ថ្មីប្លែករហូត! មួយឈុត Fan BingBing លេចធ្លោខ្លាំង ក្នុងកម្មវិធីពានរង្វាន់ AFA

Fan BingBing ជាតារាសម្ដែងស្រីចិនដ៏លេចធ្លោម្នាក់ ជាពិសេស​ នាងតែងត្រូវគេដាក់រហ្ស័សនាមថា ជារាជិនី Fashion ឬរាជិនីកម្រាលព្រំក្រហម ពូកែលេងស្ទីលតុបតែងខ្លួនឲ្យ​ស៊ីនឹង​ម៉ូដសម្លៀកបំពាក់។ មែនទែនទៅ រាល់ពេលបង្ហាញខ្លួនក្នុងកម្មវិធី Fan BingBing តែងធ្វើឲ្យមហាជន និងអ្នកគាំទ្រ មិនសរសើរមិនបានពីការស្លៀកពាក់របស់នាង។

ថ្មីៗនេះ តារាកំពូល​សម្រស់​វ័យ ៤២ ឆ្នាំ​រូបនេះ បានបង្ហាញខ្លួនក្នុងកម្មវិធីទទួលពានរង្វាន់ AFA ឬ   Asian Film Awards។ ដូចសព្វមួយដង នាងបានក្លាយជាទីចាប់អារម្មណ៍ និងលេចធ្លោខ្លាំង ដោយសារតែការលេងស្ទីលតុបតែងរបស់នាង។ តួស្រីអ៊ូម៉ីនាង បានជ្រើសយកម៉ូតសម្លៀកបំពាក់ Haute Couture ពីអ្នកច្នៃម៉ូតដ៏ល្បីលោក Stephane Rolland។ សម្រាប់ម៉ូដនេះដែរ ជាម៉ូដរដូវ ក្ដៅ និងស្លឹកឈើជ្រុះ ចេញថ្មីក្នុងឆ្នាំ ២០២៤ តែម្ដង។

កាន់តែស្រស់ស្អាត និងមានភាពទាក់ទាញ ក្រៅពីរ៉ូបពណ៌សដែលច្នៃម៉ូតដោយលោក Stephane Rolland តារាស្រី Fan BingBing ក៏បានពាក់គ្រឿងអលង្ការមិនស្អេកស្កះពេក មើលទៅសមឥតខ្ចោះ។ នាងបានពាក់ខ្សែកធ្វើពីគុជខ្យង ព្រមទាំងក្រវិល និងចិញ្ចៀនពេជ្រ ដែលត្រូវបានគេរាយការណ៍ថាមានតម្លៃខ្ទង់ម៉ឺនដុល្លារអាមេរិក។  មួយឈុតរបស់ Fan BingBing ធ្វើឲ្យនាងលេចធ្លោខ្លាំង និងធ្វើឲ្យគ្រប់គ្នាដែលមានវត្ដមាននៅទីនោះងាកមកចាប់អារម្មណ៍នាង។

ជាមួយគ្នាដែរ បើទោះជាធ្លាប់ជាប់ពាក់ព័ន្ធរឿងអាស្រូវគេចពន្ធក្នុងឆ្នាំ ២០១៨ ប៉ុន្ដែ Fan BingBing នៅតែជាតារាស្រីចិនមានភាពលេចធ្លោម្នាក់។ ការត្រឡប់មកវិញ បន្ទាប់​ពីជួបរឿងអាស្រូវ រូបនាងផ្ដោតលើការចូលរួមកម្មវិធីធំៗ និងលេងស្ទីល Fashion។ យ៉ាងណាក្ដី ក្នុងបទសម្ភាសន៍ Fan BingBing បានលើកឡើងថា នាងមិនបោះបង់អាជីពជាតារាសម្ដែងឡើយ និងខិតខំប្រឹងប្រែងឲ្យតែមានឱកាសរូបនាង មិនឲ្យរំលងឡើយ៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយថវិកាទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ