ក្ដីសុខអ្នកមានគូ! Tao អតីតសមាជិក EXO បង្ហើបថាខ្លួនឡើងទម្ងន់ដល់ ៩០ គីឡូព្រោះប្រពន្ធធ្វើម្ហូបឆ្ងាញ់ពេក

Tao អតីតសមាជិក EXO បានបង្ហាញថាទម្ងន់របស់លោកបានកើនឡើងដល់ ៩០ គីឡូក្រាមបន្ទាប់ពីរៀបការ ព្រមទាំងទទួលស្គាល់ត្រង់ៗគឺជាការ “ឡើងទម្ងន់ដែលពោរពេញដោយក្ដីសុខ”។

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនជាច្រើន នៅថ្ងៃទី ២៨ ខែធ្នូ តារាចម្រៀងនិងសម្ដែង Tao បានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍មួយ និងបានទម្លាយពីទម្ងន់បច្ចុប្បន្នរបស់ខ្លួន ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មុននេះ គឺកាលពីខែតុលា Tao បានរៀបចំពិធីមង្គលការដ៏ប្រណីតមួយនៅខេត្តហៃណាន ប្រទេសចិន ជាមួយតារាចម្រៀង និងតារាសម្តែង Xu Yiyang ដែលជាអតីតអ្នកហ្វឹកហាត់ SM Entertainment។ មិនយូរប៉ុន្មានបន្ទាប់ពីពិធីមង្គលការ រូបថតបង្ហាញទម្រង់មុខឡើងគីឡូរបស់លោកក៏បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងលើអ៊ិនធឺណិត។

ក្នុងកំលុងពេលកម្មវិធី Tao បានលាន់មាត់ថា៖ “ខ្ញុំធ្ងន់ណាស់! ខ្ញុំឡើងទម្ងន់ដល់ ៩០ ឯណោះ!” នាំឱ្យភ្ញៀវកិត្តិយសផ្សេងទៀតនាំគ្នាបង្អាប់ចំពោះការឡើងទម្ងន់របស់លោក និងសួរបែបលេងសើចថា៖ “តើនេះជាការឡើងទម្ងន់ព្រោះមានក្ដីសុខ បន្ទាប់ពីរៀបការមែនទេ?”។ Tao បានបញ្ជាក់យ៉ាងរហ័សថា៖ “តាមពិតទៅ ខ្ញុំបានព្យាយាមថែរក្សាខ្លួនឯង និងសម្រកទម្ងន់ខ្លះហើយ មិនធាត់ដល់ម្ល៉ឹងទេ”។

ក្រោយមកនៅក្នុងការ Live មួយ Tao បានពន្យល់ដោយរីករាយអំពីមូលហេតុនៃការឡើងទម្ងន់របស់ខ្លួនថា៖ “ម្ហូបដែលប្រពន្ធខ្ញុំធ្វើគឺឆ្ងាញ់ណាស់។ ខ្ញុំពិតជាសប្បាយចិត្តណាស់”។ ចម្លើយត្រង់ៗនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើននិយាយថាគួរឱ្យស្រលាញ់ និងបានចូលរួមអបអរសាទរលោក។

គួរបញ្ជាក់ថា​ Tao និង Xu Yiyang មានប្រវត្តិដូចគ្នា ដោយពួកគេទាំងពីរនាក់សុទ្ធតែធ្លាប់ស្ថិតនៅក្រោមក្រុមហ៊ុន SM Entertainment។ បច្ចុប្បន្ន ពួកគេទាំងពីរធ្វើការនៅក្រោមភ្នាក់ងារតែមួយនៅក្នុងប្រទេសចិន។ Tao បានបង្ហាញខ្លួនជាលើកដំបូងជាមួយ EXO ក្នុងឆ្នាំ ២០១២ មុនពេលចាកចេញពីក្រុមនៅឆ្នាំ ២០១៥ និងផ្តោតជាសំខាន់លើសកម្មភាពនៅក្នុងប្រទេសចិន។ ចំណែក Xu Yiyang គឺជាតារាហ្វឹកហាត់នៅ SM ពីឆ្នាំ ២០១៤ ហើយបានបង្ហាញខ្លួននៅក្នុងកម្មវិធី MY SMT ជាមួយ Ningning មុនពេលចាកចេញពីភ្នាក់ងារនៅឆ្នាំ ២០១៨ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ

សភាតំណាងរាស្ត្ររដ្ឋញូវយ៉ក ទទួលស្គាល់ ALmée Couture ថាជា “ម៉ាកយីហោម៉ូដដ៏លេចធ្លោ និងមានគុណភាពខ្ពស់”

ក្រោយ​ម៉ាក​យីហោ​សម្លៀកបំពាក់​ខ្មែរ ALmée Couture បញ្ចប់​ការ​បង្ហាញ​ម៉ូដ​នៅ​​ព្រឹត្តិការណ៍ New York Fashion Week 2026 ចប់​សព្វគ្រប់ និង​ទទួល​បាន​លិខិត​សរសើរ (Cit

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ

សិល្បករជើងចាស់ ធេន ណាន់ឌឿន ចង់រៀនជំនាញ ល្ខោននិយាយ ត្រូវខ្លាំង ទស្សនវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា

លោក ធេន ណាន់ឌឿន គឺ​ជា​សិល្បករ​ខ្មែរ​មួយ​រូប ដែល​ជានិច្ចកាល​តែងតែ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចូលរួម​ចំណែក​ក្នុង​កិច្ច​ការងារ​សង្គម​សិល្បៈ ។ ដោយ​ឡែក លោក​ក៏​ជា​គណៈកម្មការ​មួយ​រូប​ក្នុង​ព្រឹត្តិការណ៍​មហោស្រព ល្ខោន​និយាយ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ផង​ដែរ។ សិល្បករ​ជំនាញ​សិល្បៈ​បុរាណ​រូប​នេះ បាន​លើកឡើងថា៖ «ការ​សិក្សា​ជំនាញ ល្ខោន​និយាយ មិន​មែន​ចេះ​តែ​រៀន​ឱ្យ​តែ​បានៗ​នោះ​ទេ ព្រោះ​ជំនាញ​នេះគេ​រៀន​មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ ហើយ​សិស្ស​ទៀត​សោត​ត្រូវ​មាន​ចំណេះ​ដឹង​ទូទៅ​ជ្រៅជ្រះ​លើ​មុខ​វិជ្ជា ៣ រួម​មាន



Leave a Reply

Your email address will not be published.Required fields are marked *