វាពិតជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់មហាជន និងអ្នកគាំទ្រជាច្រើន ដោយសារតែក្នុងការប្រគំតន្ដ្រីទេសចរណ៍របស់ក្រុមចម្រៀងនារី NMIXX កាលពីថ្មីៗ នេះមានអ្នកគាំទ្រម្នាក់ទុកកូនតូចរបស់ខ្លួនចោលលើឆាកតែម្ដង។

មែនទែនទៅ រូបភាពជាច្រើនបានចែកចាយនៅលើបណ្ដាញសង្គម និងបានក្លាយជាប្រធានបទក្ដៅគគុកព្រោះមិននឹកស្មានថារឿងហួសចិត្ដបែបនេះអាចនឹងកើតមានឡើងបាន។ កំឡុងពេលដែលក្រុមចម្រៀងនារី NMIXX កំពុងច្រៀង និងសម្ដែងលើឆាកស្រាប់តែមានអ្នកគាំទ្រម្នាក់បានព្រលែងកូនឱ្យវារលើឆាក និងទុករូបគេចោលដោយមិនអើពើ។

ទន្ទឹមនេះដែរ សមាជិកក្រុមគឺ Kyujin រូបនាងបានឃើញ និងស្រឡាំងកាំងជាខ្លាំងស្ទើរនិយាយអ្វីមិនចេញ។ ទីបំផុតរូបនាងក៏សម្រេចចិត្ត លើកក្មេងតូចនោះទាំងទឹកមុខបារម្ភភ័យព្រួយទៅឱ្យអ្នកម្ដាយដែលនៅក្រោមឆាកវិញ។
មហាជន និងអ្នកគាំទ្រជាច្រើនបង្ហាញក្ដីបារម្ភចំពោះសុវត្ថិភាពក្មេងតូច និងសមាជិកក្រុម NMIXX យ៉ាងខ្លាំងព្រោះតែហាក់ដូចជាមានភាពរញ៉េរញ៉ៃ និងសេរីភាពខ្លាំងពេករហូតដល់អ្នកគាំទ្រអាចបោះក្មេងឡើងមកលើឆាកបាន។ ជាពិសេស ឆាកតន្ដ្រីនោះមិនមានរបាំងការពារនៅផ្នែកខាងមុខឡើយ ប្រសិនបើមានអ្នកហក់តោងឡើងច្បាស់ជាមានគ្រោះថ្នាក់ទាំងតារា និងអ្នកចូលរួម។



ស្របពេលជាមួយគ្នាដែរ អ្នកគាំទ្រជាច្រើនស្នើសុំឱ្យមានការយកចិត្តទុកដាក់ឱ្យខ្លាំងចំពោះសុវត្ថិភាពតារា និងអ្នកចូលរួមព្រោះបើសិនជាមានបញ្ហាអ្វីក្មេងតូចនោះអាចនឹងស្លាប់បាត់បង់ជីវិត ឬរបួសធ្ងន់ជាមិនខាន៕




























Account
Security
Favourite Content