ហ្វី យ៉ាតា តែងខ្លួនបែបបុរាណលើកនេះស្អាតខ្លាំង

សិល្បករ​ជាច្រើន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​កម្មវិធី​អបអរ​ការ​ដាក់​បញ្ចូល​តំបន់​រមណីយដ្ឋាន​បុរាណ​វិទ្យា​កោះកេរ នៃ​អតីត​រាជធានី​លិង្គបុរៈ ឬ​ឆោកគគ៌្យរ ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ដោយ​ក្រសួង​បាន​រៀបចំ​ការ​ប្រគំតន្ត្រី និង​សម្ដែង​ កាលពី​ ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៣ កន្លង​ទៅ។

នា​រាត្រី​នោះ​មាន​វត្តមាន​តារា​ល្បី​ៗ​ជាច្រើន​ដូចជា មាស សុខសោភា, ណាន វីសារ,ឌី សូនីតា អតីត Freshie Girl ឆ្នាំ ២០១០ ថៃ នារីសុជាតា ដែល​មាន​ឈ្មោះ​ក្រៅ​ហៅ ហ្វីយ៉ាតា បាន​បង្ហាញ​មុខ​ជា​តារា​ចម្រៀង​ក្នុង​កម្មវិធី​នោះ​ដែរ ព្រម​ជាមួយ​សិល្បករ-សិល្ប​ការិនី​ដទៃ​ទៀត។ សម្រាប់​វត្តមាន ហ្វីយ៉ាតា នាង​បាន​ជ្រើសរើស​ឈុត​បាន​យ៉ាង​សមសួន ស័ក្ដិសម​នឹង​កម្មវិធី ហើយ​លាយឡំ​បែប​ប្រពៃណី។

ក្នុង​ឈុត​ពណ៌​ទឹកប៊ិក និង​មាន​ស្បៃ​ពាក់​ឆៀង ព្រម​ទាំង​គ្រឿងអលង្ការ​ពណ៌​ទឹកប្រាក់ បង្កើន​សម្រស់​តារា​ស្រី​រូប​នេះ​មួយ​កម្រិត​ទៀត។ បើ​ទោះ​ជា​រាល់ដង​កូនស្រី​តែ​មួយ​របស់​កវី​និពន្ធ ងិន ម៉ានីយ៉ា ជា​មនុស្ស​ស្រី​ស៊ីវិល័យ​តែង​ខ្លួន​បែប​សិចស៊ី តែ​កាលៈទេសៈដែល​កម្មវិធី​លំដាប់​ថ្នាក់​ជាតិ​បែបនេះ នាងតែង​ជ្រើស​ឈុត​ខ្មែរ​ជានិច្ច។ ​មួយ​វិញ​ទៀត​​នាង​ជា​តារា​ស្រី​ដែល​ពូកែ​លេង​ម៉ូដ​សម្លៀកបំពាក់​ខ្លាំង តម្រូវ​គ្រប់​កម្មវិធី។

ហ្វីយ៉ាតា ធ្លាប់​បាន​ទៅ​រៀន​នៅ​ប្រទេស​ថៃ​ផ្នែក​ឌីហ្សាញ និង​ដើរ​ម៉ូដ​អាជីព​កាលពី​អំឡុង​ឆ្នាំ ២០១០ រហូត​ដល់ ២០១៦ ទើប​នាង​ត្រូវ​ឡប់​មក​ប្រទេស​កំណើត​វិញ និង​បាន​ចូល​ប្រឡូក​សិល្បៈ​ម្ដង​ទៀត។ តែ​ភាគច្រើន​ប្អូន​ស្រី Freshie Boy លេខ​១ ថៃ នរៈវិទូ រូប​នេះ ទទួល​ប្រម៉ូត​ផលិតផល​ច្រើន ទើប ២-៣ ឆ្នាំ​ចុងក្រោយនេះ​នាង​ងាក​មក​ផលិត​ជា​ចម្រៀង​ដែល​មាន​ការ​ជួយ​និពន្ធ​ពី​ម្ដាយ និង​ដើរម៉ូដ​តាម​កម្មវិធីធំៗ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។