អ្នកណាខ្លះជាកំពូលតារាដែលមានឥទ្ធិពលជាងគេនៅក្នុងប្រទេសកូរ៉េឆ្នាំ ២០២៣?

នៅដើម​ខែឧសភានេះ ទស្សនាវដ្តី Forbes Korea បានប្រកាសបញ្ជីតារាដែលមានប្រជាប្រិយភាពបំផុតចំនួន ៤០ សម្រាប់រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយ​ គិតត្រឹមខែមេសាឆ្នាំ ២០២៣ ។ បញ្ជីនេះគឺផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន៤ រួមមាន ៥០%ផ្អែកលើប្រាក់ចំណូលប្រចាំឆ្នាំ និង៥០%ទៀតផ្អែកលើ៣កត្តាទៀតដូចជា ឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយ ឥទ្ធពលលើបណ្តាញសង្គម និងលើទូរទស្សន៍។

ក្នុងនោះអ្នកឈរ​នៅ​លំដាប់​ទី​មួយ​គឺ​ក្រុម BTS ដោយកាលពីឆ្នាំមុន BTS បានបន្តបង្ហាញពីភាពជោគជ័យតាមរយៈសកម្មភាពជាច្រើនទាំងនៅក្នុងប្រទេសកូរ៉េ និងអន្តរជាតិ។ ចំណាត់ថ្នាក់ទី២គឺតារាបាល់ទាត់ Son Heung Min ហើយខាងក្រោម​នេះ​យើង​នឹង​បង្ហាញ​តារាល្បីៗមួយចំនួនទៀត​ដែលបាន​ជាប់​ក្នុង​បញ្ជីនេះ៖

ក្រុម​ចម្រៀង​ស្រី BlackPink ជាប់​ចំណាត់​ថ្នាក់​លេខ​៣​ ដោយពួកគេ​បាន​បង្ហាញ​ពី​ឥទ្ធិពល​របស់ខ្លួនក្នុងនាម​ជា​តំណាង​ K-pop ដំបូង​គេ​ដែល​បាន​សម្តែង​នៅ​មហោស្រព​តន្ត្រី Coachella 2023 ​នៅ​សហរដ្ឋ​អាមេរិក។ មិនតែប៉ុណ្ណោះ សមាជិក​ក្រុម BlackPink ម្នាក់ៗក៏​មាន​សកម្មភាព​ផ្ទាល់​ខ្លួន និង​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង។ បច្ចុប្បន្ននេះ BlackPink គឺជាក្រុមចម្រៀងស្រីលេខ ១ នៅក្នុងប្រទេសកូរ៉េ។

តារាសម្ដែង Song Joong Ki ត្រូវបាន ទស្សនាវដ្ដី Forbes ចាត់ទុកជា តារាសម្តែងដ៏មានឥទ្ធិពលបំផុតក្នុងប្រទេសកូរ៉េ នៅពេលដែលលោកបានជាប់ចំណាត់ថ្នាក់ទី ៤។ នៅឆ្នាំ ២០២២ Song Joong Ki បានទាក់ទាញការចាប់អារម្មណ៍តាមរយៈខ្សែភាពយន្ត The Youngest Tycoon ដែលល្បីល្បាញពាសពេញអាស៊ី។ លើសពីនេះ ការដែលតារាប្រុសរូបនេះ ប្រកាសរៀបការជាមួយមិត្តស្រីជនជាតិអង់គ្លេស និងជិតក្លាយជាឪពុក ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ។

ពិធីករ Yoo Jae Suk បានជាប់ចំណាត់ថ្នាក់ទី ៥ ដោយលោកគឺជាសិល្បករដែលត្រូវបានមហាជនស្រលាញ់ចូលចិត្តជាងគេនៅក្នុងប្រទេសកូរ៉េ ដោយសារទេពកោសល្យ និងអត្តចរិតរបស់លោក។

ក្នុងឆ្នាំ ២០២២ តារាសម្តែង Son Seok Koo មានភាពល្បីល្បាញតាមរយៈការសម្ដែងក្នុងរឿង My Liberation Notes ។ ថ្វីត្បិតតែទទួលបានប្រជាប្រិយភាពយឺតបន្តិចក៏ដោយ ប៉ុន្តែ Son Seok Koo ត្រូវបានទស្សនិកជនស្រលាញ់ពេញចិត្ត ដោយសារតែសមត្ថភាពសម្ដែងដ៏គួរឲ្យចាប់អារម្មណ៍ ភាពរឹងមាំ និងរូបរាងសង្ហារបស់លោក។ លោកបានជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងចំណោមតារាមានឥទ្ធិពលក្នុងប្រទេសកូរ៉េឆ្នាំ ២០២៣ ដែលចាត់ថ្នាក់ដោយ Forbes ។

នៅក្នុងចំណាត់ថ្នាក់ទី ១១គឺតារាស្រី Park Eun Bin ជាតារាកើតក្នុងឆ្នាំ ១៩៩២ ដែលទើបតែបានវ៉ាមុខសិស្សច្បង Song Hye Kyo ទទួលបានពានរង្វាន់ Daesang នៅឯពានរង្វាន់ Baeksang កាលពីពេលថ្មីៗ។ Park Eun Bin ក៏​ជា​តារា​សម្ដែង​ក្មេង​បំផុត​ដែល​ទទួល​បាន​ពាន​រង្វាន់​នេះ​ដែរ។ នាង​ត្រូវបានចាប់អារម្មណ៍តាមរយៈ​ការសម្ដែង​ជា​មេធាវី​មានអាការ​អូទីស្សឹម​ក្នុង​រឿង Extraordinary Attorney Woo ។

តារា​ដែលកំពុងរះខ្លាំង​ម្នាក់​ទៀត​គឺ Lee Jun Ho ដែល​បាន​ឡើង​ដល់​លេខ ១២ ក្នុង​ចំណោម​សិល្បករ​ដ៏​មាន​ឥទ្ធិពល​កូរ៉េ​ទាំង ៤០។ Lee Jun Ho ធ្លាប់ជាសមាជិកក្រុម 2PM តែក្រោយមកក៏បានងាកមកសម្តែង។ នៅឆ្នាំ ២០២២ តារាកើតនៅឆ្នាំ ១៩៩០រូបនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ជាមួយនឹងភាពយន្តប្រវត្តិសាស្ត្រ Red Sleeve ។

Kim Ji Eun ជាប់ចំណាត់ថ្នាក់ទី ១៣ ហើយក៏ជាតារាដែលតស៊ូក្នុងអាជីពមួយរូបដែរ។ ឆ្នាំ ២០២១ គឺជាជំហានដ៏អស្ចារ្យមួយនៅក្នុងអាជីពរបស់ Kim Ji Eun នៅពេលដែលនាងបានសម្ដែងក្នុងរឿង The Veil ។ ការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍បានជួយឱ្យ Ji Eun ទទួលបានពានតួឯកស្រីថ្មីល្អបំផុតនៅឯ MBC Drama Awards ឆ្នាំ ២០២១។ បន្ទាប់ពីនោះមក នាងក៏បានបន្តធ្វើជាតួឯកក្នុងរឿង Again My Life ដោយដើរតួជាគូស្នេហ៍ជាមួយ Lee Jun Ki ។

តារាចម្រៀងស្រី IU ជាប់ចំណាត់ថ្នាក់ទី ១៧ ។ IU ជាសិល្បករដ៏កម្រមួយរូបក្នុងប្រទេសកូរ៉េ ទាំងជានិមិត្តរូបតន្ត្រី ជាទីពេញចិត្តរបស់មហាជន និងជាតារាសម្តែងមានទេពកោសល្យដែលមានភាពយន្តជោគជ័យជាច្រើន។ ក្នុងឆ្នាំ ២០២២ នាងបានចូលរួមនៅក្នុងរឿង Broker ដែល អាចរកបានប្រាក់ចំណូលខ្ពស់ ហើយមានភាពលេចធ្លោនៅមហោស្រពភាពយន្ត Cannes ។

តារាស្រី YoonA បានជាប់ចំណាត់ថ្នាក់ទី ១៩ ក្នុងបញ្ជីនេះ ដោយសារភាពជោគជ័យនៃគម្រោងភាពយន្ត Confidential Assignment 2: International និងរឿងភាគទូរទស្សន៍ Big Mouth ។

Song Hye Kyo ជាមួយនឹងការត្រលប់មកវិញដ៏គួរឱ្យចាប់អារម្មណ៍ក្នុង រឿងភាគ The Glory បានធ្វើឱ្យ​នាងជាប់ចំណាត់ថ្នាក់ទី ២៥ ។ តារាស្រីវ័យ ៤២ ឆ្នាំរូបនេះទើបតែបានឈ្នះពានរង្វាន់តារាសម្តែងឆ្នើមក្នុងរឿងភាគទូរទស្សន៍ នៅកម្មវិធីពានរង្វាន់ Baeksang ឆ្នាំ ២០២៣ ។

តារាល្បីៗមួយចំនួនទៀតដែលមានមុខក្នុង​បញ្ជី​តារា​មាន​ឥទ្ធិពល​កំពូល​ទាំង ៤០ របស់​ទស្សនាវដ្ដី Forbes Korea រួមមាន​តារា​សម្ដែង Lee Se Young (លេខ ២៦) ក្រុម NewJeans (លេខ ២៧) តារា​សម្ដែង Ahn Hyo Seop (លេខ ៣៣) តារសម្ដែង Kim Hye Soo ( ៣៧), ក្រុម​ចម្រៀង​ស្រី IVE (​លេខ ៣៨) និងតួឯកប្រុសក្នុងរឿង “Extraordinary Attorney Woo” Kang Tae Oh ឈរនៅលេខ ៤០ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល