សិល្បករជាច្រើនត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធីអបអរការដាក់បញ្ចូលតំបន់រមណីយដ្ឋានបុរាណវិទ្យាកោះកេរ នៃអតីតរាជធានីលិង្គបុរៈ ឬឆោកគគ៌្យរ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោយក្រសួងបានរៀបចំការប្រគំតន្ត្រី និងសម្ដែង កាលពី ថ្ងៃ ២០ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ។

នារាត្រីនោះមានវត្តមានតារាល្បីៗជាច្រើនដូចជា មាស សុខសោភា, ណាន វីសារ,ឌី សូនីតា អតីត Freshie Girl ឆ្នាំ ២០១០ ថៃ នារីសុជាតា ដែលមានឈ្មោះក្រៅហៅ ហ្វីយ៉ាតា បានបង្ហាញមុខជាតារាចម្រៀងក្នុងកម្មវិធីនោះដែរ ព្រមជាមួយសិល្បករ-សិល្បការិនីដទៃទៀត។ សម្រាប់វត្តមាន ហ្វីយ៉ាតា នាងបានជ្រើសរើសឈុតបានយ៉ាងសមសួន ស័ក្ដិសមនឹងកម្មវិធី ហើយលាយឡំបែបប្រពៃណី។
ក្នុងឈុតពណ៌ទឹកប៊ិក និងមានស្បៃពាក់ឆៀង ព្រមទាំងគ្រឿងអលង្ការពណ៌ទឹកប្រាក់ បង្កើនសម្រស់តារាស្រីរូបនេះមួយកម្រិតទៀត។ បើទោះជារាល់ដងកូនស្រីតែមួយរបស់កវីនិពន្ធ ងិន ម៉ានីយ៉ា ជាមនុស្សស្រីស៊ីវិល័យតែងខ្លួនបែបសិចស៊ី តែកាលៈទេសៈដែលកម្មវិធីលំដាប់ថ្នាក់ជាតិបែបនេះ នាងតែងជ្រើសឈុតខ្មែរជានិច្ច។ មួយវិញទៀតនាងជាតារាស្រីដែលពូកែលេងម៉ូដសម្លៀកបំពាក់ខ្លាំង តម្រូវគ្រប់កម្មវិធី។

ហ្វីយ៉ាតា ធ្លាប់បានទៅរៀននៅប្រទេសថៃផ្នែកឌីហ្សាញ និងដើរម៉ូដអាជីពកាលពីអំឡុងឆ្នាំ ២០១០ រហូតដល់ ២០១៦ ទើបនាងត្រូវឡប់មកប្រទេសកំណើតវិញ និងបានចូលប្រឡូកសិល្បៈម្ដងទៀត។ តែភាគច្រើនប្អូនស្រី Freshie Boy លេខ១ ថៃ នរៈវិទូ រូបនេះ ទទួលប្រម៉ូតផលិតផលច្រើន ទើប ២-៣ ឆ្នាំចុងក្រោយនេះនាងងាកមកផលិតជាចម្រៀងដែលមានការជួយនិពន្ធពីម្ដាយ និងដើរម៉ូដតាមកម្មវិធីធំៗ៕































Account
Security
Favourite Content