ព្រោះស្រមោលបង្អួចប្រាសាទអង្គរ ធ្វើឱ្យសិល្បកររូបនេះ បង្កើតគំនូរសិល្បៈស្រមោលបានយ៉ាងអស្ចារ្យ

រូបភាពប៉ុន្មានសន្លឹក នៃគំនូរសិល្បៈស្រមោល ប្រាសាទអង្គរ ជាអច្ឆរិយវត្ថុលើលោក កំពុងត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមនៅប្រទេសកម្ពុជា ផ្ទុះការចែករំលែកព្រោងព្រាត ព្រមជាមួយពាក្យសរសើរ អំពីស្នាដៃដ៏អស្ចារ្យមួយនេះ ជាពិសេសទៅលើគំនិតច្នៃប្រឌិតដ៏កម្រមួយនេះ។ អ្នកនៅពីក្រោយគំនូរសិល្បៈស្រមោលដ៏អស្ចារ្យនេះ មិនមែនជាជនបរទេសឯណានោះទេ គឺជាស្នាដៃកូនខ្មែរមួយរូប ជាសិល្បករគំនូរស្រមោល លោក ដារិទ្ធ។

តាមរយៈស្នាដៃប៉ុន្មានសន្លឹក ដែលលោកបានបង្ហោះនៅលើបណ្ដាញសង្គម លោក ដារិទ្ធ ដែលជាម្ចាស់គំនូរសិល្បៈដ៏អស្ចារ្យរូបនេះ បានសរសេរឃ្លាមួយថា៖ «គេសួរខ្ញុំថា​ ដំបូងនឹកឃើញយ៉ាងម៉េច ទើបបង្កើតគំនូរស្រមោលបាន? ខ្ញុំក៏បង្ហាញរូបបង្អួចប្រាសាទអង្គរវត្ត»។ ចម្រឹងបង្អួចប្រាសាទអង្គរវត្ត ជះស្រមោលចេញជារូបប្រាសាទកំពូលបី កំពូលប្រាំ គឺជារឿងរ៉ាវដ៏អច្ឆរិយ បង្ហាញអំពីគំនិតដ៏អស្ចារ្យរបស់ស្ថាបត្យករខ្មែរ នាសម័យអង្គរ ពិតជាអស្ចារ្យដែលអាចរកឃើញនូវគំនិតដ៏មហស្ចារ្យនេះបាន។

តាមរយៈបទសម្ភាសមួយយុវជនខ្មែរលោក ដារិទ្ធ បានប្រាប់ថា លោកជានិស្សិតដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញវិស្វករមកពីវិទ្យាស្ថានពហុបច្ចេកវិទ្យាកម្ពុជា ហៅកាត់ថា តិចណូ។ ដំបូងឡើយលោកក៏មិនដឹងថា តើលោកស្រលាញ់អាជីពផ្នែកគំនូរសិល្បៈស្រមោលនោះទេ ប៉ុន្តែកាលៈទេសៈបាននាំឱ្យលោកក្លាយជាសិល្បករគំនូរស្រមោលដូចសព្វថ្ងៃនេះ។ ដារិទ្ធ ប្រាប់ថា ក្រោយបញ្ចប់ការសិក្សាលោកបានធ្វើការនៅក្នុងឧស្សាហកម្មភាពយន្តមានតួនាទីជា Art Director ហើយការងារមួយនេះ គឺទាមទារឱ្យលោកគិតច្រើន និងត្រូវតែរកអ្វីដែលថ្មី។ ណាមួយលោកជាមនុស្សដែលចូលចិត្តបង្កើតថ្មី មានក្ដីស្រមៃតាំងពីតូចថា ចង់បង្កើតអ្វីដែលថ្មី ធ្វើអ្វីដែលថ្មី។ លុះដល់ពេលដែលពិភពលោកជួបវិបត្តិកូវីដ ១៩ ពេលនោះ លោកទំនេរនៅផ្ទះក៏បានធ្វើឱ្យគំនិតបង្កើតគំនូរសិល្បៈស្រមោលនេះបានលេចឡើង ព្រោះកាលនៅរៀនវិទ្យាល័យ លោកធ្លាប់បានឃើញគំនូរមួយដែលបង្ហាញពីរូបភាពសិល្បៈបែបស្រមោលរបស់បរទេស។

អ្វីដែលកាន់តែអូសទាញលោកឱ្យចង់បង្កើតគំនូរសិល្បៈស្រមោលកាន់តែខ្លាំងនោះ ចម្រឹងបង្អួចប្រាសាទអង្គរវត្ត ដែលជះស្រមោលចេញជារូបភាពដ៏អស្ចារ្យ គឺប្រាសាទកំពូលបី កំពូលប្រាំ។ ពេលនោះហើយដែលលោកបានតាំងចិត្តថា នឹងត្រូវតែធ្វើជាសិល្បករគំនូស្រមោលឱ្យខានតែបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *