambodia 2020។ ជាលទ្ធផល Kate Cat បានជាប់តំណែង 4th Runner up Miss Grand Cambodia 2024 ប៉ុន្តែពុំធ្លាប់មានឱកាសបានតំណាងប្រទេសកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិឡើយ។
ភាពជោគជ័យដែលទទួលបានពីវេទិកា Miss Grand Cambodia 2020 ធ្វើឱ្យជីវិត Kate ប្រែប្រួលជាខ្លាំង ដោយនាងទទួលបានឱកាសសម្តែងភាពយន្តបន្តបន្ទាប់ ថែមទាំងក្រសោបតំណែងជាពិធីការិនីទៀតផង។


អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងជាងនេះ នាដើមឆ្នាំ២០២៤ តារាស្រីរូបស្រស់ ខាត់ ស្រីច័ន្ទ វិវត្តន៍ខ្លួនថែមមួយកម្រិតទៀត តាមរយៈការទិញសិទ្ធធ្វើជា នាយិកាគ្រប់គ្រងរបស់កម្មវិធីកញ្ញាឯកដ៏អស្ចារ្យតំណាងខេត្ដ កំពង់ឆ្នាំង ២០២៤ (PD- Provincal Director) ប្រចាំខេត្តកំពង់ឆ្នាំង ជាខេត្តដែលនាងធ្លាប់តំណាងកាលពេលនៅជាបេក្ខភាពប្រកួត។


បច្ចុប្បន្ន មានបេក្ខភាពផ្លូវការ ១២ រូប កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ Kate Cat ដែលត្រៀមប្រកួតប្រជែងដណ្តើមមកុដ Miss Grand Kampong Chhnang នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខ (រាត្រីផ្តាច់ព្រ័ត្រ)។
Kate ទទួលបានការលើកសរសើរថា ជា PD ដ៏មានឥទ្ធិពលម្នាក់ក្នុងចំណោម PD ផ្សេងៗទៀតដែលបានទិញសិទ្ធិ រៀបចំការប្រកួតថ្នាក់ជាតិក្នុងឆ្នាំនេះ។ ទោះបីវ័យក្មេងបន្តិច តែនាងមានសមត្ថភាពខ្ពស់ អាចចរចាទាក់ទងបាន sponsor ធំៗជាច្រើនឱ្យមកចូលរួមសហការឧបត្ថម្ភក្នុងការប្រកួត Miss Grand Kampong Chhnang។ មិនតែប៉ុណ្ណោះ នាងថែមទាំងរៀបចំដំណើរការប្រកួតបានល្អថែមទៀតផង ដោយបានដឹកនាំបេក្ខភាពផ្លូវការចុះផ្ទាល់ដល់ទឹកដីកំពង់ឆ្នាំង ដើម្បីស្វែងយល់ពីជីវប្រវត្តិនៃខេត្ត ការប្រកបរបររស់នៅរបស់បងប្អូនប្រជាជននៅទីនោះ និងបានបង្កើតកម្មវិធីសប្បុរធម៌បង្កើនភាពស្និទ្ធស្នាលជាមួយក្មេងៗទៀតផង។






ក្នុងនោះ កញ្ញា Kate ក៏បាននាំបេក្ខភាពចុះទស្សនកិច្ចផ្ទាល់ ដល់ទីតាំងអាជីវកម្មរបស់ម្ចាស់ sponsor ផងដែរ និងបានដើរលេងកម្សាន្តជាមួយបេក្ខភាព ដើម្បីរឹតបណ្តឹងបង្កើនភាពស្និទ្ធស្នាលជាមួយគ្នា។
ខណៈការប្រកួតផ្តាច់ព្រ័ត្រកាន់តែខិតជិតមកដល់ Kate Cat រឹតតែបញ្ចេញសក្តានុពលរបស់ Miss Grand Kampong Chhnang។ គួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន នាងបានអញ្ញើញបុគ្គលល្បីៗជាច្រើនរូបឱ្យមកចូលរួមការប្រកួតនេះ ធ្វើឱ្យហ្វេនៗលាន់មាត់ថា ដឹងតែកក្រើកហើយការប្រកួតផ្តាច់ព្រ័ត្រ Miss Grand Kampong Chhnang ព្រោះសុទ្ធតែបុគ្គលល្បីៗមកចូលរួម ពិសេសវត្តមាន ពេជ្រ វត្តីសារ៉ាវឌ្ឍី 5th Runner up Miss Grand International 2022 ដែលនាងបានចូលរួមធ្វើ judge តាំងពីថ្ងៃ Close Door Interview មកម៉្លេះ៕






















































Account
Security
Favourite Content