ហ្វេនៗនាំគ្នាហៅ លីវ ជីលី ជាអ្នកនាំភ្លើង ព្រោះពាក្យមួយឃ្លាបង្ហោះលើហ្វេសប៊ុក

កញ្ញា ជីលី ទេវី ហៅ លីវ ជីលី Miss Supranational Cambodia 2023 នៅពាក់កណ្តាលយប់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ បានបង្ហោះពាក្យពេចន៍មួយឃ្លាលើទំព័រហ្វេសប៊ុកនាងថា «បងចូលរួមសោកស្តាយដែលអូនមិនបានម្កុដLeakena Inបងសោកស្តាយខ្លាំងបំផុត»។ បន្ទាប់ពី អ៊ិន លក្ខិណា អតីត Miss Supranational Cambodia 2022 បានជាប់ត្រឹមតំណែង 2nd Runner up Miss Grand Cambodia 2023។

បន្ទាប់ពីឃើញឃ្លាប្រយោគនេះ ហ្វេនៗ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាចូលទៅ Comment បញ្ចេញមតិយោបល់ផ្សេងៗគ្នា និងបានធ្វើការ ​Share ចែករំលែកឃ្លាប្រយោគនេះយ៉ាងព្រោងព្រាតទៀតផង។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ ក្រោយបានឃើញប្រយោគខាងលើនោះ ហ្វេនៗជាច្រើនបាននាំគ្នាហៅ លីវ ជីលី ថា ជាអ្នកនាំភ្លើង និងជា queen drama ព្រោះក្នុងនាមជារៀមច្បង នាងគួរណាស់តែប្រើពាក្យពេចន៍អបអរដល់សិស្សប្អូន និងចូលរួមសោកស្ដាយដល់អ្នកដែលមិនជាប់ តែនាងមិនគួរប្រើសម្ដីបែបផ្លែផ្កា ជាការបញ្ឈឺ ឌឺដងដល់នរណាម្នាក់ឡើយ ពិសេសម្ចាស់ជយលាភី ទោះបីម្នាក់នោះមិនមែនជាអ្នកដែលនាងរំពឹងទុកក្នុងចិត្តក្តី។

មែនទែនទៅ គេក៏បានឃើញ លីវ ជីលី បង្ហោះសារអបអរសាទរដល់ម្ចាស់មកុដ Miss Grand Cambodia 2023 ដែរ តែនាងមិនបានបញ្ជាក់ឈ្មោះម្ចាស់ជយលាភីនោះឡើយ ជាហេតុធ្វើឱ្យហ្វេនមួយចំនួនគិតថា ការបង្ហោះនេះគឺគ្រាន់តែជាការបង្ហោះយកគួរតែប៉ុណ្ណោះ ហើយហ្វេនខ្លះបានចោតជាសំណួរសួរនាងថា «ចេញពីចិត្តអត់?» ធ្វើឱ្យផ្ទុះការ​វែកញែក​គ្នា ក្លាយជាប្រធានបទក្តៅគគុក រហូត លីវ ជីលី​ ទ្រាំមិនបានចេញមក Live បកស្រាយដោយកំហឹង និងបានស្រែកក្តែងៗឱ្យហ្វេន ហៅនាងជាអ្នកនាំភ្លើងចូលមក ពន្យល់ថាពាក្យនាំភ្លើងមានន័យម៉េច?

ក្នុងវីដេអូ live រយៈពេល ១ម៉ោង ជីលី​ និយាយបកស្រាយដោយកំហឹងដែលកំពុងក្តៅដូចបាយពុះ និងបានប្រើប្រាស់ពាក្យពេចន៍គ្រោតគ្រាតស្រែកទៅកាន់ហ្វេនៗ និងអ្នកកំពុង​ទស្សនាការ live។ មានមតិមួយចំនួនបានលើកឡើងថា ការនិយាយស្តីរបស់ ជីលី ស្តាប់ទៅមិនស័ក្តិសមជាបវរកញ្ញានោះឡើយ ទោះបីពេលនេះនាងកំពុងខឹងក៏ពិតមែន តែនាងជាបវរកញ្ញា ជាមនុស្សដែលមានឥទ្ធិពលលើអ្នកដ៏ទៃ ដូច្នេះគួរតែគ្រប់គ្រងការនិយាយស្តីរបស់ខ្លួនឯងបានល្អជាងនេះទើបប្រសើរ ព្រោះទង្វើនេះមើលទៅហាក់មិនស័ក្តិសមងារជាបវរកញ្ញានោះឡើយ។ តែទន្ទឹមគ្នានោះ ក៏មានហ្វេនជាច្រើនចេញមុខគាំទ្រលើសកម្មភាពដែលបវរកញ្ញារូបនេះកំពុងធ្វើដូចគ្នាដែរ។

នៅចន្លោះនាទី 2:35 កញ្ញា លីវ លីជី បានបង្ហាញការយល់ឃើញរបស់នាងចំពោះ អ៊ិន លក្ខិណា ដោយនាងបានទទួលស្គាល់ថា លក្ខិណា មានបទពិសោធន៍ប្រកួតរាប់ឆ្នាំ ហើយនាងក៏តស៊ូមកច្រើនឆ្នាំហើយដែរ​ ថែមទាំងជា 1st Runner up Miss Grand Cambodia 2021 និងជា Miss Supranational Cambodia 2022 តែពេលមកចូលប្រកួត Miss Grand Cambodia 2023 ស្រាប់តែជាប់ត្រឹមតំណែង 2nd Runner up ស្តាប់ទៅវាមិនស័ក្តិសម សម្រាប់គោលគំនិតរបស់នាងឡើយ ដូច្នេះនាងបើកឱ្យហ្វេនៗធ្វើការវិភាគលើរឿងនេះ។

លីវ ជីលី បង្ហាញការយល់ឃើញទៀតថា ក្នុងវិស័យបវរកញ្ញាគេមិនដែលទម្លាក់អ្នកដែលមានបទពិសោធន៍ឆ្នាំមកហើយនោះទេ។ ប៉ុន្តែ ហ្វេនមួយចំនួនបែរជាលើកឡើងផ្ទុយគ្នា​ថា ឱ្យតែមានបទពិសោធន៍ច្រើនឆ្នាំត្រូវជាប់ឬយ៉ាងណា បើបេក្ខភាពប្រកួត Miss Grand Cambodia 2023 នេះសុទ្ធតែជាជើងខ្លាំង ហើយគេមានសមត្ថភាពជាង ទោះបីគេទើបចូលប្រកួតក្តី។ ម៉្យាងតាមការបញ្ជាក់ពីលោកគ្រូបង្រៀនជំនាញ​ Soft skill នៃស្ថាប័ន Miss Grand Cambodia 2023 ការដាក់ពិន្ទុត្រូវធ្វើឡើងយ៉ាងសុក្រឹតបំផុត ដោយផ្នែកលើសមត្ថភាពរបស់បេក្ខភាពនីមួយៗ។ ដូច្នេះការដែល អ៊ិន លក្ខិណា មិនឈ្នះមកុដ Miss Grand Cambodia 2023 ក៏ប្រហែលដោយសារនាងនៅខ្វះខាតចំណុចណាមួយ ឬអាចដោយសារបេក្ខភាពផ្សេងគេមានសមត្ថភាពខ្លាំងជាង ដោយយោងតាមការដាក់ពិន្ទុ និងការវាយតម្លៃពីគណៈកម្មការប៉ុណ្ណោះ។

យ៉ាងណាមិញ រឿងរ៉ាវដែលហ្វេនហៅ លីវ ជីលី ថាជាអ្នកនាំភ្លើង នៅមិនទាន់ស្ងប់ទៅវិញនៅឡើយទេ ហើយគេមិនដឹងថា រឿងនេះនឹងស្ងប់ស្ងាត់ទៅ ឬកាន់តែក្តៅ​ ព្រោះក្រៅពី ជីលី​ ក៏មានបវរកញ្ញាខ្លះទៀតដែលធ្លាប់ជាមិត្តរួមទ្រនំចាស់ជាមួយ​ លក្ខិណា បានចេញមកសម្តែងការមិនពេញចិត្តលើរឿងនេះដូចគ្នា ដូច្នេះស្ថានភាពនឹងវិវត្តន៍ទៅបែបណាមានតែរង់ចាំមើលទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម